នំក្រឡានគឺជានំប្រពៃណីខ្មែរដ៏ពេញនិយមបំផុតមួយ ដែលត្រូវបានយកអង្ករដំណើបច្រកចូលក្នុងបំពង់ឬស្សីព្រមទាំងបិទច្នុកដោយប្រើសំបកដូងឬស្លឹកចេកហើយយកវាដុតរោលពីខាងក្រៅជុំវិញសំបកឬស្សី។

យោងតាមប្រភពមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ពាក្យក្រឡានមានប្រភពចេញពីជនជាតិភាគតិច(កូឡា) របស់ប្រទេសភូមា ដែលបានរត់ភឿសខ្លួន និងបានរស់នៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ។ ជនជាតិដើមភាគតិច កូឡា បរិភោគអង្ករដំណើបជាអាហារប្រចាំថ្ងៃខុសពីជនជាតិខ្មែរយើង ដែលបរិភោគអង្ករខ្សាយ (អង្ករធម្មតា) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8tgduioMU2gu9OUgCvNtAAAdnvx293kNZiZZQ1sCJHVfQ72s7MBmz0ETJGzio_wxNvaFXBk3ji6nAjgvFRo8pnv7pz__5cMiMhfT4h5BrUWdKiEO7-eeFN5QXAET5IXdUgQ1QHo__oR538ahJ9xIhRo2WMLj2TqveDjg1Tp7g0i3bt6KO4Ot3zQFpipv2/s960/15267911_639371406235657_2333150645500105176_n.jpg

ប្រភពដដែលបានឲ្យដឹងទៀតថា ជនជាតិកូឡាពីសម័យមុន ប្រកបរបរទទួលទានដោយការ រករ៉ែ( ត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើ) ។ល។ នៅពេលដែលពួកគេទៅព្រៃម្តងៗ ពួកគេមិនចាំបាច់យកទៅជាមួយនៅ ឆ្នាំ ក្អម ដែលធ្វើអំពីដីឥដ្ឋឡើយ ពីព្រោះរបស់ទាំងនេះវាធ្ងន់ ផុយ ស្រួយ ងាយបាក់បែក ។ នៅពេលពួកគេចម្អិនអាហារ ពួកដើររកកាប់ដើមឬស្សីណាដែលមានប្រហោងធំៗ យកមកដាំស្ល ដោយដាក់បំពង់ឬស្សីបញ្ឈររួចដុតភ្លើងជាការស្រេច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxi9PCJcwNJMaVZ5FfD_Q8TVRlx__ON8tJ07tNe2bNdP7URqsf-GBq-urnek1qwI6SP5dnOIaCkyAthSSCnXyVUkfAyBmVTdLQeuWBZZezE-fL7DXvvKetVzCHXYmvwAy0Oi3V8cGGHQ-ScdqdvNS4YjofjWdnL5as-wa9TdlfxZ60zxqKsGGsNO1nFVkD/s600/436241029_4029630373937858_1008951909827217433_n.jpg

ចំណែកឯជនជាតិខ្មែរយើងដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡា នាសម័យនោះ ក៏យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឬស្សីមានរស់ជាតិឆ្ងាយខុសពីបាយដំណើបដែលចម្អិនក្នុងឆ្នាំងធម្មតា ។ នៅពេលដែលពួកគេត្រលប់ពីព្រៃវិញ ពួកគេបានផ្សព្វផ្សាយពីវិធីចង្អិនអង្ករដំណើបក្នុងបំពង់ឬស្សីដល់អ្នកភូមិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGNVpZhTfhRPEq77S9t3QJkrSP5Z8Bp4xBbOLaA-CBRV_9wv75A8qcNP_YJ4GJy-XeuGE0D5kda0E1QeLLybzYEJCh9kjx6AVy7f5CaWskw8Qu7IhSlL6sg-ks8yurkXTh79T1RKApty-zqn3TB3W869vcxs__JBnlbXcS7zLStbGyRiEICsLybh6WyTsm/s1440/451129110_894063149412014_3667544060847203423_n.jpg

ចាប់ពីពេលនោះមក ខ្មែរយើងបានហៅឈ្មោះនំនេះថានំក្រឡាន អោយស្រដៀងនិងឈ្មោះជនជាតិភាគតិច កូឡា ។ ពីជំនាន់មួយទៅជំនាន់មួយ គ្រឿងផ្សំផលិតនៅក្រឡាន មានការវិវត្តន៍ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ ដែលគ្រឿងផ្សំរបស់វាមានដូចជា៖ អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិលបន្តិចបន្ទួច យកស្លឹកចេក រឺស្រកីដូងធ្វើច្នុក ដុតក្នុងចង្ក្រានធ្វើពីរបាដែក។ រយះពេលដុតអាស្រ័យលើទំហំ បំពង់ឬស្សី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLsDhXYObj6AQPxuUmHjvhCA0kih6Vu46I26UeMInK-ZXpoxLoKRfOF11CG0fvRrg8R___gJq9UGNURQXA8YVZDtIc6X7-HC1xuITd1upQvGBIzNxI2OH7tRMF7B-_9X49obJkUBPcFnzJiKAXlI2vHV6amX4R5C-9sWx5vlRxGfpRJdKiIM4SSpuwpb2T/s1024/image_2024-08-30_14-51-10.png

បច្ចុប្បន្ន ក្រឡានត្រូវបានគេចាត់ទុកថាជានំប្រពៃណីខ្មែរមួយដែលមានលក់នៅទូទាំងប្រទេស មិនថានៅតាមទីផ្សារ ចំណតឡាន តំបន់រមណីយដ្ឋាន និងទីប្រជុំជននានានោះទេ។ យ៉ាងណាមិញ ក្រឡានដែលគេល្បីថាមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងនោះគឺ រួមមាន ក្រឡានក្រចេះ បាត់ដំបង សៀមរាបជាដើម៕