អ៊ីស្តាក្រាម (Instagram) រឺ IG គឺជាបណ្តាញសង្គមដ៏ល្បីល្បាញមួយនៅលើពិភពលោកដែរ។ បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់កម្មវិធី IG មានរហូតដល់ជាង ២ ពាន់លាននាក់ ហើយអ្នកប្រើប្រាស់ក៏អាចរកចំណូលបានតាមរយៈការផុសរូបភាព រឺវីដេអូផ្សេងៗផងដែរ។ Instagram ត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០១០ ដោយលោក Kevin Systrom និង Mike Krieger ហើយត្រូវបានក្រុមហ៊ុន Facebook ទិញយកក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃ ១ ពាន់លានដុល្លារអាមេរិក។ ដូច្នេះបច្ចុប្បន្នបណ្តាញសង្គមមួយនេះគ្រប់គ្រងដោយនាយកប្រតិបត្តិ Meta គឺលោក Mark Zuckerberg។ តើលោកអ្នកមានដឹងទេថា តារាពិភពលោករូបណាខ្លះដែលរកចំណូលពីការប្រើប្រាស់អ៊ីស្តាក្រាមបានច្រើនជាងគេបំផុតក្នុងឆ្នាំនេះ?

១.Cristiano Ronaldo៖ គឺជាកំពូលកីឡាករបាល់ទាត់ពិភពលោក ដែលមានអ្នកតាមដានគណនី Instagram ចំនួន ៦៣៨ លាននាក់ ដោយក្នុងមួយរូបខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះរកចំណូលបាន ៣.២៣ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaWyDTXzannEckDQ9M_XauGUju0G6JnFC3T5cG8gTFAMOxfbcrsrLpkWpsK48enPFqJklp-DoAmObMwh3dyLz9UTXiEJgegl4qddb_hsPnX9I68duCWBnjYdlc2jWo7ey93wRXeHHGQNWNi-Ssa6OcYO8DCy-o5DVqJ1MLaAdK7r4xP61r_HyaCQiQNDGc/s1200/image_2024-09-10_08-42-34.png

២.Leo Messi៖ ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៧ ឆ្នាំរូបនេះក៏មិនធម្មតាដែរ ដោយក្នុងមួយរូបនៃការបង្ហោះក្នុង Instagram លោករកបាន ២.៥៩ លានដុល្លារអាមេរិកឯណោះ ខណៈ គណនី Instagram របស់កីឡាករពិភពលោករូបនេះគឺមានអ្នកតាមដានរហូតដល់ ៥០៤ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVPYlxJ1JUvlUah5z-hmr9ctijF99c_TF8DIYN8OLnkdLvCILdw1BXhLAUlYPhOZxlYheGZpsoK0ZVRn8mbGMJGbMpPC3tKtf3vEO8vVKlWL49hlkl2r_pQ_wN2UH-M_0zy3URLzSH_istQkTw4-_H5Fji59fhvINTHyOrp_BEt9ByHhJikZ5V5JMhcHFe/s1444/image_2024-09-10_08-42-34%20(2).png

៣.Selena Gomez៖ ស្ថិតក្នុងវ័យ ៣២ ឆ្នាំតារាចម្រៀងអាមេរិក Selena Gomez គឺបានរកប្រាក់ពី Instagram ចំនួន ២.៥៥ លានដុល្លារអាមេរិកក្នុងមួយរូប ជាមួយអ្នកតាមដាន ៤២៤ លាននាក់។ ក្រៅពីរកប្រាក់បានច្រើនជាងគេនៅក្នុង Instagram នៅឆ្នាំនេះ Selena ក៏បានជាប់ក្នុងបញ្ជីមហាសេដ្ឋីបន្ទាប់ពី Taylor Swift, Rihanna និង Kim Kardashian ផងដែរ ដោយមានទ្រពសម្បត្តិសរុប ១.៣ ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHnsIjf0xWAr6DR9EUztpXaYSggpAF9c53wfo3k458iKk3zuUbuGLZV0iTRQ96hgUxhmr_DlQR2jqOHTfKVMeE6S0zdH0ge1HIEAXRLxrNJc5ST3Q27Zzcoykyqf_vuFR4kP2QlDRQ8R9kUkLnBO0YdzxA78nusl4B1PRxAikp7pAaVl3kmScRc51Hpik3/s1200/image_2024-09-10_08-42-35.png

៤.Kylie Jenner៖ Kylie Jenner គឺជាកំពូលតារាម៉ូឌែល និងជាអ្នកជំនួញដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ដែលមានអ្នកតាមដានគណនី Instagram ៣៩៧ លាននាក់ ដោយក្នុងការបង្ហោះមួយរូបនាងរកបាន ២.៣៨ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzZcBXo7MpGyklSSsCDg9Jfwc8_W-qd9ZWkkEmbE1LcOvFL9ph5aywy6zYCERmZbOYCO8JA5-Q7wY0tpRvaaDHyzsGMlWYNjfgwpYj9QfPl932MbZ3nN6bWfuL3ydjh8NW4Eo71EvueXUA8iQanmWONQqgHjmLsq6EY6svKatE_QM8iBF-aHHdxi_n1Uip/s2048/image_2024-09-10_08-42-36.png

៥.Dwayne Johnson៖ ៖ ជឿថាប្រិយមិត្តប្រាកដជាបានស្គាល់ Dwayne Johnson ហើយដែលលោកគឺជាកំពូលតារាហូលីវូតល្បីល្បាញបំផុតមួយរបស់ពិភពលោក មានអ្នកតាមដានគណនី Instagram ចំនួន ៣៩៥ លាននាក់នាពេលបច្ចុប្បន្ននេះ ដោយក្នុងការបង្ហោះមួយរូបតារាប្រុសរូបនេះទទួលបាន ២.៣៨ លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCQSzq-RKGdp6fwC9FNnhMObJmqbITyMCPbbI1lAEfLhBM_OkCu8gTM6WLY_PI6H3ZNCzzbtoTqfaEuuBkp_BuB_zOMb8I4a6CiN8E1dMxQaImREmqiLHt2R4XxDMCTeBp-Vs1dK1OoojoRe-RLGmOVtHtdjSFpXLQZc3fx_NlCgDh7zKrd0mkoVXwa4wK/s1289/image_2024-09-10_08-42-37.png