លោកអ្នកប្រាកដជាឆ្ងល់ហើយ គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកយើងនេះសុទ្ធតែមានភ្លើងចរាចរណ៍ ដើម្បីងាយស្រួលធ្វើដំណើរទៅមក ដោយជួយសម្រួលមិនឱ្យមានការកកស្ទះឡើយ។ ប្លែកអីតែប្រទេសអាស៊ីមួយនេះគឺមិនមានភ្លើងចរាចរណ៍នោះទេ ដែលប្រទេសនោះត្រូវបានគេស្គាល់ថាជាប្រទេសប៊ូតាន។ ប៊ូតានគឺជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោក ហើយក៏ជាប្រទេសតែមួយគត់ក្នុងលោកដែលគ្មានភ្លើងចរាចរណ៍ដែរ។ ប្រទេសនេះមានរបៀបរស់នៅសាមញ្ញ និងប្លែកខុសពីប្រទេសផ្សេងទៀតនាពេលបច្ចុប្បន្ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRbc0B9VY1jzec0qE1GWhMbHd1_WnBuIBf4Uj6xNZyPzItVIqIpp0CGUbDlp1PwioKZfaTXskDk0RapqH5brUtr1boEYvc0xxc8tHQEZawFAnmm1Jo5Im9M_Y9vTZ9amfuDaUQxFRZEFpD_x1JGQ0WOdlfSwiWl3jtQlMY5h3eMyhXZhLi7WXj1xFnHB_4/s5320/image_2024-08-02_10-31-26.png

មិនថាពិភពលោកជឿនលឿនខ្លាំងប៉ុណ្ណាក៏ដោយ ប៊ូតាននៅតែប្រកាន់ខ្ជាប់ទំនៀមទម្លាប់បានល្អ ជាប្រទេសបុរាណមួយ ដែលមិនសូវមានការអភិវឌ្ឍច្រើនឡើយ ក៏ដូចជាមិនមានហេដ្ឋារចនាសម្ព័ន្ធទំនើបៗនោះទេ។ នេះក៏ដោយសារតែពួកគេចង់រក្សាទុកសម្បត្តិធម្មជាតិ និងរបស់បុរាណឱ្យបានច្រើនក្នុងប្រទេសពួកគេ។ ដូច្នេះនៅពេលលោកអ្នកបានទៅលេងប្រទេសប៊ូតាន អ្នកប្រាកដជាភ្ញាក់ផ្អើល ឬមិនធ្លាប់ដឹងពីប្រទេសអភិរក្សធម្មជាតិប៊ូតាននេះឡើយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvwAjOBErdfVIM4_4hSJjT4noxPQZQ2zJt6-L1SjCV7foVIK2WSYilpC_-Q_OCLWiD7ZtcN5tctcj1FqcysvqyWKmb9ucKCzHcBHL72jYGO2S4oxJVaXoj1MjtfvBZx1H0piD0-na93n4NBy5ALO9_ZookOjJB_zTl3cXDX6HzrIdJ9N4q1CKRahpdnSxd/s736/image_2024-08-02_10-31-34.png

ប៊ូតានគឺជាប្រទេសដែលកាន់សាសនាព្រះពុទ្ធ នៅពេលលោកអ្នកបានទៅដល់រដ្ឋធានី Thimpu អ្នកនឹងជួបប្រទះទីក្រុងតែមួយគត់នៅលើពិភពលោកដែលគ្មានភ្លើងចរាចរណ៍ ដោយសារប្រទេសនេះមានសន្តិភាពសណ្តាប់ល្អ និងជាប្រទេសមានសុវត្ថិភាពខ្ពស់ ដូច្នេះគឺមិនរៀបចំដាក់ភ្លើងចរាចរណ៍ដូចប្រទេសផ្សេងទៀតឡើយ។ ពិសេសជាងនេះទៅទៀត ហាង និងភោជនីយដ្ឋាននៅទីនេះសុទ្ធតែជាកម្មសិទ្ធិរបស់អ្នកស្រុកទាំងអស់មានន័យថា (មិនដំណើរការដោយសាជីវកម្មណាមួយនោះទេ)។ លើសពីនេះ ប្រទេសប៊ូតានក៏ជាគោលដៅដ៏កម្រមួយក្នុងពិភពលោកដែលមិនមានម៉ាកយីហោអន្តរជាតិនោះទេ។ នៅប្រទេសប៊ូតាន រូបភាពរបស់ស្តេច និងរាជវង្សត្រូវបានបង្ហាញនៅស្ទើរតែគ្រប់ផ្ទះ និងអាជីវកម្ម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxuIlJscrF_3KQ-Owi6F3zFnTdyUVCDOLsKjVLNS2ZSym4aiTPuFIt_MYtFjo8rx1Ea1zGvHCk3JKzXjmLFpHDAHBz-dX5LmhE-tMo8nIxMOjZa8rM_mvKpXMQASjVsd4FKZMuPxRrKwRM7sJZOHNmXe6nS-yZwCX7_3uFQ7MFjdBYlOokMl6BkhOltjUv/s5616/image_2024-08-02_10-31-40.png

