Home ព័ត៌មានអន្តរជាតិ មិនខ្លាចនឹងទទួលកំហុស! ថៅកែហាងទំនើបមួយសូមទោសអតិថិជនជាសាធារណៈដោយសារករណីនេះ

មិនខ្លាចនឹងទទួលកំហុស! ថៅកែហាងទំនើបមួយសូមទោសអតិថិជនជាសាធារណៈដោយសារករណីនេះ

87
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ថៅកែហាងទំនើបមួយកន្លែងនៅប្រទេសជប៉ុន បានប្រកាសសូមទោសជាសាធារណៈ ក្រោយពីមានអតិថិជនម្នាក់ស្លា.ប់ និងអតិថិជន១៤៧នាក់ទៀតឈឺចូលមន្ទីរពេទ្យ ដោយសារពួកគេបរិភោគអន្ទង់អាំងក្នុងហាងទំនើបនេះ កាលពីសប្តាហ៍ទី៤ ខែកក្កដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihsiQnNhDFi3kp5yDzhaKJs7JY-d6HGNbGYUy0o0uU2LW6RqIe_NQkMvj7vaDu7ASEePu2w8hEpF5VBZFaJoQNbi8LOUkg7xmRwlJX_s8wGYGgaBZ__2ygKvZv4-FGbIU00rNXd-rrnUzWuRu_9h043e0F-y9Wpm1fbm5PMpmJM_I_7resFdQg-qQ9B09W/s1000/image_2024-07-31_11-10-03.png

ក្រុមហ៊ុន Keikyu Department Store បានប្រកាសកាលពីថ្ងៃទី២៩ ខែកក្កដា ថា អតិថិជនបានជូនដំណឹងមកកាន់ក្រុមហ៊ុន អំពីការទិញអន្ទង់អាំងនៅភោជនីយដ្ឋានឈ្មោះ Nihonbashi Unagi Isesada ស្ថិតក្នុងហាងទំនើប Keikyu Department Store នៅទីក្រុងយ៉ូកូហាម៉ា កាលពីសប្តាហ៍ទី៤ ខែកក្កដា ។ ប៉ុន្តែស្រាប់តែពួកគេមានអាការៈក្អួតចង្អោរ, ចុកពោះ និងមិនស្រួលខ្លួនភ្លាមៗ បន្ទាប់ពីបរិភោគអន្ទង់អាំងរួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxaKhY_BDZcx1w-2xzy-1by2JFI2oS1XhT8oREkWyv9MgeCLm6_1CXJQGLHTnkFbc_4LHnM094e547G_5x7aFlWMhHKaKiaso83srJscihO0lDzDtks1uCympbuzqnhoSM58J2gjYnDfrGyrXijLn3LFhvghNWthcJjPfB_Xstf9ky_s-OLaptvx520c5w/s830/image_2024-07-31_11-10-43.png

មជ្ឈមណ្ឌលសុខភាពសាធារណៈក្នុងទីក្រុងយ៉ូកូហាម៉ា ឱ្យដឹងថា មានអតិថិជនម្នាក់ស្លាប់ និងអតិថិជន១៤៧នាក់ទៀតមានអាការៈខុសប្រក្រតី បន្ទាប់ពីពួកគេបរិភោគអន្ទង់អាំងរបស់ភោជនីយដ្ឋានខាងលើ ។ អតិថិជនដែលស្លាប់នេះ គឺជាស្ត្រីអាយុ៩០ឆ្នាំ មានជំងឺប្រចាំកាយ ហើយមូលហេតុនៃការស្លាប់ពិតប្រាកដកំពុងតែស្ថិតក្រោមការស៊ើបអង្កេត ។ រីឯអតិថិជន២នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈអតិថិជនផ្សេងទៀតមានអាការៈខុសប្រក្រតីតិចតួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX0_v8reavn5pr9NT_GybSFTbtAqruL3mkO01IkR-RboNDXHltPVeSDHMomuRFHhK77IGLQuooePshDGn0GF1ZQ8UFTQLfg7_BTjLeeECU_bEzT62S4WJQfAUmQthWajOccZBASqE434YUQQWCUdlsJcY8mIWv_gIPxxufoMyC13SyohfzUk4iiyLeYiN7/s1200/image_2024-07-31_11-10-51.png

ក្រោយពីកើតហេតុការណ៍អតិថិជនស្លាប់ និងឈឺដោយសារការបរិភោគអន្ទង់អាំង ភោជនីយដ្ឋាន Nihonbashi Unagi Isesada ក៏បានបិទទ្វារផ្អាកដំណើរការ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងមក ។ បន្ទាប់ពីការពិនិត្យលាមករបស់អ្នកជំងឺចំនួន៥នាក់ គ្រូពេទ្យឃើញបាក់តេរីឈ្មោះ Staphylococcus aureus ដែលបាក់តេរីប្រភេទនេះភាគច្រើនស្ថិតនៅលើស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgST015gdvEtyGGdvjQQD3qrsQIB8lrHtMuu2VbWyrhBOrLcmuYc1sLQfpqQZsQFeaVhvedx8oz_lh_hOci6n2mzXEAvpNSoWnXiLTW1LgYEZdoldtp7Sz3qEOzbWDjNrRWrhTFmKd8qehh232RdR-vI8O1kk18TlG40D72qej6WpJlY_4C-DFvHI6U1Gwf/s1200/image_2024-07-31_11-10-56.png

លោក Shinji Kaneko ប្រធានក្រុមហ៊ុន Keikyu Department Store និងអ្នកតំណាងភោជនីយដ្ឋាន បានរួមគ្នាធ្វើសន្និសីទសារព័ត៌មានអំពីហេតុការណ៍នេះ ។ លោក លោក Shinji បានសូមទោស និងបង្ហាញការសោកស្តាយយ៉ាងខ្លាំងដល់ក្រុមគ្រួសារសាកសព ព្រមទាំងបួងសួងឱ្យអ្នកជំងឺទាំងអស់ឆាប់ជាសះស្បើយឡើងវិញ ។ ក្រៅពីនេះ លោកក៏បានសូមទោសអតិថិជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលទទួលការក្តៅក្រហាយដោយសារករណីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfN8ynzpX6LyqOGhFBGuyUdJ6SUrG7xibp719PjftXA248p_ND6vUGuKTdtEMx9SyBkju9aq3mVZCKahAFllBTNvrh4mvPnrr7Zh5XX2tWRpAMYNdJ-uFUDIxL0Bx1GFu3m3snwrf8xkt6hrG6FMPBVevQzQfKAMcR10_0Vz6PtEUrmGMZO8u_448EuJMf/s1200/image_2024-07-31_11-11-02.png

ចំណែកអ្នកតំណាងភោជនីយដ្ឋាននិយាយថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ភោជនីយដ្ឋានបានដាក់លក់អន្ទង់អាំង ចំនួន១.៧៦១ដុំ ព្រមទាំងមានបាយប្រអប់ផងដែរ ។ ក្នុងចំណោមអន្ទង់អាំងជាង១ពាន់ដុំនេះ ក្នុងនោះមានអន្ទង់អាំង ចំនួន៤៥០ដុំ បានបិតស្លាកថ្ងៃផុតសុពលភាពពុំត្រឹមត្រូវ និងពុំបានបញ្ជាក់ពីរោគសញ្ញាផ្សេងៗដែលបណ្តាលមកពីការបរិភោគអន្ទង់ ៕