Home ព័ត៌មានអន្តរជាតិ ហេតុអ្វីអ្នកភូមិនេះឮសំឡេងមនុស្សជជែកគ្នានៅឆ្ងាយរហូតដល់៥គីឡូម៉ែត្រ?

ហេតុអ្វីអ្នកភូមិនេះឮសំឡេងមនុស្សជជែកគ្នានៅឆ្ងាយរហូតដល់៥គីឡូម៉ែត្រ?

49
0

ប្រទេសកាណាដា ៖ ជាទូទៅ យើងអាចឮសូរសំឡេងមនុស្សជជែកគ្នា ឬសំឡេងយានជំនិះបើកបរនៅក្បែរៗខ្លួនតែប៉ុណ្ណោះ ប៉ុន្តែអ្នកភូមិមួយនៅប្រទេសកាណាដាបានឮសូរសំឡេងមនុស្សជជែកគ្នានៅឆ្ងាយពីភូមិ រហូតដល់ទៅ៥គីឡូម៉ែត្រ ។ តើលោកអ្នកឆ្ងល់ទេថា ហេតុអ្វីទើបពួកគេអាចស្តាប់ឮសំឡេងបានឆ្ងាយបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpkzoQn1zxuL8dam0jqm1npJWRYLql2pNhJL-P1-0zczFn6rZp146sN7cdmo7IhtjieE2jiRn7rYqCG9CwzSvt0qeBHlD-ZndBQn5yVWM-6e5Fgy9LWY3hAY7TpRYYOmmBCGuGJG7UiGytYufQCOVqvsgrhLOt6t-Gb6yDNDoGS_-rf_FvrQDPz2x3mczf/s1200/image_2024-08-10_13-20-38.png

បើស្តាប់ទៅ ពិតជាពុំគួរឱ្យជឿទេ យើងអាចគិតថា វាគ្រាន់តែជារឿងកុហកប៉ុណ្ណោះ ។ ប៉ុន្តែវាបានកើតឡើងក្នុងភូមិមួយស្ថិតនៅភាគពាយ័ព្យប្រទេសកាណាដា ហើយភូមិនេះមានចំណុចគួរឱ្យចាប់អារម្មណ៍ហួសពីការស្មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwrpPzAWvD4_cFce2GHXbE3lOG9gZCrkrEEinDeu3p0n34mVeZ9pyErbgbjjZ95xyfEcnCedWWObK-7tcjj0cCfvgfIJonsWYmmufH6wmBUSBSRQbxgRXbIIjq6xUNlHTfk9L9HHeA7ztriU6fKCZe2ksupYw5vApG7ooUHm7DoYuXPLPvmMMb_S8l_IIx/s768/image_2024-08-10_13-22-44.png

កាលពីរដូវរងា គិតចាប់ពីថ្ងៃទី១៧ ខែមករា រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៤៧ លោក កូដុន ធូឡេត ជាភ្នាក់ងារត្រួតពិនិត្យអាកាសធាតុ បានវាស់សីតុណ្ហភាពនៅបរិវេណអាកាសយានដ្ឋានតូចមួយក្នុងភូមិ Snag តំបន់ Yukon ប្រទេសកាណាដា ។ ការវាស់សីតុណ្ហភាពរបស់លោកពេលនោះ គឺបានត្រឹមតែ -៦២,២អង្សារសេ និងពុំអាចវាស់អាកាសធាតុត្រជាក់ខ្លាំងបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmBlDbqpzL7objuzTmo8QO780XdLVbVSSsQGRgx9nXVcGRhhdwdHFlvDJZCa9cqNNZXPOjdRiNNEGqXrr4ukqFe5LUYSqTMB0w2tXGRXyk_rHcC5c0QLUhP16dPOIj9QtTwECoH7h7T-PXmNAR4sQs1SaIo0clVpLoH5OJ26eCC6fqIloeeT_EiK6eHyJ-/s768/image_2024-08-10_13-22-57.png

