កម្ពុជានិងចិន ជាប្រទេសជិតខាងល្អ ដែលមានប្រវត្តិទំនាក់ទំនងល្អយូរយារណាស់មកហើយ បើទោះបីជាប្រទេសទាំងពីរមិនមានព្រំប្រទល់ជាប់គ្នាក្តី។
ចិន តែងតែជួយដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច និងវិស័យនយោបាយ។ ជាពិសេសការជួយអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ដែលរួមមានផ្លូវល្បឿនលឿន អាកាសាយានដ្ឋាន ព្រែកជីក និងស្ពានជាដើម។
នៅកម្ពុជា ស្ពានជាមធ្យោយបាយចាំបាច់មួយ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ជាពិសេសការឆ្លងពីត្រើយទន្លេម្ខាងទៅម្ខាង ក្នុងនោះចិនបានជួយឥណទានសម្បទានធ្វើស្ពានរហូតដល់១៦ ដែលរួមមាន៖
1. ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង)
2. ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្ដាម)
3. ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់)
4. ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២)
5. ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង)
6. ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ)
7. ស្ពានមិត្តភាពកម្ពុជា-ចិន(កោះធំ)
8. ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ)
9. ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)
10. ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន)
11. ស្ពាន មិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ)
12-15. ស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង (កាត់ពី លើផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣
16.ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)