Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីនឹងទិញអង្ករពីក្រៅប្រទេសមកស្តុកទុកខណៈការផលិតស្រូវធ្លាក់ចុះ

ឥណ្ឌូណេស៊ីនឹងទិញអង្ករពីក្រៅប្រទេសមកស្តុកទុកខណៈការផលិតស្រូវធ្លាក់ចុះ

40
0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ីនឹងទិញអង្ករពីក្រៅប្រទេសមកស្តុកទុកឱ្យបានចំនួន២លានតោន នៅខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីទប់ទល់នឹងការផលិតស្រូវធ្លាក់ចុះ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីរំពឹងថា ទិន្នផលស្រូវនឹងធ្លាក់ចុះនៅចុងឆ្នាំ២០២៤ រហូតដល់ដើមឆ្នាំ២០២៥ ទើបឥណ្ឌូណេស៊ីចាំបាច់ត្រូវស្តុកទុកអង្ករសម្រាប់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE2MqKiFYVlIbcbVq17xP9yKuNACIJkwd6nAHhjuY6oM-HXRCwdHpkcFMpBHABIQAZXAs9C63aVpvRp0Zpr3nxfBwFHkufRCqQbUIEG3QF_QGOWBNbMaYZT7CqXYWjehRv5z-tuamA0IKQUSH7d81ccDDwn5ZCBcwLyQ2Nq4lduoK8VRuw8ZpuZlrmbCLG/s1360/image_2024-09-11_08-56-55.png

ការកំណត់គោលដៅស្តុកទុកអង្ករក្នុងបរិមាណដ៏ច្រើននេះ ដោយសាររដ្ឋាភិបាលឥណ្ឌូណេស៊ីរំពឹងថា ពលរដ្ឋនឹងត្រូវការអង្ករច្រើនក្នុងអំឡុងពេលការបោះឆ្នោតនៅថ្នាក់តំបន់ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោក Arif Prasetyo Adi ប្រធានការិយាល័យស្បៀងអាហារជាតិឥណ្ឌូណេស៊ីនិយាយថា ៖ «យើងចាំបាច់ត្រូវត្រៀមអង្ករស្តុកទុកឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការខ្វះខាតរបស់ពលរដ្ឋ ។ ចំណែកពេលវេលាដែលយើងនឹងតាមដានជាពិសេសនោះ គឺនៅខែវិច្ឆិកា, ខែធ្នូ ឆ្នាំ២០២៤ និងខែមករា ឆ្នាំ២០២៥ ។ នៅខែកញ្ញា ឆ្នាំ២០២៤នេះ បរិមាណអង្ករក្នុងឃ្លាំងរបស់ឥណ្ឌូណេស៊ី គឺស្មើនឹង១លាន៣សែន៩ម៉ឺនតោន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAqRBHNbGZ-o2cWoo66VK4R-jhowa2yS-bmjNwQ_MLoOMgxDXuZ5ZVRJfxrsWBzfCQ2tHGJd222qrYJfthXY-wLyMLfK5_xTvwktRKVW3ynPNkkqUJMDDI9G_9JHk213GtoFAcvG2euXhjHnnuJvSxvTb_bGNly-u3a3fSj01k1pXnZ2ndnrnTXPg2PuPi/s1360/image_2024-09-11_08-57-00.png

រីឯលោក Bayu Krishnamurti នាយកគ្រប់គ្រងរបស់ Peram Bulok គឺជាក្រុមហ៊ុនម្ហូបអាហាររបស់ឥណ្ឌូណេស៊ី បានប្រកាសពីផែនការទិញអង្ករពីក្រៅប្រទេស រហូតដល់៣លាន៦សែនតោន នៅចុងឆ្នាំ២០២៤ ។

បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីបានទិញអង្ករពីក្រៅប្រទេស ចំនួន២លាន៤សែនតោន ខណៈអង្ករនៅសល់១លាន២សែនតោនទៀត នឹងមកដល់ឥណ្ឌូណេស៊ីនៅមុនខែធ្នូ ឆ្នាំ២០២៤ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបាននាំចូលអង្ករពីបណ្តាប្រទេសជាច្រើននាពេលកន្លងមក ដូចជា ៖ ថៃ, វៀតណាម, ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា ដើម្បីបំពេញតម្រូវការបរិភោគរបស់ពលរដ្ឋ ខណៈឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមប្រទេសត្រូវការអង្ករច្រើនបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJBdu2qTqfkod3VsymXqTvBchyphenhyphenxKJeRgXW-1ogg0KzFXDEIMDdXVhbpQlShqMOU2bUXnve4a8UzzLtKcTj-6gGGjKU2a_eV1A3RnkpzemQRXk7p_5UMYi1cF8POSlg494b_BBbzjnMb95xWtHH1ZibkWxtpEjr5F1VW32AVVuZTXFVln_dFnipm973sNt1/s1024/image_2024-09-11_08-57-21.png

យោងតាមទិន្នន័យរបស់ការិយាល័យស្បៀងអាហារជាតិឥណ្ឌូណេស៊ីបញ្ជាក់ថា អាហារសំខាន់ៗក្នុងប្រទេស រួមមាន ៖ អង្ករ, សណ្តែក និងសាច់គោ ហើយបរិមាណអង្ករស្តុកទុកនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ ។ ហេតុនេះ វាអាចបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ ប្រសិនបើរដ្ឋាភិបាលពុំបង្កើនការផ្គត់ផ្គង់ឱ្យបានសមរម្យទេនោះ ៕