រូបថតរបស់ស្តេចត្រូវបានដាក់នៅទូទាំងប្រាសាទពុទ្ធសាសនាក្នុងប្រទេស ហើយត្រូវបានដាក់នៅជាប់នឹងរូបថតរបស់ឡាម៉ា ដែលជាតំណាងនៃព្រះធម៌។ ហើយផ្ទះរបស់គ្រួសាររាជវង្សមានទំហំតូច និងសាមញ្ញបំផុត ព្រោះគ្រួសាររាជវង្សមិនគិតពីខ្លួនឯងទេ គឺគិតតែពីប្រទេសជាតិ និងអ្នកស្រុកប៉ុណ្ណោះ។ ទាក់ទងនឹងវប្បធម៌ការងារ និស្សិតអន្តរជាតិដែលមករៀនក្នុងប្រទេសប៊ូតានបានចែករំលែកថា នាងមិនអាចស្វែងរកធនាគារនៅក្នុងប្រទេសនេះបានឡើយ ហើយការងារភាគច្រើនក្នុងប្រទេសប៊ូតាន តម្រូវឱ្យស្លៀកសំលៀកបំពាក់ប្រពៃណីរបស់ប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN5ra7nzWY8COunSpJJHlw_w2UWtb_MDkBAdDjdzMPfKeBnb649d8N-bPw6oPfMsQs3W5X-AFmI0PSlL8-jT4zQePkXPc72ZZqizQxrvvZQ3kmKL_E6eZjiwSEP1Y3gIs94bjPLKTB0w9N2Do2KqM3tmYX9HjQQHg4chp4h566L8v6i0I4-lRuFgVVjpLd/s5760/image_2024-08-02_10-32-40.png

យោងតាមលោក Temphel ដែលជាស្ថាបនិកនៃក្រុមដែលមានឯកទេសក្នុងការអភិរក្សវប្បធម៌ក្នុងប្រទេសប៊ូតង់ ប្រជាជនប៊ូតានតែងតែផ្តោតលើសហគមន៍។ ដោយអ្នករាល់គ្នានៅទីនេះដឹង នឹងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ខណៈអ្នកជិតខាងតែងតែទៅលេងផ្ទះអ្នកដទៃ ទោះជាគេមិនបានអញ្ជើញក៏ដោយ ហើយអ្នកភូមិទាំងមូលមកសួរសុខទុក្ខ នៅពេលគ្រួសារនរណាម្នាក់មានទារកថ្មី ឬស្វាគមន៍អ្នកដែលត្រឡប់មកពីមន្ទីរពេទ្យជាដើម។ លក្ខណៈពិសេសមួយទៀតរបស់ប៊ូតានគឺកាហ្វេ ជាកន្លែងដែលមនុស្សត្រូវបានលើកទឹកចិត្តឱ្យចែករំលែកគ្នាទៅវិញទៅមកអំពីអារម្មណ៍ និងសុខភាពផ្លូវចិត្តរបស់ពួកគេ ដើម្បីធ្វើឱ្យមនុស្សកាន់តែបើកចំហក្នុងការនិយាយអំពីសុខភាពផ្លូវចិត្តរបស់ពួកគេ ជាហេតុធ្វើឱ្យប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានសុភមង្គលជាងគេបំផុតនៅលើពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiduXJGXDo9kxI2aQ6-utGhFV91QEGFIokZ4vNO-PR7O2OIiFu2iMo0xRE-0_vXWleYq6UdUH6e_moTXmpoRmQmsQFVnCPEKhOGtlCFf4E1-0WPIcAl7xqJNTjjtfUp86my_vO0smyPty7giJaE0rWH57tEsonDiDpFF2JFnxmFy47t6X1OTfUF3TlbJhEr/s1920/image_2024-08-02_10-35-31.png