ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd. និងក្រុមហ៊ុន KUBOTA Cambodia បានរៀបចំ “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024” ដើម្បីផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញឲ្យកាន់តែពូកែ។ ថែមទាំងមានគោលបំណងពង្រីកសក្តានុពល និងជំនាញ ដើម្បីពង្រឹងលើសេវាកម្មអតិថិជន ដោយការកសាងទំនុកចិត្តលើអ្នកជំនាញបច្ចេកទេសរបស់មជ្ឈមណ្ឌលសេវាកម្មគូបូតាកម្ពុជា និងអ្នកបច្ចេកទេសផ្នែកសេវាកម្មនៅតាមតំណាងចែកចាយ គូបូតាទូទាំងប្រទេស។ ជាមួយគ្នានេះដែរក៏មានការបរិច្ចាគគ្រឿងចក្រកសិកម្មដល់គ្រឹះស្ថានអប់រំចំនួន ៣ ដើម្បីប្រើប្រាស់ជាសម្ភារៈបង្រៀនក្នុងមុខវិជ្ជាទាក់ទងនឹងគ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNXhyphenhyphenlMnehzwCCIGV5O4htyxkzWbjOiGy_Wa82isNOYVo43NT2l_z5YKLpP_O4ew28GQKRGXuIw7WaBoz3hlaGA3for4214HDQtKnWtHigfuLVEDuMUzD9Ictdz79m4wRLW0bstuteMPageWEOhcCjJ3CK70yTQ6Vmc8gSU87vUpeQOqzPQ14W5QhEkHIf/s6000/_MG_0956.jpg

លោក Mr.Waipoj Hamala Head of Customer Solutions SIAM KUBOTA Corporation Co., Ltd. រៀបរាប់ពីគោលបំណងនៃការរៀបចំកម្មវិធី “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024” បាននិយាយថា បច្ចុប្បន្នបច្ចេកវិទ្យាក្នុងវិស័យកសិកម្មដើរតួនាទីយ៉ាងធំក្នុងការអភិវឌ្ឍប្រទេស។ ជាពិសេស ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស CLMV ដែលមានកំណើនសេដ្ឋកិច្ច ហើយតម្រូវការកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មជាច្រើនកំពុងកើនឡើងជាបន្តបន្ទាប់ ដែល SIAM KUBOTA និង KUBOTA Cambodia យកចិត្តទុកដាក់ចំពោះសេវាកម្មក្រោយការលក់ ដោយសារសេវាកម្មក្រោយការលក់ចាត់ទុកថាជាស្នូលសំខាន់មួយនៃប្រតិបត្តិការអាជីវកម្មការលក់។ ដូច្នេះហើយ យើងខិតខំបង្កើតបទពិសោធន៍ល្អៗ ដោយផ្តល់នូវសេវាកម្មដ៏ល្អបំផុត ដើម្បីឱ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់លើស្តង់ដារនៃផលិតផល និងសេវាកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKm8E_kjxHmyf1r-l49EDqXZLXDczItx3NvgNpkHD0vYTN_qMMixx9_0SKdUWMiDpx7weShq6-afpTfOUdXeEeTA-S94XaAPSgiAUBoV1eSo-N7Z4e6oMuH9cDqq5kEgrw55YZwlFxaDroNA5q98klg5F8l4w_rzrStCxFPfywjV7F54YEEAAHTvoxJEf1/s6000/_MG_0917.jpg ហើយត្រៀមខ្លួនក្លាយជាម៉ាកគូបូតា