ប្រទេសចាម្ប៉ា ជារដ្ឋមួយដែលកើតឡើងនៅពាក់កណ្ដាលនៃសតវត្សទី២ នៃគ.ស ហើយត្រូវបានដួលរលំនៅឆ្នាំ ១៨៣២ ដែលត្រូវបញ្ចូលទឹកដីប្រទេសចាម្ប៉ាទាំងមូល ទៅជាទឹកដីនៃប្រទេសវៀតណាមនាពេលបច្ចុប្បន្ន។
ក្នុង គ.ស. ១០៤៥ កងទ័ពដាយវៀត (វៀតណាមបច្ចុប្បន្ន) បានវាយលុកចូលទឹកដីចម្ប៉ាជាច្រើនដង ដោយបានយកជ័យជម្នះលើកងទ័ពចាម ដណ្ដើមយកបានរាជធានីឥន្ទ្របុរៈ និងបានដាក់ខេត្តបីរបស់ចម្ប៉ាធ្វើជាទឹកដីរបស់ខ្លួន។
កាលនោះដាយវៀត (វៀតណាមបច្ចុប្បន្ន) វាយចូលចម្ប៉ាពីជើងទៅត្បូង រហូតដល់ចម្ប៉ា បានបាត់បង់ទឹកដីទាំងស្រុងនៅដើមសតវត្សទី១៩ រួចដាយវៀត បានតាំងស្ដេចរបស់ខ្លួន ម៉ិញ ម៉ាង អោយសោយរាជ្យនៅឆ្នាំ១៨៣២។
ដោយឃើញស្ថានភាពប្រទេសបាត់បង់ទាំងស្រុង ស្តេចចម្ប៉ាចុងក្រោយឈ្មោះ ភូ ចៀន បានប្រមូលប្រជាជនមួយចំនួននិរទេសទៅភាគខាងត្បូងកម្ពុជា ហើយអ្នកខ្លះទៀតទៅ ត្រេងហ្គានូ ប្រទេសម៉ាឡេស៊ី។
ក្រោយពីបាត់បង់ទឹកដីមក ប្រជាជនចម្ប៉ា បានបំបែកខ្លួនជា២គឺ ជនជាតិចារ៉ាយ និងជនជាតិចាម ហើយពលរដ្ឋដែលភៀសខ្លួនមកនៅកម្ពុជាត្រូវបានគេស្គាល់ថាជា ប្រជាជនខ្មែរ-ឥស្លាម។
គួរបញ្ជាក់ផងដែរថា តាមប្រវត្តិសាស្ត្រ វៀតណាមជាប្រទេសកកើតឡើងនៅសតវត្សទី២ នៃគ.ស ដោយស្ថិតក្នុងការគ្រប់គ្រងរបស់ប្រទេសចិនអស់ជាង១០០០ពាន់ឈ្នាំ មុននឹងអាចងើបបម្រាស់ខ្លួនរួច វាយយកទឹកដីចម្ប៉ា៕










