ម៉ៃយ៉ា Miss Queen Cambodia 2023 ដែលតំណាងកម្ពុជាក្នុងការប្រកួត Miss International Queen 2024 លើទឹកដីប្រទេសថៃបានទទួលរងនូវពាក្យសម្តីរិះគន់មួយចំនួនពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីឆ្លើយចម្លើយផ្ទុយពីសំណួររួមទាំងការបង្ហាញទេពកោសល្យនៅក្នុងការប្រកួត។ ឃើញមានការរិះគន់ពីខ្មែរគ្នាឯង មិនបានផ្តល់កម្លាំងដល់ ម៉ៃយ៉ា បែបនេះ ងិន ម៉ារ៉ាឌី
និង ភឹម ស្រីនោ បានលើកឡើងទឹកចិត្តដោយសម្តីកក់ក្តៅទៅកាន់ ម៉ៃយ៉ា ក្នុងកាលៈទេសៈដ៏តានតឹងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUOtTnJJiOKbv-YIEQYJousl_elOstXVDt8Sa4R_nu3J8yb-MPDtWkk2Vbv0xngmNnqQW-c7grkKWLvD8dvdwLvfldY0U8rvJJqFmyoA-VpFOcKQ4sPylhUQGlVzXuQmg6yzIUPXLxKm318j-t502aw8eFoc6tpiDvydyT5dNTcCsr_jmqdz_F1Ex8CA2h/s2048/image_2024-08-19_12-04-24.png

ម៉ៃយ៉ា បានរងនូវការវែកញែកយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមដោយអ្នកខ្លះក៏បានបញ្ចេញមតិរិះគន់ និងអ្នកខ្លះទៀតក៏បានលើកទឹកចិត្ត ម៉ៃយ៉ា ឱ្យប្រឹងប្រែងបន្តទៀតនៅក្នុងការប្រកួតដែលតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។ Miss Queen Cambodia 2023 ត្រូវគេរិះគន់បណ្តុះបង្អាប់ពីសមត្ថភាព ថែមទាំងមានការចោទប្រកាន់ជាប់ព្រោះសែ ព្រោះតែនាងធ្វើមិនបានល្អបន្ទាប់ពីពិធីករសួរសំណួរផ្សេង ម៉ៃយ៉ា បានផ្តល់ចម្លើយផ្សេង ចំណែកក្នុងវិញ្ញាសារTalent Show ម៉ៃយ៉ា បានបកស្រាយបទថៃក៏ត្រូវគេឌឺដងផ្លែផ្កាលើបណ្តាញសង្គមទិកតុកទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicfPKr7FHOFiHiTmh3mfJRzt9EH-PslvmmCy_tLBwWhFV7QF-KxJhHljHtNxBObmlRyUGeUgFnu3Er6uDM0pUARY-N0YaAk-FTB_h8dkG8qvK8GrH25HYEAimZl-_uFEMzmo2qxyO4gHO6R5UllrQ64YwpDLs06ArU5ZwG5os7vUXFGDu7habwnTyPVbMg/s2048/image_2024-08-19_12-04-28%20(2).png

