តារាចម្រៀង ជូវី លីន បានទម្លាក់បទថ្មីធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកហ្វេនៗហាក់ដូចជាបង្ហាញពីរឿងដែលជួបប្រទះធ្លាប់ជាកូនអុកដែលគេប្រើហើយគេបំភ្លេចសន្យានិងអត្ថន័យដ៏ស៊ីជម្រៅទៀត។ អ្វីដែលកាន់តែចាប់អារម្មណ៍តារារ៉េប ជី ដេវីត គឺបានចូលទៅខម្មិនលើបទថ្មីរបស់ ជូវី ខណៈហ្វេនៗមួយចំនួនបានខម្មិនថា ជី ដេវីត ដូចមើលឃើញអនាគតព្រោះតារាចម្រៀងរូបនេះធ្លាប់បាននិយាយកាលពីកន្លងមកនេះ។ អ្នកគាំទ្រខ្លះក៏បាននិយាយថាស្តាប់បទ ជូវី ហើយគឺឈឺចាប់ជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXf_r3z_DNQVic3m27FqMSWHo7Kw0GG_1HNiJoxdYTnVGf23DqSAVit5WrW016OSBevAYdXNIWjXRI9lyVfhFZdkNUpiQu8iBOTk_3cVgRmyp0tjwtujOt6bw5jeakegmMLyX4f_HqvOsacLKg39Wjs1zrlQHHe-nu2Ry-kCTfG6jMLmlclqA4WPgu2Ny2/s2048/image_2024-08-10_09-42-32.png

កាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ តារាចម្រៀង ជូវី លីន បានទម្លាក់បទថ្មីមានចំណងជើងថា «LYING» ដោយបានរៀបរាប់រឿងរ៉ាវដែលអ្នកគាំទ្រមិននឹកស្មានដល់ថាលោកបានជួបប្រទះកន្លងមកនេះតែទទួលបានមកវិញនូវសន្យាខ្យល់។ នៅក្នុងអត្ថន័យបទនេះ ជូវី បានច្រៀងអំពីការចូលសិល្បៈរបស់ខ្លួនដែលជាក្តីសុបិន ហើយឆ្នាំ២០១៥ បានចូលទូរទស្សន៍ដំបូងពោរពេញដោយក្តីសង្ឃឹមប្រាប់អ្នកផ្ទះឱ្យចាំមើល។ ប៉ុន្តែការពិតផ្លូវមួកល្អមើលតែខាងក្រៅតែខាងក្នុងដូចឋាននរក ល្អតែពីមុខកាមេរ៉ា ធ្វើរឿងមួយចំនួនដែលមិនគួរ ខ ខំធ្វើយកទៅឱ្យមើលតែបែរគេថាស័ក្តិសមនឹង ក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip1aBCh7y_yqeTRzw0ZSGowznZrrJtTMv4MI_WCBq8OUmiitVHn_oPu8pkJzUoRiQXUQnt5bVL_4w89ajRrRFc16VRxq-CJw-sEeYuOU0AuI4O7J_6pe1zmf9jCJFa-YyDnnfNxnfvnmu7bgobNhhIS8PGLqV2_lpRxeX1CaWY1mQK0ySF9dFXpWXCaip4/s2048/image_2024-08-10_09-42-33.png

បទថ្មីរបស់ ជូវី ក៏បាននិយាយពី សម្តីផ្អែមល្ហែមសន្យាហើយមិនធ្វើ ប្រើនាមជាបងប្អូនគ្រួសារ ជប់លៀងទាំងឃើញលោកធ្លាក់ចុះដៀលក្បាលលោកថាគំនិតអ្នកក្រ ដេកស៊ីចិត្តស្មោះសចង់មានត្រូវចេះបោក ចេះថោក ចេះសម្តែង យំសោក។ ខំដេកគិតផ្តូចផ្តើមមានទាំងចូលដើម ចុងក្រោយគេយកអស់នូវស្នាដៃ ថាសមត្ថភាពរបស់លោកនៅខ្ចីមិនទាន់ទំឬមួយលោកត្រង់ពេកមិនចេះអែបអប បម្រើមិនសូវដិតដល់មិនចេះស៊ុគ្រលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuSKYbDeCpS8CCjv5j_8-k_KVVM9QK8EXyCHmqr-tDeJwAWiJEZrv6Zwu6xMAFHufFefnQmkeKAANzKFPBXbebfljxnqGbs4H2IwM3SHYAyIHVoHOaraxJPsoP1tWWW5TrNLvHD2NkRjH3ypH6cVYfAdwBtoklNaKoQs6TRvQiHcWqfsgWebPRnvmZYHuH/s1440/image_2024-08-10_09-42-38.png

