ប្រទេសជប៉ុន ៖ មនុស្សភាគច្រើនចូលចិត្តភាសា និងវប្បធម៌របស់ជប៉ុន មិនថាការស្តាប់បទចម្រៀង, ការអានសៀវភៅ និងការទស្សនាភាពយន្តជប៉ុន ហើយពួកគេសង្ឃឹមថា នឹងបានទៅកម្សាន្តនៅជប៉ុននៅថ្ងៃណាមួយ ។ បើទោះជាជប៉ុនស្ថិតនៅទ្វីបអាស៊ីក្តី ប៉ុន្តែវប្បធម៌ប្រទេសនេះមានភាពខុសប្លែកពីប្រទេសផ្សេងៗយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9gfMfZjZ1e6OSFk2pvLuBRX0W1H7TCsVEwPNIi6cu1xeLue0folmEb3mIpyPoZCVLqzzTKYPJBveXVfsOTkZwx7XQn8AYBlFomyhrxvoVt-_GaM4QqKhge4Ora_zEXNCd1ZgFPeqHTXzweonm2ewwJQgqOZlfhSuw7lpeKuBKxuUSiScIIrggwyJO7ETx/s702/image_2024-09-10_08-23-05.png

ប្រទេសនីមួយៗតែងតែមានជំនឿពាក់ព័ន្ធនឹងតួលេខខុសៗគ្នា ដូចជា ៖ សហរដ្ឋអាមេរិកជឿថា លេខ១៣ គឺជាលេខពុំល្អ ទើបនៅតាមសណ្ឋាគារ និងទីកន្លែងភាគច្រើនគ្មានជាន់ទី១៣ ទេ ហើយអាមេរិកបានចៀសវាងការប្រើប្រាស់លេខ១៣ ដើម្បីការសប្បាយចិត្ត ។ រីឯប្រទេសចិនវិញចូលចិត្តលេខ៨ ពីព្រោះពលរដ្ឋចិនបញ្ចេញសំឡេងលេខ៨ ថា «Facai» មានន័យថា មានទ្រព្យសម្បត្តិស្តុកស្តម្ភ ។

ចំណែកពលរដ្ឋជប៉ុន ក៏មានជំនឿ និងផ្តល់ភាពសំខាន់លើតួលេខដូចគ្នាដែរ ។ សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកថា តើលេខណាខ្លះល្អ និងលេខណាខ្លះមិនល្អសម្រាប់ជប៉ុន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3JcvernSVr-b99NxE7-Z9xPaMpfTY9khsil-8nTyZlbJOFqtYqYII78AUMmQptaO2-MOUGVTr0ztcz4f_Wt05u2WhGapvhXKVQrk1McL8ee9vMa-xyIdlUArzdFImIw2nC9dqb2mrGZFbzsBuahWFdRDoxf2eh7y29f56LKfYi4ffSFmxqSuGOeOnzX-S/s640/image_2024-09-10_08-23-28.png

*លេខមិនល្អ និងបង្ហាញពីភាពសោកសៅ រួមមាន ៖

-លេខ៤ ៖ ជប៉ុនចាត់ទុកថា លេខ៤ គឺជាលេខមិនល្អ ដោយសារការបញ្ចេញសំឡេងលេខ៤ ក្នុងភាសាជប៉ុន គឺ «Shi» ហើយវាដូចគ្នានឹងសំឡេង «Shinu» មានន័យថា «ការស្លាប់» ។ ហេតុនេះជប៉ុនក៏អានពាក្យនេះជា២បែប គឺ «Shi» និង «Yon» ដើម្បីចៀសវាងការបញ្ចេញសំឡេងក្នុងន័យមិនល្អ ។

