Home ព័ត៌មានជាតិ លោកផ្កាយ៣ ឆបោកប្រាក់៣លានដុល្លារ ត្រូវតុលាការសម្រេច​ដាក់​ពន្ធនាគារ PJ (​ពន្ធនាគារ VIP)

លោកផ្កាយ៣ ឆបោកប្រាក់៣លានដុល្លារ ត្រូវតុលាការសម្រេច​ដាក់​ពន្ធនាគារ PJ (​ពន្ធនាគារ VIP)

257
0

លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវតុលាការសម្រេច​ដាក់ពន្ធនាគារ PJ ក្រោយរងការចោទប្រកាន់ពីបទឆបោក និងប្រាស់ឯកសារសាធារណៈក្លែង ពាក់ពន្ធទឹកប្រាក់ប្រមាណជាង៣ លានដុល្លារ។

លោកឧត្តមសេនីយ៍ ឯក ស៊ុន ហួរ រងនូវបណ្តឹងចោទប្រកាន់ថា៖”បានយកប្លង់ដីចំនួន៧ប្លង់ ទៅដាក់យកប្រាក់ពីដើមបណ្តឹងមាន៣ករណី សរុបទឹកប្រាក់ប្រមាណជាង៣លានដុល្លារ”។

ក៏ប៉ុន្តែនៅពេលដែលភាគីដើមបណ្តឹង យកទៅផ្ទៀងផ្ទាត់នៅខាងសូរិយោដី រកឃើញថា ប្លង់ដីទាំងអស់នោះ មិនមែនជាឈ្មោះ ស៊ុន ហួរ ទេ។ ហេតុដូច្នេះ ទើបភាគីដើមបណ្តឹង ប្តឹងសមត្តកិច្ចឱ្យជួយចាត់ការ ពាក់ពន្ធបទល្មើសព្រហ្មទណ្ឌ។

គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ក៏ធ្លាប់ត្រូវបានរងការចោទប្រកាន់ពី អ្នកវិនិយោគជនជាតិចិនម្នាក់ ដោយបានឆបោកប្រាក់ អ្នកវិនិយោគចិនយក ជាង៦០ម៉ឺនដុល្លារ រឿងលក់ដីខ្យល់មួយ កន្លែងនៅ ខេត្តព្រះសីហនុផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrsD4hvvQ_hU4XKep1U16Nwm3_LDeoqce6hH_b791ZvkZQCDL7LH63Y1ARlUD0W96ULdBCZHADF5hcWFD4TP7YafGRMuB7-aakClxqWaSYW27WbxXzogQzsxE65RnoexAZqA7N5sU3jITK4ORMGTeKOyq0tw71W_Q8DVi4dDtic4EA0XIqztiAn43gCaLu/s512/image_2024-08-30_15-49-47.png