ជាទូទៅនាថ្ងៃចុងសប្តាហ៍ យើងគ្រប់គ្នាតែងតែមានគម្រោងដើរលេង ដើម្បីកាត់បន្ថយស្ត្រេស រំសាយទុក្ខកង្វល់ពីការបំពេញការងារ និងការសិក្សាជាដើម។ ប៉ុន្តែមិនដឹងថាត្រូវទៅកន្លែងណានោះទេ ព្រោះមានអ្នកខ្លះមិនចង់ដើរលេងឆ្ងាយ ពោលគឺចង់ដើរលេងនៅជិតៗក្រុង។ ដូច្នេះខេត្តតាកែវគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក ព្រោះខេត្តនេះនៅជិតរាជធានីភ្នំពេញខ្លាំងមែនទែន មិនតែប៉ុណ្ណោះខេត្តនេះក៏សម្បូរទៅដោយរមណីយដ្ឋានល្បីៗជាច្រើនកន្លែងផងដែររួមមាន៖

១.វត្តពុទ្ធគីរី៖ ជិតដល់រដូវភ្ជុំបិណ្ឌហើយតោះមកដើរលេងផង មកធ្វើបុណ្យផងដើម្បីកុំឱ្យខាត បានទាំងសប្បាយរីករាយ បានទាំងបុណ្យមកផ្ទះវិញ។ វត្តពុទ្ធគិរី ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ជារមណីយដ្ឋានទេសចរវប្បធម៌ដ៏ពេញនិយមខ្លាំងបំផុតមួយ ដែលភ្ញៀវទេសចរមិនគួររំលងឡើយ។ វត្តនេះបានកសាងព្រះពុទ្ធបដិមារាប់ម៉ឺនអង្គឯណោះដែលបានធ្វើឱ្យអ្នកទស្សនាប្លែកភ្នែក ត្រជាក់ចិត្តដោយសារឃើញមានព្រះពុទ្ធបដិមាដែលប្រតិស្ថានឡើងពីលើភ្នំជាជួរចុះមកក្រោមដោយមើលទៅគួរជាទីជ្រះថ្លាបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAG8UrOwiiZfXtZfcNxDn137fDNqQuR5YQj6jfJr8tZLjpixotB-Xk6GxO5ynhCc7wa-lRcCQNeL6y9zmOMqAaIqIgVxretDk-3VFvfgxD3ZELBVvzrWTDoD8QagBzKwK4spl8ARHjID6JXABmU02FoQazZ0q49FEK1a9rMDnUNlRhS_YcezLRrSi8fSz2/s960/photo_2024-08-30_10-05-26.jpg

២.រមណីយដ្ឋានកំពូលពេជ្រ ឬអន្លង់ភ្ញៀវ៖ កំពូលពេជ្រ ឬអន្លង់ភ្ញៀវស្ថិតនៅផ្លូវ ៥១ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានចម្ងាយត្រឹមតែ ១១០ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ គឺជារមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃមួយកន្លែងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិឱ្យមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ នៅទីនោះគឺមានទេសភាពស្រស់ស្អាតខ្លាំងមែនទែន បូករួមនឹងខ្យល់អាកាសធម្មជាតិ អមដោយរុក្ខជាតិពណ៌បៃតងយ៉ាងស្រស់បំព្រង បើលោកអ្នកបានទៅម្តងហើយ ធានាថាសប្បាយចង់ទៅម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmjDGFkDI_nCmChhhIlmM3L3qgAUANZjpQ3lRVZjVAy6bXZ_BU9cLDDnB6D1f627M_Iej5i3s02wssBxtHk1spx1HawesAH3o8y0xvV-H2Hd0XAP60OZo3yps9c0SdAVDFEECDVLY0OcQmdPDOfJNjw91Vh93mKHD3txsWXXVJu7LrjYY7Kx4l7fT261u/s1280/photo_2024-08-30_10-06-02.jpg

៣.ភ្នំតាម៉ៅ៖ ភ្នំតាម៉ៅ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ គឺជារមណីយដ្ឋានចម្រុះមានព្រៃភ្នំធម្មជាតិដ៏សម្បូរបែប និងជាសួនសត្វដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តំបន់សួនសត្វភ្នំតាម៉ៅជាជម្រករបស់សត្វរាប់រយពាន់ក្បាលដែលមានសត្វគ្រប់ប្រភេទ ហើយសុទ្ធតែជាសត្វកម្រទៀតផង។ ដូច្នេះភ្ញៀវទេសចរអាចមកលំហែកម្សាន្តទស្សនាបាននូវទិដ្ឋភាពធម្មជាតិ ព្រៃភ្នំ យ៉ាងស្រស់បំព្រង បូកនឹងការទស្សនាសត្វប្លែកជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEingXIDjg4th3PxItdwiignoW5hDV27OkLXKqFyfRrGxmSuEpEqXWhkr6iDPBEpTZeQ6Bib2f2vWKZsoPKYv6Ek3Gs-CmgpyJPHrCgyNq-1a0x00_c6eFkBMaosG6gzYqHyONVI_t_WJYixdK7544-HiRqpTKpihvaB5hYWHmi8Wu5Tiu7Jj5D6Dcp2vIj2/s1280/photo_2024-08-30_10-06-19.jpg