គេសង្កេតឃើញនៅតាមមន្ទីរពេទ្យ ជាពិសេស បន្ទប់វះកាត់នៅជប៉ុននឹងចៀសវាងវះកាត់អ្នកជំងឺនៅជាន់ទី៤ ឬបន្ទប់លេខ៤ ដើម្បីឱ្យអ្នកជំងឺ និងសាច់ញាតិសប្បាយចិត្ត ។ បើទោះវាជាជំនឿបុគ្គលក្តី ប៉ុន្តែបើជនបរទេសធ្វើអាជីវកម្មជាមួយជនជាតិជប៉ុន គួរតែចៀសវាងការប្រើប្រាស់លេខ៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQhisNZOjwcM2LDDcN-TBCQYpGYB6KyDJODHxTK8oNFQ9478R1o2InAXtue_5VpzdUkoJxXmp-jcHFhECtyXOHQ3F4IYnpDpahVGCBUQiVVCUwvxK8VYw6pOdBO0oSuUzNtafxnJQYSWZ_Sib54lZzWm6aM5sVvspri0X4q_QOEeMEB9l2B2vP_BRU92f-/s900/image_2024-09-10_08-26-18.png
-លេខ៦ ៖ ភាសាជប៉ុនបញ្ចេញសំឡេងលេខ៦ ថា «Roku» ឬ «Muttsu» ដែលដូចគ្នានឹងសំឡេង «Mu» មានន័យថា «ភាពទទេស្អាត» ។ ពាក្យនេះមានអត្ថន័យអវិជ្ជមាន ទើបនៅតាមអាកាសយានដ្ឋាន និងស្ថានីយរថភ្លើងរបស់ជប៉ុន ពុំប្រើប្រាស់លេខ៦ ទេ ។

-លេខ៩ ៖ ភាសាជប៉ុនបញ្ចេញសំឡេងលេខ៩ ថា «Ku» គឺវាដូចនឹងសំឡេងពាក្យរបស់ជប៉ុនថា «Ku» មានន័យថា «ទុក្ខព្រួយ» ទើបការធ្វើលំនៅឋាន, សណ្ឋាគារ និងទីកន្លែងផ្សេងៗ ជប៉ុនតែងតែចៀសវាងការប្រើប្រាស់លេខ៩ ។ ផ្ទុយពីនេះ ចិនបែរជាចាត់ទុកថា លេខ៩ គឺជាលេខនាំមកនូវសំណាង ។

*លេខល្អ និងនាំមកនូវលាភសំណាង រួមមាន ៖

-លេខ៧ ៖ ក្នុងជំនឿរបស់ជប៉ុន លេខ៧ មានន័យថា ជាលេខល្អ ។ រីឯផ្នែកពុទ្ធសាសនារបស់ជប៉ុនចាត់ទុកថា លេខ៧ គឺជាលេខល្អយ៉ាងខ្លាំង ដូចជា ៖ ជប៉ុនតែងតែធ្វើពិធីអបអរពេលទារកកើតបាន៧ថ្ងៃ ជាដើម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioaNQ2S2u3oPHAQDXJAs9iagIx7G9A5U-1BcSGtS5U0RbhxQeTmF5kIJb2P49Hu_ZNPwR3ibbQRgasg9FxxU2zHwT35GdG5jiLndfPLHKV7ZhTIrCvfMWmT_VjWa6hIE2XDnQYib6hwZUzMKucsOjwgMuxHGHsf2ZHMlPYAGRC7SBEQHBN0TIMH7dRYo38/s1280/image_2024-09-10_08-26-43.png

ក្រៅពីនេះ ក៏មានជំនឿពាក់ព័ន្ធនឹងពិធីបុណ្យសំខាន់ៗផងដែរ ដូចជា ៖ ពិធីបុណ្យ Shichifukuin (ឬបុណ្យព្រះសំណាងទាំង៧) និងពិធីបុណ្យរដូវក្តៅដ៏សំខាន់ឈ្មោះ Tanabata ដែលតែងតែរៀបចំនៅថ្ងៃទី៧ ខែ៧ ជាដើម ។

-លេខ៨ ៖ ជប៉ុនអានលេខ៨ ថា «Hachi» ហើយមូលហេតុដែលជប៉ុនចាត់ទុកថា លេខនេះមានអត្ថន័យល្អ ដោយសារពាក្យ «Hachi» សម្គាល់លើការទទួលបានមាសប្រាក់គ្មានទីបញ្ចប់ ។ ក្រៅពីនេះ លេខ៨ មានន័យថា «ជានិរន្ត» ផងដែរ ទើបជប៉ុននិយមប្រើប្រាស់លេខនេះ ៕