ជូវី លីន ក៏បានរំលេចនៅក្នុងបទចម្រៀងដែរថា បាបបុណ្យមានពិតប្រយ័ត្ននូវរាល់ទង្វើរបស់ខ្លួនមានមនុស្សមិនច្រើននោះទេដែលធ្វើល្អដាក់អ្នកពិត លោកមិនមែនជាកូនអុកគេទៀតនោះទេ រក្សាការកុហករបស់អ្នកទៀតចុះ។ ប៉ារូលរបស់ ជូវី ក៏បានលើកដែរថា លេសនោះលេសធ្វើខ្លួនដូចជាអ្នកចេះ ចូលចិត្តឱ្យអ្នកដទៃរំលេចថាជាមនុស្សល្អ ដើរអួតក្មេងថាជាព្រះ កុហកកិបលុយក្មេងយកលុយទៅសង់ផ្ទះ ចូលចិត្តធ្វើអំពើល្អនៅពីមុខកាមេរ៉ាឱ្យគេមើល រុញច្រាលកំហុសឱ្យគេឯងហើយចូលចិត្តធ្វើភ្លើ រាប់អានជាមិត្ត ខំទុកចិត្ត ចូលធ្វើទាំងមិនខ្វល់សន្យានេះសន្យានោះតែប៉ុន្មានឆ្នាំក្រោយមកគឺសន្យាខ្យល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrbAo4SfwAfUmIU2noDNQ5jw1yEPKAlFTlHpFIkA0DuI70as8LRKLPdayx7VCbWRoTMGBS2rs0kIvqtUDE4Zn2t8bsgie5NuE8PXG_aX64Vn-lvK6K3VST2IurSbISK02EKwhPEGwJuy2KrpT0gMbDRFHhI6L2uLIfYWPiRUK99paAIFg3d9ppv56m3A6j/s812/image_2024-08-10_08-27-37.png

បទ Lying របស់ ជូវី លីន ដែលបានរៀបរាប់ពីរឿងដ៏ខ្មៅកង្វក់នេះបានធ្វើឱ្យអ្នកគាំទ្រលើកឡើងថាស្តាប់ហើយឈឺចាប់ជំនួស។ ជាមួយគ្នានេះអ្នកគាំទ្រក៏បានចាប់អារម្មណ៍ថា តារាចម្រៀងល្បីឈ្មោះ ជី ដេវីត ក៏បានចូលទៅខម្មិនលើបទចម្រៀងរបស់ ជូវី លីន ក្នុងន័យផ្តល់កម្លាំងចិត្តឆ្ពោះទៅមុខបន្តទៀតថា «Keep it up Juvie , No Cap »។ ក្រៅពី ជី ដេវីត តារាចម្រៀង ម៉ុង ម៉ានិត ក៏បានចូលខម្មិនរួមទាំង សង្ហា ផងដែរ។

លើសពីនេះទៅទៀត អ្នកគាំទ្រ ជាច្រើនបានចូលទៅខម្មិនលើកឡើងថា ជី ដេវីត ហាក់ដូចជាដឹងដល់អនាគតថារឿងនេះនឹងកើតឡើងពេលណាមួយព្រោះលោកបានឆ្លងកាត់ ជាអ្នកធ្វើមិនទទួលបានក្រេដីត មិនទាំងបានលុយ៕