ហេតុនេះ លោកបានផលិតឧបករណ៍ពិសេសមួយសម្រាប់វាស់សីតុណ្ហភាព ។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៤៧ ជាអំឡុងពេលសីតុណ្ហភាពទាបបំផុត ហើយលោក កូដុន អាចវាស់សីតុណ្ហភាពស្មើនឹង -៦៤អង្សារសេ ។ នេះជាស្ថិតិដែលបានកត់ត្រាទុកថា គឺជាថ្ងៃត្រជាក់បំផុតនៅប្រទេសកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4SIfNl2LSSLyhfSHS8vnUm9uo2kMPF-3XGnejgs3fjfW2P-GdU09ha3Q97toToo53wibJIBOlffdlLErMKIL1WOKbSfBjBo00peAaomAjCfwwVIrZjO0nr0Ou9rVydORzF1D2Q3pR_kecCJjxHdwAs_kKP0-F5rMbAuh3ZnmH6hK5DGHTIczmQf10aPFf/s2048/image_2024-08-10_13-22-17.png

អាកាសធាតុត្រជាក់ខ្លាំងបានធ្វើឱ្យខ្យល់ដង្ហើមរបស់ពលរដ្ឋកាណាដាសម័យនោះក្លាយជាផ្សែងពណ៌ស ហើយការជជែកគ្នាក៏ឮកាន់តែឆ្ងាយ ។ ស្តាប់មើលទៅ គួរឱ្យអស់សំណើច ប៉ុន្តែបើយើងស្ថិតនៅក្រៅផ្ទះចាប់ពី២នាទី ទៅ៣នាទី គឺរាងកាយយើងនឹងក្លាយជាទឹកកក ។ ពេលអាកាសធាតុត្រជាក់ខ្លាំងមានផលប៉ះពាល់មួយយ៉ាងចម្លែក ហើយអ្នកភូមិ Snag រាយការណ៍ថា ពួកគេបានឮសំឡេងនៅឆ្ងាយពីខ្លួនរហូតដល់៥គីឡូម៉ែត្រ ។ ដូច្នេះ ពេលសីតុណ្ហភាពត្រជាក់ខ្លាំង វានឹងធ្វើឱ្យរលកសំឡេងកាន់តែខុសប្លែកពីមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVP82vY2334N4zshdYyIsSjJrj_XBz_v7Y_oAVa3t6CFTOUYOa5LAIS61bMgjphKKREnfJIceKtdDgzUnsmOlpfah4T4iptnsExC9W01VMPIGfZSNX3kqhVI10QOY7ISAbar-jFRV29AP6FpUuFNzNwr4fHCXfZ0N8gBB4Btf8oZkbkKe03yFZ2BYleUEv/s1440/image_2024-08-10_13-21-04.png

ថ្ងៃមួយ លោក កូដុន បានទៅវាស់សីតុណ្ហភាពនៅអាកាសយានដ្ឋាន លោកមើលពុំឃើញអ្វីនៅជុំវិញខ្លួនទេ ក្រៅពីដុំទឹកកកគ្របដណ្តប់ពេញទីវាលទាំងអស់ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកភ្ញាក់ផ្អើលខ្លាំងនោះ គឺលោកបានឮសំឡេងឆ្កែព្រុសក្នុងភូមិមួយ ខណៈឆ្កែទាំងនេះនៅឆ្ងាយពីលោក រហូតដល់៦គីឡូម៉ែត្រ ។ លើសពីនេះ លោកបានឮសំឡេងទឹកកកធ្លាក់ដូចគ្នានឹងស្នូរកាំភ្លើង ដែលវានៅឆ្ងាយពីលោកចម្ងាយ១.៦គីឡូម៉ែត្រ ។ ហេតុអ្វីលោក កូដុន និងអ្នកភូមិអាចឮសំឡេងឆ្ងាយពីខ្លួន?
https://pbs.twimg.com/media/FMS3wRSXMAMf9f6?format=jpg&name=4096x4096
អាថ៌កំបាំងនៃការឮសំឡេងនេះ គឺសីតុណ្ហភាពបានប៉ះពាល់ដល់រលកសំឡេងក្នុងពេលអាកាសធាតុត្រជាក់ខ្លាំង ហើយវានឹងធ្វើឱ្យពួកគេអាចឮសំឡេងនៅឆ្ងាយៗពីខ្លួន ។ ហេតុនេះ ទើបអ្នកភូមិអាចឮសំឡេងមនុស្សជជែកគ្នា ដែលនៅឆ្ងាយពីខ្លួនជាច្រើនគីឡូម៉ែត្រ ។ បើមានទឹកកកធ្លាក់ខ្លាំងធ្វើឱ្យអ្នកភូមិកាន់តែឮសំឡេងប្លែកៗ ហើយពួកគេពុំដឹងពីប្រភពសំឡេងទេ និងគិតថា ជាសំឡេងអាថ៌កំបាំងរបស់ពួកអមនុស្ស ៕