Home ព័ត៌មានអន្តរជាតិ ពលរដ្ឋម៉ាឡេស៊ីស្នើរដ្ឋាភិបាលហាមក្មេងអាយុក្រោម១៤ឆ្នាំលេងបណ្តាញសង្គម

ពលរដ្ឋម៉ាឡេស៊ីស្នើរដ្ឋាភិបាលហាមក្មេងអាយុក្រោម១៤ឆ្នាំលេងបណ្តាញសង្គម

33
0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋម៉ាឡេស៊ីស្មើនឹង៧១% បានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ការលេងបណ្តាញសង្គមរបស់ក្មេងអាយុក្រោម១៤ឆ្នាំ ដោយសារពួកគេបារម្ភពីផលប៉ះពាល់ផ្សេងៗ ។ ពួកគេបានសំណូមពរឱ្យគ្រូបង្រៀន និងសាលារៀនដើរតួនាទីផ្តល់ចំណេះដឹងពីបច្ចេកវិទ្យាឌីជីថល និងសុវត្ថិភាពក្នុងបណ្តាញសង្គមដល់កូនសិស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGUno4sNLxZcrF6TlDT7w0P9J12LuhOxLpw94GkGPQT9-ASBismkvuFi3Y5goMUlZcX6Y6UL-6e1tJEMmCbVOp_mNK-m8K2bBCItr-bAc-iwyEEKID3VzBKrozfolQUdwvQhumExO-OwH7jh7MX7cYYQk7WMH__wljGCFRbsvHIPCNcwp6EUItrINqt0ES/s1000/image_2024-09-11_08-53-41.png

បើតាមលទ្ធផលការស្ទង់មតិបង្ហាញថា ពលរដ្ឋម៉ាឡេស៊ីស្មើនឹង៧១% បានស្នើឱ្យរដ្ឋាភិបាលដោះស្រាយការលេងបណ្តាញសង្គមរបស់ក្មេងអាយុក្រោម១៤ឆ្នាំ ។ រីឯពលរដ្ឋម៉ាឡេស៊ី២៩% ទៀតបានជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់ការប្រើប្រាស់កម្មវិធី ChatGPT របស់ក្មេង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ដែលយោងតាមលទ្ធផលស្ទង់មតិរបស់ Ipsos គឺជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងស្ទង់មតិការយល់ឃើញលំដាប់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB3Obj-JqHTnB7mIDt-VsQsd43g5k5lUHEbflDlaEQQy3xJDgJJVk-iDxGKTCZPHY555vqO5eDD_clnDUCtRUB65hS__EQaDccyyDO3iXkwKzqixVrcGpMKY4sAWR_76rxdNOR56UVbgOGX2AXQs_dhLq2c3Tp3eF7_Ee-tZ7aM6R4p81qgLd7VnceR0W6/s1600/image_2024-09-11_08-53-47.png

ក្រុមហ៊ុន Ipsos បានធ្វើការស្ទង់មតិការយល់ឃើញពាក់ព័ន្ធនឹងការលេងបណ្តាញសង្គមនៅប្រទេសមួយចំនួន ដូចជា ៖ ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ថៃ និងសិង្ហបុរី ហើយលទ្ធផលការស្ទង់មតិបង្ហាញថា ពលរដ្ឋម៉ាឡេស៊ីភាគច្រើនបានសំណូមពរឱ្យទប់ស្កាត់ការលេងបណ្តាញសង្គមរបស់ក្មេង បន្ទាប់ពីឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwSimYR764kACph9vzm91P9gUbDWmtoXArb3q1lgWtRC8vFYuT9029NMeIjoxO0d6S0hZ1t4NF2ldpwMHWoEivp_UUBAgg94edNN5u_2a8hAGB-3oqmb2Whf5CKLfl7mtlsbZjfB6GtpvaIoIBXLcnQhJ2e1W-Ku0DRdjurzgFBFSr6MITUKqXrWtJJH2K/s770/image_2024-09-11_08-53-57.png

បច្ចុប្បន្ន ពលរដ្ឋម៉ាឡេស៊ីបានប្រុងប្រយ័ត្នបំផុតចំពោះការលេងបណ្តាញសង្គម ជាពិសេស ក្មេង ខណៈការឆ្លើយតបការស្ទង់មតិពាក់ព័ន្ធនឹងការប្រើទូរស័ព្ទស្មាតហ្វូន និងបច្ចេកវិទ្យា AI នៅសាលារៀន គឺខុសៗគ្នា ។ លទ្ធផលស្ទង់មតិបង្ហាញថា ពលរដ្ឋម៉ាឡេស៊ី៥១% យល់ឃើញថា គួរហាមឃាត់ក្មេងអាយុក្រោម១៤ឆ្នាំ ប្រើទូរស័ព្ទស្មាតហ្វូនទាំងអំឡុងពេលរៀន និងក្រោយពេលរៀន ។ រីឯមតិ២៩% ទៀតយល់ថា គួរហាមប្រើគំរូភាសាបច្ចេកវិទ្យា AI ដូចជា ៖ កម្មវិធី ChatGPT ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOY5yGRlMI8Pre4tQ04NuazowAuG4yb1cJ2Gw4E6bmWCq7M-ul_eyf970cgd7PKihhCzoKXh4WRvIsWb37rbtzHCdUq66LBYjASbKocXXMb_S2WA1Vq7J_3Jv7du5dngo8Sx5Bc3fpxe44kf4Dw2fxIKd3zCb6ofKm8nDcf8Kme4G3Kgd_ILLAFVshyphenhyphenl9O/s1024/image_2024-09-11_08-54-33.png

ជាមួយគ្នានេះ ពលរដ្ឋម៉ាឡេស៊ី៥៦% បានសំណូមពរឱ្យគ្រូបង្រៀន និងសាលារៀន គួរតែដើរតួនាទីផ្តល់ចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថល និងសុវត្ថិភាពក្នុងបណ្តាញសង្គមដល់កូនសិស្ស ។ រីឯមតិ៣៩% ទៀតយល់ថា ការផ្តល់ចំណេះដឹងផ្នែកនេះ គួរប្រគល់ឱ្យអាណាព្យាបាលសិស្ស ៕