ដោយឈរក្បែរប្រជាកសិករកម្ពុជាជារៀងរហូត។ ដូច្នេះក្រុមហ៊ុនមានផែនការអភិវឌ្ឍជំនាញរបស់អ្នកបច្ចេកទេសសេវាកម្ម ដោយអ្នកជំនាញដែលនឹងផ្តល់សេវាអតិថិជន ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលបណ្តុះបណ្តាលគូបូតាកម្ពុជា តាមកម្មវិធីសិក្សាដែលប្រកបដោយស្តង់ដាររបស់ក្រុមហ៊ុនគូបូតា។ ដើម្បីជំរុញការសិក្សា និងការអភិវឌ្ឍជំនាញជាបន្តបន្ទាប់ រួមទាំងការលើកកម្ពស់ និងលើកទឹកចិត្តអ្នកជំនាញបច្ចេកទេសផ្នែកសេវាកម្មដែលមានចំណេះដឹង ជំនាញ និងសមត្ថភាព ដូច្នេះហើយទើបមានការរៀបចំ ការប្រកួតប្រជែងជំនាញបច្ចេកទេសមេដាយមាសនេះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioTplYMwGWyxJ4gp4e4TLm4YMhqIlbi7MXgbIp6NDOnS1NaqIPWx3LVwQmuvNOUjsM0XtKdV8GYvPuCHtyGJNpQeWDxN8W4J8OPs-X53-V-mxtJ26dHywUqlxHfJ4izWg3lI7t6fZ0YfAGkUyUJnnDbgU-lYsh5N1iYHONFgCxGczEfdPglp9B6g-zxFHe/s6000/_MG_1008.jpg

ជាមួយគ្នានេះ ក៏មានការបរិច្ចាគគ្រឿងចក្រកសិកម្មផងដែរ ដើម្បីប្រើប្រាស់ជាសម្ភារៈបង្រៀនក្នុងមុខវិជ្ជាទាក់ទងនឹងគ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យា ក៏ដូចជាអភិវឌ្ឍវិស័យអប់រំកសិកម្ម ត្រាក់ទ័រ M9540 ត្រូវបានប្រគល់ជូនវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (KCIT)។ ម៉ាស៊ីនស្ទូងស្រូវ 6 ជួរ NSPU 68CMD ដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (KSIT) និងម៉ាស៊ីនច្រូតស្រូវ DC70G ដល់សាកលវិទ្យាល័យជាតិមានជ័យ (NMU)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsXWm9H0pRTJ_ZgyeGr1yy86Kj1qU1mrHdZlFJRpLj-syIjMkGhWkj-sap1dZH9exUxDHxnMZoHZRgsRwvf54UhBQXQccPymP9Yejp2ZLBfzdOi7QZ5mnKxOi11G1VwqtF42kedc-W1URHMN7VZ0deDpmUP2DG59fESk5ceyhLsxSNdTLB3pVGLO5P2kDm/s6000/_MG_1034.jpg

ទម្រង់នៃការរៀបចំការប្រកួតជំនាញអ្នកបច្ចេកទេសមេដាយមាសនេះ គឺជាការប្រកួតប្រជែងសម្រាប់អ្នកបច្ចេកទេសផ្នែកសេវាកម្មពីមជ្ឈមណ្ឌលសេវាកម្មគូបូតាកម្ពុជា និងអ្នកបច្ចេកទេសសេវាកម្មនៅតាមតំណាងចែកចាយគូបូតា ដើម្បីឲ្យអ្នកបច្ចេកទេសសេវាកម្ម អាចអនុវត្តការងារសេវាកម្មតាមស្តង់ដារ ក៏ដូចជាបង្កើននូវចំណេះដឹង និងសមត្ថភាពរបស់អ្នកបច្ចេកទេសសេវាកម្ម ដើម្បីដើរឲ្យទាន់ការផ្លាស់ប្តូរដ៏ទាន់សម័យ។ ថែមទាំង ជាការរៀបចំសម្រាប់គាំទ្រសេវាកម្មផលិតផលដែលនឹងត្រូវបានអភិវឌ្ឍបន្ថែមទៀតនាពេលអនាគត