Home ព័ត៌មានអន្តរជាតិ ពិតជាអស្ចារ្យណាស់ ! ឆ្កែយន្តអាចជួយនាំផ្លូវមនុស្សពិការភ្នែកនៅចិន

ពិតជាអស្ចារ្យណាស់ ! ឆ្កែយន្តអាចជួយនាំផ្លូវមនុស្សពិការភ្នែកនៅចិន

40
0

ប្រទេសចិន ៖ ប្រទេសនានាលើពិភពលោក បានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាឆ្កែយន្តឱ្យកាន់តែទំនើបជាងមុន ដើម្បីជួយសម្រួលដល់ការប្រើប្រាស់របស់មនុស្សពិការភ្នែក ។ នៅឆ្នាំ២០២៤នេះ ចិនបានផលិតឆ្កែយន្តនាំផ្លូវមនុស្សពិការភ្នែក ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបជាងឆ្កែយន្តប្រទេសផ្សេង ហើយចិនក៏មានគម្រោងលក់ឆ្កែយន្តទៅក្រៅប្រទេសផងដែរ ។ តើឆ្កែយន្តរបស់ចិនមានលក្ខណៈពិសេសអ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhaSLINRPxtSwDFfA7yw3BPb7k6Y-AkhoKpmEc2-1viB4W6oKaVsiLhP97ZnRYOCvn_JTiN-b9rGq2vVdJkrJxsnbIcrPxNzAgbHNIkLmzbVFO8VyhYYNSZp4t8qMVbN2Kl33Vy8Kn2howJBDu9aQgk9sK1sjEHavJTyoGx6KMyvtb4CTqLF_UXzrFMRsM/s1200/image_2024-09-11_08-49-42.png

កាលពីខែកក្កដា ឆ្នាំ២០២៤ ប្រទេសចិនបានសាកល្បងប្រើប្រាស់ឆ្កែយន្តនាំផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនៅតាមផ្លូវរបស់មនុស្សពិការភ្នែក ខណៈកាលពីមុន ពួកគេប្រើប្រាស់សត្វឆ្កែពិតប្រាកដ ។ ក្រៅពីឆ្កែយន្តនេះអាចត្រួតពិនិត្យបរិស្ថាននៅជុំវិញខ្លួនវាតាមរយៈកាមេរ៉ា វាក៏អាចចងចាំពីភ្លើងសញ្ញាចរាចរណ៍នៅតាមផ្លូវផងដែរ ។

ក្រុមអ្នកផលិតឆ្កែយន្តនាំផ្លូវនិយាយថា ឆ្កែយន្តដែលបានផលិតកន្លងមក គ្មានសមត្ថភាពពិសេសដូចឆ្កែយន្តនាំផ្លូវនេះទេ ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យមួយនៅទីក្រុងសៀងហៃ បានបង្កើតឆ្កែយន្តនេះឡើង គឺវាមានជើងចំនួន៦ ដើម្បីឱ្យវាអាចដើរនៅតាមបរិវេណផ្សេងៗបានយ៉ាងងាយស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDCeJ4HwcNjbBtEiA91Lt_7m49eSJVQKmkbqH6lLusUo8r-rYeBV25IELmaTkw3lMj9uf1Ph7qZWM-J-22zNEmE6-1yrzbuzuJXemO3luFACnanFAcaaSc1w3sWqmSeGDJiUbfNYTPA5vZC4HkqCdX5-XkZuV61I0feoFljK5Pkdi5b5Pr4AhXqZ9E7cZ_/s1480/image_2024-09-11_08-49-50.png

