តារាចម្រៀង ថុល សុទិភិ កាន់តែមានភាពជោគជ័យនៅក្នុងអាជីពសិល្បៈឡើងកូដជាបន្តបន្ទាប់ទាំងវិស័យចម្រៀងមានការទទួលស្គាល់ពីមហាជន ជីវិតគូកាន់តែមានភាពរលូនជាមួយអ្នកជំនួញអនឡាញ ឡុង ម៉ានីន។ មិនត្រឹមតែប៉ុណ្ណោះ ភិទិ បានក្លាយជាតារាចម្រៀងជំនាន់ក្រោយដែលឆក់យកតំណែងនៃការផ្សព្វផ្សាយទឹកបរិសុទ្ធស៊េរីថ្មី COLEE ជាមួយរៀមច្បងល្បីៗជាច្រើនរូប។ អាជីពសិល្បៈក៏រលូន ជីវិតគូក៏ស្រស់បំព្រង ភិទិ និងគូស្នេហ៍ក៏ទើបទិញរថយន្តទំនើបផងដែរ។
ទស្សនិកជនអ្នកតាមដានវិស័យសិល្បៈជ្រាបមកហើយថា ថុល សុភិទិ គឺជាអ្នកចម្រៀងរះថ្មីនៅក្នុងអាជីពសិល្បៈដែលមានការទទួលស្គាល់ពីមហាជនច្រើនរាល់បទចម្រៀងរបស់លោកមួយៗគឺសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីមហាជនមានការចូលស្តាប់រាប់លានដង។ មិនត្រឹមតែជោគជ័យលើវិថីសិល្បៈ ថុល សុភិទិ កាន់តែមានភាពរីករាយជាមួយគូស្នេហ៍ដែលជាអ្នកជំនួញអនឡាញល្បីឈ្មោះ ឡុង ម៉ានីន បន្ទាប់ពីពុះពារឧបសគ្គជាមួយគ្នាមក។
ទន្ទឹមនឹងភាពជោគជ័យលើជីវិតសិល្បៈ ចំណែកឯជីវិតគូ ក៏ស្រស់បំព្រងដូចផ្កាត្រូវទឹកសន្សើម ថុល សុភិទិ ក្លាយជាតារាចម្រៀងជំនាន់ក្រោយមួយរូបបានផ្សព្វផ្សាយផលិតផលទឹកបរិសុទ្ធស៊េរីថ្មី COLEE ជាមួយរៀមច្បងដូចជាអ្នកនាង ឱក សុគន្ធកញ្ញា តារាសម្តែង ទេព រិនដារ៉ូ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី តារាកំប្លែងនាយ ពាក់មី ពិធីករ ពិធីការិនី ដ៏មានប្រជាប្រិយភាព ឌីជេ ណាណា និង លោក ជា វិបុល រួមទាំងគូស្នេហ៍ Influencers ល្បីឈ្មោះ ហេងវិសាល និង ជា ស្រីនា។
នេះបញ្ជាក់ឱ្យឃើញថាឥទ្ធិពលរបស់ តារាចម្រៀង ថុល សុភិទិ ជាតារាចម្រៀងជំនាន់ក្រោយពិតជាក្តោបឱកាសទីផ្សារពាណិជ្ជកម្មមិនធម្មតាដែលត្រូវបានជ្រើសរើសឱ្យផ្សព្វផ្សាយទឹកសុទ្ធស៊េរីថ្មី COLEE ដែលមានគុណភាពខ្ពស់ ស្តង់ដាគុណភាពអាល្លឺម៉ង់ បច្ចេកវិទ្យាចុងក្រោយ Nano R.O Filter ជាមួយតារាល្បីៗលំដាប់ប្រទេសជាច្រើនរូបទៀត។
ការងារសិល្បៈកាន់តែរលូនលេចមុខតាមកម្មវិធីតន្រ្តីជាច្រើន ទីផ្សារពាណិជ្ជកម្មជាមួយ COLEE ដែលជាប្រ៊េនកំពុងល្បីឈ្មោះនៅលើទីផ្សារ ថុល សុភិទិ និងគូស្នេហ៍ដែលខិតខំលើវិស័យអនឡាញនោះទីបំផុតក៏សម្រេចក្តីប្រាថ្នាទិញរថយន្តស៊េរីទំនើបមានការស៊ុបប្រាយគ្នាធ្វើឱ្យអ្នកគាំទ្ររំភើបជំនួសបិទមាត់មិនជិត៕