និងមានគោលបំណងឆ្លើយតបនឹងតម្រូវការសេវាអតិថិជនឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioTplYMwGWyxJ4gp4e4TLm4YMhqIlbi7MXgbIp6NDOnS1NaqIPWx3LVwQmuvNOUjsM0XtKdV8GYvPuCHtyGJNpQeWDxN8W4J8OPs-X53-V-mxtJ26dHywUqlxHfJ4izWg3lI7t6fZ0YfAGkUyUJnnDbgU-lYsh5N1iYHONFgCxGczEfdPglp9B6g-zxFHe/s6000/_MG_1008.jpg
ការប្រកួតទាំង៣ប្រភេទនឹងត្រូវបែងចែកជាការប្រកួតប្រជែងជំនាញផ្នែកម៉ាស៊ីនម៉ាស៊ូតធុនតូច ការប្រកួតប្រជែងជំនាញផ្នែកត្រាក់ទ័រ និងការប្រកួតប្រជែងជំនាញផ្នែកម៉ាស៊ីនច្រូតស្រូវ ដោយមានការធ្វើតេស្តទៅលើផ្នែកទ្រឹស្តី ការសង្កត់ធ្ងន់លើចំណេះដឹងលើការវិភាគ និងចំណេះដឹងផ្នែកសេវាកម្ម ក្រៅពីនេះក៏មានការប្រកួតប្រជែងជាក់ស្តែង ដែលមានការជួសជុលដើម្បីដោះស្រាយបញ្ហាម៉ាស៊ីនទៅតាមសំណួរដែលបេក្ខជនទទួលបាន។
វិញ្ញាសា ការប្រកួតជំនាញបច្ចេកទេសមេដាយមាស ប្រភេទជំនាញម៉ាស៊ីនតូចរួមមាន(លោក ម៉ឺន រតនា និង លោក កាំង វណ្ណៈ)
ការប្រកួតអ្នកជំនាញបច្ចេកទេសមេដាយមាស ប្រភេទជំនាញត្រាក់ទ័រ
រួមមាន (លោក ម៉ាំង សុជាតិ,លោក អ៊ឺន វ៉េនអាន និង លោក សុំ អូន)
ការប្រកួតប្រជែងអ្នកជំនាញបច្ចេកទេសមេដាយមាសប្រភេទជំនាញច្រូតស្រូវ
រួមមាន (លោក ស៊ាន សារ៉ា និងលោក ឈីន ឈីឡា)
ការរៀបចំកម្មវិធីមួយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្តពីអតិថិជន និងប្រជាកសិករកម្ពុជា ដោយលើកកម្ពស់ស្តង់ដារសិប្បកម្មក្នុងប្រទេស ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន SIAM KUBOTA និងគ្រឹះស្ថានអប់រំ។ លើសពីនេះទៅទៀត ក៏ជាការបំផុសគំនិតដល់អ្នកជំនាញបច្ចេកទេសជំនាន់ថ្មីដែលកំពុងខិតខំប្រឹងប្រែង ដើម្បីក្លាយជាកម្លាំងពលកម្មជំនាន់ថ្មី នាពេលអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-cJx_kvfKucWXDFLP5-9SbhD9TmRoh1cB3sF10oCTGu-DeKqI2DKN99DGe4cUpiS4Er1Y3IekMGR6idjjvRZksfBzwxV2S4q2NMRJojK_QuKIc_D9dqq2vFcuIUG06eRjHcLLwyLcMz8oqAhOt1gPef_rWc6vaTS-g48xOtPi-2R78_xKoFjx1VkCTaq5/s6000/_MG_1256.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQTuKCOqCRX8lYyfDBLxzDj-Qj_VndtSjaG2J7Iz0PIo0-Tphd3UW4yysYHAl7yf7rT9QcAUD8uBWdfU4wNChySYFMSLHVN0tBgZikExW7uQrdd8GaRcTHhK9vXAexm4asGwRiRccMNhIO9e86-liI8WG3s9RWBpcmJP0fpwh23KjHAlM2isfiLcE-Kcdt/s6000/_MG_1306.jpg