ក្នុងកាលៈទេសៈមិនទទួលបានការលើកទឹកចិត្តពីប្រជាជនខ្មែរមួយចំនួនបានធ្វើឱ្យបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ចេញមកលើកទឹកចិត្ត ម៉ៃយ៉ា និងមិនយល់ពីអ្នកមួយចំនួនមនុស្សមិនមែនទេវតាតែងមានកំហុសត្រូវបានគេរិះគន់ជាន់ពន្លិច។ Miss Universe Cambodia 2021 រូបនេះបានបង្ហោះថា«សូមបងប្អូនទាំងអស់គ្នាចូលរួមលើកទឹកចិត្ត គាំទ្រដល់ miss queen Cambodia យើងផង love you queen»។ ងិន ម៉ារ៉ាឌី បានបង្ហោះប្រយោគមួយទៀតថា «ខ្ញុំពិតជាមិនយល់ទាល់តែសោះហេតុអី្វមនុស្សមួយចំនួននៅតែមិនបានយល់ពីទឹកចិត្តការលះបង់និងភាពខិតខំប្រឹងប្រែងរបស់បេក្ខភាពទៅប្រកួតក្នុងកម្មវិធីនីមួយៗ។ មនុស្សមិនមែនទេវតាទេ កំហុសតែងតែកើតមានតិចតួចជារឿងធម្មតា ហេតុអ្វីចូលចិត្តម្ល៉េះអារបៀបរិះគន់ដើម្បីជាន់ពន្លិច ឫ bully គ្នាអីហ្នឹង ។ អំឡុងការប្រកួតបេក្ខភាពគឺត្រូវការបំផុតការលើកទឹកចិត្តពីសំណាក់មិត្តអ្នកគាំទ្រសូមទោស បើខ្ញុំនិយាយខុស . Keep fighting ម៉ៃយ៉ា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBt5Yn5u5ahWmHsuE1AfWqh1_S3lIV8rkuDkmCltBL8AMMODmSORnkUTRtSgGfyG0hD9skivq9NNCgibXPet-3BQSUvfTtjYr4Ao3dFxyWL34RFlFUVK-rtk0jcMWyuPR2tUfv03th2VAUkD6xgaQfPrJzWsM8PSQMh1zgVZ5afLqs4I6YB2WSKkXtztIv/s2048/image_2024-08-19_12-04-32.png

មិនត្រឹមតែបវកញ្ញាចក្រវាលរូបនេះប៉ុណ្ណោះដែលផ្តល់កម្លាំងចិត្តទៅកាន់ម៉ៃយ៉ា ក្នុងនោះ ភឹម ស្រីនោ Miss Grand Cambodia 2023 ក៏បានលើកទឹកចិត្តបេក្ខភាពតំណាងប្រទេសរូបនេះដូចគ្នា។ ភឹម ស្រីនោ បានលើកឡើងថា «បើខ្មែរមិនគាំទ្រខ្មែរបានអ្នកណាមកគាំទ្រទៅ»។ Miss Grand Cambodia 2023 បានលើកឡើងទៀតថា «នាងខ្ញុំសុំចិត្តដល់បងប្អូនទាំងអស់គ្នា
សូមជួយគាំទ្រដល់បវរកញ្ញាគ្រប់រូបដែលតំណាងឱ្យប្រទេសកម្ពុជា ទោះពេលខ្លះអ្នកទាំងអស់គ្នាអាចនឹងពេញចិត្តឬមិនពេញចិត្តទៅលើរូបគាត់ ប៉ុន្តែអ្នកទាំងអស់គ្នាក៏មិនត្រូវប្រើពាក្យសម្តីរបស់អ្នកប៉ះពាល់ដល់អារម្មណ៍របស់ពួកគាត់ដែរ! ពីព្រោះអ្វីដែលពួកគាត់ត្រូវការពីអ្នក គឺសេចក្តីស្រលាញ់ និងការគាំទ្រតែប៉ុណ្ណោះ! ចូររួមគ្នាជាធ្លុងមួយ ដើម្បីភាពរឹងមាំ និងមុខមាត់របស់ប្រទេសជាតិយើង!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRv_MlMWX80dkEsO4BsHez_Ek18XyVGdmAd3BoX5FOs8DbwhKmpgF6ZTiXquWcT8uo8ijGUeFHzkLj56Zja9slbKIAHrYjJ9p-7ngncMtuldMwjeNLh4c1jgGfpku6n-aOqfwsL6UI9LHldSX16-jPS7dW1CGD0Fg0QeM6LbPtgxaXhFTMGb_5QSNBb0Fz/s2048/image_2024-08-19_12-04-34.png

នៅក្នុងកិច្ចសម្ភាសន៍កម្មវិធីទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ម៉ៃយ៉ា ក៏បាននិយាយថានាងមិនបានទទួលការគាំទ្រពីប្រទេសរបស់ខ្លួន ប៉ុន្តែមិនអីនោះទេនាងនឹងបន្តប្រឹងប្រែងដើម្បីប្រទេសខ្លួនឯងនិងដើម្បីសមភាពយេនឌ័រ៕