Home ព័ត៌មានជាតិ កក្រើកខែកញ្ញា! ព្រឹត្តិការណ៍ធំៗចំនួន ៣ នឹងលេចឡើងលើទឹកដីអច្ឆរិយៈ ខេត្តសៀមរាប

កក្រើកខែកញ្ញា! ព្រឹត្តិការណ៍ធំៗចំនួន ៣ នឹងលេចឡើងលើទឹកដីអច្ឆរិយៈ ខេត្តសៀមរាប

56
0

ក្នុងខែកញ្ញានេះ ព្រឹត្តិការណ៍ពិសេសៗចំនួន ៣ នឹងលេចឡើងក្នុងខេត្តសៀមរាប ដែលនឹងទាញយកចំណាប់អារម្មណ៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ខេត្តបុរាណមួយនេះបានផ្សារភ្ជាប់ជាមួយនឹងរឿងរ៉ាវប្រវត្តិសាស្រ្តដ៏អស្ចារ្យ តាមរយៈព្រឹត្តិការណ៍សមរាត្រី។ បន្ថែមពីនេះ ព្រឹត្តិការណ៏ Gumbal 3000 និង ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដែលគ្រោងរៀបចំឡើង ដើម្បីបង្ហាញពីសក្តានុពលនៃខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh00UkZ-nsQP8t35HyKwAVP-xHDMeATuaV2sQkXK68iB2tY3zcknvV0F6BK3YIgRjwp-2llzhUzcyLS7_hJvHl4_6kn_LbdlVmng3dDsyu0K4ZeVUfNSFBzqEaNwqA0fPzOSVSxwcZbaGEqtDxYIjpImrGUv3Q1VWjTP_p_gZorc1nacju4eUZzh-FGQgrB/s960/image_2024-09-13_15-24-47.png
កាលពីថ្ងៃទី ១២ ខែកញ្ញា បើយោងតាមការដាក់បង្ហោះរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍ ៣ ធំៗ នឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែកញ្ញានេះ អត់បានមកសៀមរាបប្រយ័ត្នស្តាយក្រោយណា!!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDcFpO3Yv1rFCr9JrUqnm4jwBVovXUuGqN1vvG6V49s4F8YxW18QTnAO_Jrz-nkB-OChPML3KHta2GBXG1NE8CJAzyWH-rwt15vc4pMC_A1ei2GBiwKpr39l1Ua1A_M8PUcJ2g_ccxyEYrk5lMZoRMFQ9gIBur4XzkOBP3r8n6wa0WTOXM7LowFl0dC4cy/s600/image_2024-09-13_15-22-55.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDcFpO3Yv1rFCr9JrUqnm4jwBVovXUuGqN1vvG6V49s4F8YxW18QTnAO_Jrz-nkB-OChPML3KHta2GBXG1NE8CJAzyWH-rwt15vc4pMC_A1ei2GBiwKpr39l1Ua1A_M8PUcJ2g_ccxyEYrk5lMZoRMFQ9gIBur4XzkOBP3r8n6wa0WTOXM7LowFl0dC4cy/s600/image_2024-09-13_15-22-55.png

-ចាប់ពីថ្ងៃទី១៦-១៧ ខែនេះនឹងមាន ព្រឹត្តិការណ៏ Gumbal 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtXKwA2O5fvRx_dXmNIU1Tz6SgmDAGDn5GyRlirrtKsK3cdQnuetukyUG7rUTadnt4LRRb5D8SxOQ1NVpLU9W9ws-FiKCj3COFHeR6Q__hcIcOYQNY9Zo_KKKw8FHgKZu20EwEBahAbGa7slQg0wDOojuguEe9KAkAZrMipGMs3qLPWUpAVfWv-FSt-JuU/s1280/image_2024-09-13_15-23-09.png

-ថ្ងៃទី ២១-២៣ ខែកញ្ញា គឺជាព្រឹត្តិការណ៍សមរាត្រី ដែលយើងអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត មួយឆ្នាំមានតែ២ដងទេ គឺក្នុងអំឡុងខែមីនា និងខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzyjvapWMcSN2RURqLoIADIXG5nzutsBGKDS05QLqY0e_NzAv0po2-TTe1SIaySp3pHE94VGyMcYRA7ip4TYnNk2QjGRj8Chlhzb7kotYc6THWEPw-6az-adNj5oAVSKCUoOH8BLDzt0F5ZcheTkwEg0AeV-eFsnLzYjEgkekOveQwIpC-idN_HmbwowhU/s1500/IMG_4932.JPG

-ថ្ងៃទី២៧ ជាថ្ងៃមួយដែលសៀមរាបនឹងមានការហែរក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប ដែលជាព្រឹត្តិការណ៍អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដោយមានកម្មវិធីសម្តែងសិល្បៈប្រពៃណី, ការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍, ការតាំងបង្ហាញឡាន, ម៉ូតូចាស់ៗជាដើម។ ខែនេះសៀមរាបមិនស្ងាត់ទេ ដឹងតែសប្បាយតែម្តង កុំភ្លេចមកលេងខេត្តសៀមរាបណា!!