Home ព័ត៌មានអន្តរជាតិ មកដឹងពីអាថ៌កំបាំងដ៏អស្ចារ្យនៃកោះតូចបំផុតរបស់ពិភពលោក

មកដឹងពីអាថ៌កំបាំងដ៏អស្ចារ្យនៃកោះតូចបំផុតរបស់ពិភពលោក

57
0

ប្រសិនបើលោកអ្នកកំពុងគិតថាជីវិតរបស់លោកអ្នកជួបការលំបាក សូមក្រឡែកមកមើលការរស់នៅរបស់ប្រជាជនអាហ្វ្រិកមួយនេះ ដែលកំពុងរស់នៅលើកោះដ៏សែនតូចចង្អៀតបំផុតមួយក្នុងពិភពលោក។ កោះ Migingo ស្ថិតនៅលើបឹង Victoria រវាងព្រំដែននៃប្រទេសទាំងពីរគឺ Kenya និង Uganda របស់ទ្វីបអាហ្រ្វិកត្រូវបានគេចាត់ទុកថាជាកោះតូច ប៉ុន្តែមានមនុស្សរស់នៅច្រើនជាងគេបំផុតលើពិភពលោក។ កោះនេះមានផ្ទៃដីតិចជាង ២០០០ ម៉ែត្រការ៉េ ប៉ុន្តែមានប្រជាជនរស់នៅ ១,០០០ នាក់ ដោយផ្ទះនីមួយៗគឺមានទំហំប៉ុនបន្ទប់ទឹកត្រឹមតែ ២ ម៉ែត្រការ៉េប៉ុណ្ណោះ ហើយភាគច្រើនធ្វើពីដែកជ្រុង ជង់លើគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglOgD2uDPOf1iTpE00bwNSdVuHiokpD4BBh1iiyUnMWO4SW5PS5MWqNIuEO4U59ez16vw0rK_cgzfXGd4MVbdiQDo43ebbOnGHTU7JuvxzcqZ67K25LHfP7haznPqLHJcv8Bfmlv_WNT2Ki75HXs6b_ylv0__h7x2alR2HqI2qXXOLou-DbrVkxOsAopu6/s1200/image_2024-09-11_09-00-04.png

ទោះបីជាការរស់នៅប្រឈមនឹងបញ្ហាលំបាកវេទនាក៏ដោយ ក៏ប្រជាជននៅទីនេះនៅតែអាចស៊ូទ្រាំបាន ដោយសារកោះ Migingo ស្ថិតនៅលើបឹង Victoria ខណៈបឹងនេះគឺជាបឹងទឹកសាបដ៏ធំបំផុតនៅទ្វីបអាហ្រ្វិក និងជាបឹងធំជាងគេទីពីរក្នុងពិភពលោក ដែលល្បីល្បាញខាងជីវៈចម្រុះមានត្រីរហូតដល់ ៥០០ ប្រភេទរស់នៅ។ បឹង Victoria ល្បីល្បាញខ្លាំងដោយសារធនធានអាហារសមុទ្រដ៏សម្បូរបែបរបស់វា ហើយការនេសាទនៅលើកោះ Migingo ក៏បានទាក់ទាញអ្នកនេសាទជាច្រើនមកពីគ្រប់ទិសទី ដោយប្រជាជននៃកោះដ៏តូចនេះភាគច្រើនសុទ្ធតែធ្វើការជាអ្នកនេសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOH1j8cN5idtLz5hpJe2aJJLSFraEJ3mNRxDlN6x3yOj2RMI8T6Z5UkuuAmNY-oHSu-EQn8gk_Fp-d1acsIo9EXBAAEUGU-eEWURlbw_KpThLnTnAse-1m_HmQ2BifClklICb4bp15MGEOfAx5X_oXRf7TeRjPjsv9Gd20yLgvsCtp2Vrj5RNJqn06wCmW/s1051/image_2024-09-11_09-00-52.png

កន្លែងនេះក៏មានទីតាំងភូមិសាស្រ្តនៅជិតផ្លូវទឹកសំខាន់ៗ ងាយស្រួលបំផុតសម្រាប់ពាណិជ្ជកម្មផងដែរ លើសពីនេះធម្មជាតិ “ចង្អៀត” និងរបៀបរស់នៅប្លែកៗរបស់ប្រជាជន Migingo ក៏បានទាក់ទាញអ្នកទេសចរមកពីគ្រប់ទិសទីដើម្បីស្វែងយល់ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ការរស់នៅរបស់មនុស្សនៅលើកោះគឺបានប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា៖ ផ្ទះនីមួយមានទំហំតូចចង្អៀតខ្លាំងពេក រួមជាមួយអាកាសធាតុក្តៅខ្លាំង ហើយផ្ទះភាគច្រើនធ្វើពីដែកជ្រុង ជង់លើគ្នាយ៉ាងកកកុញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlMDry5nHH_Md9_VBLmgyPKPimH-E8spq4pG89hJs5-uSKmP6m2goKLByZMIPvzqUwePRf5vTRJcpliTsORSp1yF7gqLuAOImFWyp0LP8XH0uzP-eAlq5g4uT3vAis1w0fXAGyeBCqLXFN-XY5yMQd5A0d7-eaLYXl23hkNgcHoW03KUwM3jFfun0_GxiN/s769/image_2024-09-11_09-00-53.png

ប្រភពទឹកសំខាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃគឺមកពីបឹង ដែលធ្វើឱ្យការងូតទឹក ការបោកគក់ និងអនាម័យផ្ទាល់ខ្លួនមានការលំបាក ហើយថាមពលត្រូវបានផ្តល់ដោយម៉ាស៊ីនភ្លើងតូចមួយដែលគ្រប់គ្រាន់សម្រាប់បំភ្លឺប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ មានបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយ ដូចជាកាកសំណល់ក្នុងគ្រួសារមានបរិមាណច្រើន ប្រភពទឹកកខ្វក់ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់បឹង។ កង្វះហេដ្ឋារចនាសម្ព័ន្ធសង្គម ដូចជា សាលារៀន មន្ទីពេទ្យ ផ្លូវថ្នល់…និងប៉ះពាល់ដល់គុណភាពជីវិតជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQqx_JGaMb7JLpkCPGN8vLkZdLwMEgczhrkgehdfZzuGOF2L3qaIjsX5YoMemkmI31GchlUDEvfYFfVwWL0e-CxiQUo4iIcJN-5lGq4MSE9a14wiXe_9WC4VPLWSdNgvGDDQusryydjdLtNFMy6WWskN1wUvYEkPhHfqgrwVfQAKdiq3DhOEHUa1zASalx/s2000/image_2024-09-11_09-00-50.png

ទោះជាបីជាយ៉ាងនេះក្តី ប្រជាជននៃកោះ Migingo តែងតែមានសុទិដ្ឋិនិយម និងទន្ទឹងរង់ចាំអនាគត។ ទោះបីពួកគេរស់នៅក្នុងស្ថានភាពលំបាកក៏ដោយ ក៏ពួកគេនៅតែនៅជាមួយគ្នា និងជួយគ្នាទៅវិញទៅមក។ រហូតមកដល់ពេលនេះ ការរស់នៅរបស់ប្រជាជននៅលើកោះបានឃើញការផ្លាស់ប្តូរជាវិជ្ជមានបន្តិចម្តងៗហើយ។ ដោយនៅឆ្នាំ ២០១៦ ប្រទេសកេនយ៉ា និងអ៊ូហ្គង់ដាបានចុះកិច្ចព្រមព្រៀងមួយដើម្បីការពារអ្នកនេសាទពីចោរសមុទ្រ។