៤.ទន្លេបាទី៖ បើបានទៅភ្នំតាម៉ៅហើយ ឆ្លៀតចូលអង្គុយលេងនៅទន្លេបាទីផង ដោយសារកន្លែងទាំងពីរនេះគឺនៅជិតគ្នា។ រមណីយដ្ឋានទន្លេបាទី ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ដែលជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងភោជនីយដ្ឋាន ហើយនៅតំបន់នោះក៏មានប្រាសាទមួយផងដែរ។ ដូច្នេះភ្ញៀវទេសចរអាចលេងទឹក ឬហែលទឹក គយគន់ថ្ងៃលិច ជិះទូក និងទទួលទានអាហារបែបស្រុកស្រែយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgth5N7x7ZtkCUDF5P5-6UPsLPPVKAXVt6SdLv-u6iU9BPFURQIEdafeFOvImSXXYeSV6-2vtRx4UFwRZPGuW8hWAkhXugBwyK_RqZRZg8xAWq12JYAvuaOzZS1ulohSsnGiHD7Rt_OyXle5A3H7mMz5kmpiRMjdbwJtFTCZujC9lbeAlzPRVHzyrTUNclX/s1000/photo_2024-08-30_10-06-43.jpg

៥.រមណីយដ្ឋានទឹកជ្រោះផ្អោក៖ តិចអត់ដឹងនៅតាកែវយើងក៏មានទឹកជ្រោះដែរ គឺរមណីយដ្ឋានទឹកជ្រោះផ្អោកនេះឯង ដែលស្ថិតនៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ជារមណីយដ្ឋានធម្មជាតិ និងជាទឹកដីដ៏ពិសេសមួយដែលសម្បូរទៅដោយត្បូងមានតម្លៃជាច្រើន។ ក្រៅពីភ្ញៀវទេសចរមកលេងកម្សាន្តទឹកធ្លាក់ នៃទឹកជ្រោះផ្អោកមានប្រវែង ១ ០០០ម៉ែត្រ និងទទឹង ២ម៉ែត្រ ដែលហូរធ្លាក់ពីលើភ្នំមកនោះ គឺភ្ញៀវអាចរកទិញត្បូងមានតម្លៃជាច្រើន។ នៅមុនទឹកជ្រោះផ្អោកក្លាយជារមណីយដ្ឋានពេញនិយម គឺកាលពីជាង ១០ ឆ្នាំមុន នៅទីនេះគឺជាទីតាំងសំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlqQAkZPAlmcs_CW84FhFy9yMfiMZaCUg117EwiaVIsogCU_H5WyezyL-tcA1A8rKXA4EMkBjORFUlZDpA4XEkYUxy8LNStjD8_oxBdQquTKDimFS_AgUzjDvfpURBvywk6UAD06EFB-6e87RX8vXTKHCL1YpzLsWJMhzVn30pb_C2OopSU_sWUyygXyP/s1242/photo_2024-08-30_10-07-02.jpg

៦.ភ្នំជីសូរ៖ ប្រាសាទភ្នំជីសូរ មានទីតាំងស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត។ នៅលើកំពូលភ្នំមានប្រាសាទអរិយធម៌បេតិកភណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីប្រាសាទភ្នំជីសូរក៏មានប្រាសាទល្បីៗជាច្រើនក្នុងខេត្តតាកែវផងដែរដូចជា ប្រាសាទភ្នំបាយ៉ង់កោ និងប្រាសាទភ្នំដា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirtl-YN6sDRm2_6nhPUHeXEX-EsMxbi8sNgEFygPrJJQMPHCk4h5yiOF15WAkMvL0OMQKRfyz2N8Gnos9Y4cdQGgV7ArYKDq4H60F74h0l0qOQn-2Vg3L99wAqJVFaaqdnYKwx_3gM8W2dYcorRfLoaQYvo_hW3rTtOedDkjDdT5xe3UY7HGKwoZiLlGIS/s1280/photo_2024-08-30_10-09-38.jpg