Home ព័ត៌មានអន្តរជាតិ ចិនចា.ប់ ចុងភៅ២នាក់ដាក់ពន្ធនា.គារ ករណីលួចដាក់ថ្នាំក្នុងអាហារភ្ញៀវ

ចិនចា.ប់ ចុងភៅ២នាក់ដាក់ពន្ធនា.គារ ករណីលួចដាក់ថ្នាំក្នុងអាហារភ្ញៀវ

58
0

ប្រទេសចិន ៖ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ចុងភៅ២នាក់ធ្វើការក្នុងសណ្ឋាគារមួយកន្លែងនៅខេត្ត Jiangsu ប្រទេសចិន ត្រូវបានតុលាការកាត់ក្តីឱ្យជាប់ពន្ធនា.គារ ក្រោយពីពួកគេលួចយកគ្រឿងផ្សំ (មានបន្លែ និងសាច់) ផុតសុពលភាពមកចម្អិនអាហារឱ្យភ្ញៀវបរិភោគ ។ បន្ទាប់មក ពួកគេក៏ដាក់ថ្នាំបាត់ឈឺពោះក្នុងអាហារ ព្រោះសង្ឃឹមថា នឹងជួយកាត់បន្ថយអាការៈពុលអាហាររបស់ភ្ញៀវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd-gEAAKFwl8WAqjW7oajbf9pkMJY43me8Nn_O_olc8y-zQkd3GBDSHVrEiYQZsdZ8clDl7r_QQLdJKFvFHU3pKbGQkP2rU88JSlOCjBRot_yg_y0DS_AnUHjfDszhXdyubd2_scfiGMfTHJWzQq3q63iRRKX2YyWSWdwIbddk_T_06MAYRHK8OJBi1Dk_/s460/image_2024-08-05_13-18-13.png
នៅថ្ងៃទី៣០ ខែកក្កដា ការិយាល័យគ្រប់គ្រងទីផ្សារប្រចាំតំបន់ Chongzhou ក្នុងទីក្រុង Nantong ប្រកាសថា ចុងភៅ២នាក់ដែលធ្វើការក្នុងសណ្ឋាគារមួយ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ និងតម្រូវឱ្យបង់ប្រាក់ពិន័យចំនួន១៦ម៉ឺនយាន់ (ឬស្មើ២១.៨៨៨ដុល្លារអាមេរិក) ដោយសារពួកគេយកអាហារប៉ះពាល់សុខភាពឱ្យភ្ញៀវបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5x0EdZzJyD03JVLWjW2J1is9R-9O9ITuQHdHvwNBAYkqMg2vLVYD1HMROxSwhObrKQLVPQxUveUUvvgkamitCOuFuH8rD19msnlkX4p6xO-3_0KFhPUjAQ9CU7BfynxxEHLXT_Oj_ndJal2tVjmpOQvc0TkFmlS6frseEGR4_YKlpflTElllNHCsJzElY/s480/image_2024-08-05_13-18-09.png

ចុងភៅទាំង២រូបមានចេតនាយកគ្រឿងផ្សំផុតសុពលភាពមកចម្អិនអាហារឱ្យភ្ញៀវ បន្ទាប់មក ពួកគេក៏លួចដាក់ថ្នាំ Gentamicin Sulfate ចូលក្នុងអាហារ ដែលជាថ្នាំព្យាបាលការចុកពោះ ដោយសារពួកគេចង់កាត់បន្ថយគ្រោះថ្នាក់សុខភាពបណ្តាលពីការចុកពោះរបស់ភ្ញៀវ ។ បើតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចបញ្ជាក់ថា កន្លងមក ចុងភៅទាំង២នាក់នេះធ្លាប់លួចដាក់ថ្នាំ Gentamicin Sulfate ក្នុងអាហារភ្ញៀវ មិនក្រោម១.៦១២ចានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_O6BXzh0JgDeneaRuAwWSj6RpqXXBBV_Z5jeF2Dd8ivnVFjrccfFHiM4CAQoIjY5K_0V2pZuQWSXr1reCH2DWsMB_ly7d1wLoWxQHgdm1mw71b7kEG5jdltvPpck5dTjJUhAHFK3Ivp52qjK1rmOOeEN0fRB6lUbC-gFaQO7MbstLoewMD4PqmOGqwMPJ/s690/image_2024-08-05_13-17-46.png

គេហទំព័រ 8World រាយការណ៍ថា បុគ្គលិកម្នាក់របស់សណ្ឋាគារ Guanyinshan Garden Hotel បានរាយការណ៍ពីទង្វើរបស់ចុងភៅទាំង២នាក់ ទៅកាន់ការិយាល័យគ្រប់គ្រងទីផ្សារឱ្យបានជ្រាប ។ បុគ្គលិកសណ្ឋាគាររូបនេះនិយាយថា ពួកចុងភៅបានលួចដាក់ថ្នាំ Gentamicin Sulfate ក្នុងចានអាហារ១ ក្នុងចំណោមអាហារលើតុ ដើម្បីឱ្យប្រាកដចិត្តថា ថ្នាំនឹងធ្វើការមានប្រសិទ្ធភាព ។

សមត្ថកិច្ចក្នុងទីក្រុង Nantong បានរកឃើញថ្នាំនេះក្នុងបន្ទប់ចុងភៅ ចំនួន១០១ប្រអប់ ។ បុគ្គលិកម្នាក់ឈ្មោះ Zhang បានកុម្ម៉ង់ទិញថ្នាំទាំងអស់នេះ គឺទិញម្តង១០០ប្រអប់ ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwkjt9yVhfqI5LJNmC-gKbK8fL1agCRe9PRpUzagJ43xcnkeAsBcqTsyVFePdW9ZUhal9BBFL9aBfbpgIKcSnKiaW4Iesb2FNHkUPFVvphqyZxDgtQ6HX44wTqCtk64DugXDvV_tnW90jlpOboatk3GZUkwQIzEDsBFa-wj8QREA4t_mr1WjvYd6jsviHn/s1280/image_2024-08-05_13-17-59.png

តុលាការកាត់ក្តីថា ចុងភៅទាំង២នាក់បានល្មើសច្បាប់ដោយចម្អិនអាហារមានមេរោគឱ្យភ្ញៀវ ព្រមទាំងកាត់ទោសឱ្យចុងភៅម្នាក់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងម្នាក់ទៀតជាប់ពន្ធនាគារ១ឆ្នាំ ៦ខែ ហើយអ្នកទាំងពីរត្រូវបង់ប្រាក់ពិន័យចំនួន២១.៨៨៨ដុល្លារអាមេរិ ។ សារព័ត៌មានចិន The Paper រាយការណ៍ថា វាជាបទល្មើសមួយដើម្បីបិទបាំងបទល្មើសមួយទៀត និងជាទង្វើដ៏ឆោតល្ងង់បង្ហាញពីភាពលោភលន់យ៉ាងខ្លាំង ៕