ឆ្កែយន្តនេះអាចទំនាក់ទំនងជាមួយមនុស្សតាមរយៈការស្តាប់សំឡេងអ្នកបញ្ជា ដោយសារវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យា AI ។ លើសពីនេះ ឆ្កែយន្តអាចស្គាល់ផ្លូវ និងចងចាំភ្លើងសញ្ញាចរាចរណ៍បានយ៉ាងល្អទៀតផង ។ ការអភិវឌ្ឍបច្ចេកវិទ្យាឆ្កែយន្តនាំផ្លូវមនុស្សពិការភ្នែក ពុំមែនជារឿងថ្មីទេ ពីព្រោះនៅប្រទេសផ្សេងៗ ដូចជា ៖ អូស្ត្រាលី និងអង់គ្លេស ក៏បានផលិតឆ្កែយន្តនាំផ្លូវដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Z_PTHPx_ikSNdMf55trHHse3TAp-0Cc2sWcTQM3sH7bkLRBBbW05ot1kZMf28xrmP3iTEfZMjlyKxir5gcw0AQA0y_r0RYXysPaAtxWPcKIeUNOJMiEcgHz-KcbvSc_MwEK3p8ugoP18QaL7RfKp7ujfeODuWpPUxDrYC4lWESizfoSicpvXSLy8mj7a/s1200/image_2024-09-11_08-50-39.png

ប៉ុន្តែសម្រាប់ប្រទេសចិន ក្រុមអ្នកបង្កើតឆ្កែយន្តយល់ឃើញថា ការផលិតឆ្កែយន្តនាំផ្លូវនេះអាចជួយដោះស្រាយបញ្ហាការខ្វះខាតឆ្កែនាំផ្លូវ ហើយក្រុមអ្នកបង្កើតឆ្កែយន្ត បញ្ជាក់ថា នៅប្រទេសចិនមានឆ្កែនាំផ្លូវត្រឹមតែ៤០០ក្បាលប៉ុណ្ណោះ បើធៀបនឹងចំនួនពលរដ្ឋចិនពិការភ្នែក ស្មើរហូតដល់៤០លាននាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjseomhGk0Pzhseaf8ci_IA6Kaqc0sNA-90ejXRoIplOe7I0LRQPUHHYH3G87aXFc6c1IUf5utCxQhm8-9hyphenhyphenMFbYnoj4ox_szEt-C6JOTyjc0N-3z2BhiwrJZjXXSWv34yrxbwW0Nu1yJbBFFrE4YrYA0qeJ0mIiBAxeQm04ttMBYN1H_qRna-44TFB8iOQ/s1920/image_2024-09-11_08-50-33.png

បើទោះជាចិនធ្លាប់បានប្រើប្រាស់ឆ្កែនាំផ្លូវមនុស្សពិការភ្នែកក្តី ប៉ុន្តែនៅប្រទេសមួយចំនួនចាត់ទុកថា វាជារឿងថ្មី ហើយនៅកន្លែងធ្វើការ, ភោជនីយដ្ឋាន និងទីសាធារណៈរបស់ប្រទេសទាំងនេះពុំអាចប្រើប្រាស់ឆ្កែនាំផ្លូវទេ ដោយសារបារម្ភពីភាពកខ្វក់របស់សត្វចិញ្ចឹម ។ ហេតុនេះ ការផលិតឆ្កែយន្តនាំផ្លូវមនុស្សពិការភ្នែកនឹងអាចជួយដោះស្រាយបញ្ហាទាំងអស់ ។

ក្រុមអ្នកផលិតឆ្កែយន្តនិយាយថា ពួកគេនឹងផលិតឆ្កែយន្តនាំផ្លូវមនុស្សពិការភ្នែកឱ្យបានច្រើនគ្រឿងសម្រាប់ប្រើប្រាស់នៅប្រទេសចិនផង និងលក់ទៅក្រៅប្រទេសផង ។ ហេតុនេះ វានឹងជួយសម្រួលដល់ការធ្វើដំណើរតាមផ្លូវរបស់មនុស្សពិការភ្នែកបានមួយកម្រិត ដោយពុំចាំបាច់ពឹងលើសត្វឆ្កែពិតប្រាកដ ៕