តារាចម្រៀង លីម តិចម៉េង ជារឿយៗបានបង្ហាញពីភាពសាមញ្ញរបស់ខ្លួនជាក់ស្តែងថ្មីៗនេះលោកក៏បានលើកឡើងថាលោកផឹកកាហ្វេមួយកញ្ចប់៥០០រៀលប៉ុណ្ណោះ។ ការមិននិយមបង្ហាញសមកម្មភាពទិញរបស់ប្រ៊េនៗ លេងខ្លួនហ៊ឺហាទៅតាមសម័យកាលសម្ភារៈនិយម លីម តិចម៉េង ក៏បានស្រាយចម្ងល់មូលហេតុដែលលោកមិនប្រើរបស់ថ្លៃៗប្រ៊េនៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihDV-BNLvE6QigRfzn7bF9iJ5dwnEa5RySY-nQOEvjOTkzGROmDQm46RQxqUpp_ovNbxyn9kmLoSlCEZNW6x5ToDh4d8tl6wzx80g7FwVrvAL4NEm7oCQI6w4n5PxP1LxB-KiLFHI6So2xIn6aUIN6a5hLVKsWPwZFaa8u1OIEsw3STJfhcy4Lu5U-n-yD/s2048/image_2024-09-13_09-16-23.png

នៅថ្ងៃទី១២ ខែកញ្ញា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានបង្ហោះវីដេអូខ្លីមួយដោយបានដាក់ចំណងជើងថា «ធ្វើម៉េចបើខ្ញុំអ្នកស្រែចំការ គិតឃើញតែរឿងបែបនេះ»។ វីដេអូរយៈពេល១នាទីនេះ តិចម៉េង បាននិយាយថា«នេះជាវីដេអូខ្លីឆ្លងតបទៅកាន់អ្នកមួយចំនួនដែលឆ្ងល់ហេតុអ្វីបានជាលោកមិនសម្ភារៈនិយម មិនប្រើរបស់ប៊្រេនៗថ្លៃៗទៅតាមអាជីពការងាររបស់ខ្លួនជាតារាចម្រៀងមួយរូបជាសិល្បករមួយរូប។ តិចម៉េង ថាមិនមែនខ្លួនលោកមិនចង់នោះទេតែលោកក្រអត់លុយគ្មានអ្នកណាមិនចង់ប្រើរបស់ប្រ៊េន របស់ថ្លៃនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZTXjej-FmM3mdkTgOpL4g-AturuKcmfcy4ci9wUkdytzjZ9w5n_3eIFvWg5961GmJsqpTkREQ8g54TlNc56vW7hS_1Wg6G0y0GvuhZcdf086Q9HFemvDRF5pV03j8h-_SLMiPBGDPLWbkxZRYEP5-lxR8U8ytqDf-1NJXiiqper1oqjdKLbMqFuHps-uj/s2048/image_2024-09-13_09-16-28.png

ម្ចាស់បទ «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» បានបន្ថែមទៀតថា លោកយកលុយមក កែលម្អផ្ទះឱ្យស្អាតសន្សំមកពីការងារផ្សេងៗដូចជាការងារសិល្បៈ ហើយនៅសល់ប៉ុន្មានលោកចំណាយទៅលើម្តាយឈឺ ប្អូនរៀន ប្អូនឈឺផ្សេងៗទៅតាមអ្វីដែលខ្លួនធ្វើបានលោកមិនបានគិតគូរទៅលើសម្ភារៈនិយមរបស់ប្រ៊េនអ្វីនោះទេសង្ឃឹមថាទស្សនិកជននឹងយោគយល់ដល់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaPJptX0MBEj-uWc5zrPA7UIL2lAS6xIjccAErfeCOd0GlhyFd7-TGAfu8T6CiXSNszUVDZZloPpi6lkin89Gl_vQslkb2e1KuJ-VW35oT593ysodLNkjf3_wX9HSV4EkQ4_bFUEVTLBUc6XtiiHSAlp8kvdDyhTHwts_zq4hzEy7VqZKY1qXf13vXsZW6/s1730/image_2024-09-13_09-16-31.png

ភាពសាមញ្ញរបស់ លីម តិចម៉េង នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរដល់លោកថា រស់នៅសាមញ្ញតែថ្លៃថ្នូរ និងបង្ហាញថាស្រលាញ់ត្រង់ភាពសាមញ្ញរបស់ លីម តិចម៉េង នេះឯង៕