Home ព័ត៌មានជាតិ ទស្សនិកជនភាគច្រើនគាំទ្រចំណាត់ការរបស់សហព័ន្ធដាក់ពិន័យលោក អេភូថង និងភរិយាជាមួយនឹងកូនស្រី

ទស្សនិកជនភាគច្រើនគាំទ្រចំណាត់ការរបស់សហព័ន្ធដាក់ពិន័យលោក អេភូថង និងភរិយាជាមួយនឹងកូនស្រី

124
0

លោក អេ ភូថង គ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ អ្នកស្រី សាំង សុម៉ាលី មន្រ្តីបច្ចេកទេស និងកីឡាការិនី អេ យ៉ានុត ត្រូវរងពិន័យពីសហព័ន្ធកីឡាគុនខ្មែរមិនអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាគុនខ្មែររយៈពេល៦ខែដែលរៀបចំដោយសហព័ន្ធ។ ការសម្រេចចិត្តដាក់ពិន័យនេះធ្វើឡើយបន្ទាប់ពីអ្នកទាំង៣ប្រើឥរិយាបថមិនសមរម្យប្រកែកតវ៉ាពេញសង្វៀនប្រកួតនិងនៅលើបណ្តាញសង្គមនានាក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់រវាងកីឡាករ ម៉ឺន មេឃា និង កីឡាករ ចាន់ ប៊ុនហឿន។ ការសម្រេចដាក់ពិន័យសមាជិកគ្រួសារត្រកូលអេនេះ ទស្សនិកជនជាច្រើនបានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់សហព័ន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL1PeeBHdwvvnLyDGMBkTZWLJB-cupMx6rzhJpdetuAuTmkRmXLYeoN3tRI_tnE4OaJTCX0EUwgq94P1R4qVUn0Yi-6rwZAxzqwwYbDtDbso0cJSHmCAf2kUqXCdD2Kl0QmwYuNbvrxfYS8PgtTsjKnR0NHx6fsMqrLlywVxIkOy-utKeDG-5e_weuF7g9/s2048/image_2024-07-23_11-33-32.png

នៅល្ងាចថ្ងៃទី២២ ខែកក្កដា សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលមានឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាប្រធានបានសម្រេចចិត្តដាក់ពិន័យលោក អេ ភូថង គ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ អ្នកស្រីសាំង សុម៉ាលី មន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរត្រូវជាភរិយា រួមជាមួយកីឡាការិនី អេ យ៉ានុត ត្រូវជាកូនស្រី មិនអនុញ្ញាតឱ្យចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែររយៈពេល៦ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8j8apdBP-HImtGeaZnqsYohzHuGO8RDYbo3MkT6srGYs-gtzc_WB4HxqVB2aTYFWsuRDiwiIhmng393U53dNWVreHJQ2U2skocSmQYL5TH1YG1tb8cX3-e9lvPkXLzaUolqi1bDb_sUq2E4hEdLdBHnhV51xpn0auWBbGp_2HiGmXP5ACx6D2OgQLZXu/s879/image_2024-07-23_11-33-34.png

ការដាក់ពិន័យនេះធ្វើឡើងដោយសារតែកាលពីល្ងាចថ្ងៃទី២១ ខែកក្កដា កីឡាករ ម៉ឺន មេឃា ត្រូវជាកូនប្រុសរបស់លោក អេ ភូថង និង ចាន់ ប៊ុនហឿន បានប្រកួតដណ្ដើមខ្សែក្រវាត់កំពូលជើងឯកគុនខ្មែរក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ដែលរៀបចំឡើងស្ថានីយទូរទស្សន៍ PNN ប៉ុន្តែមានភាពចម្រូងចម្រាសពេញសង្វៀនប្រកួតក្រោយពីអាជ្ញាកណ្តាលសម្រេចចិត្តបញ្ឈប់កីឡាករ ម៉ឺន មេឃា នៅទឹកទី៤ បន្ទាប់ពីភ្លាត់ស្នៀតពីដៃគូប្រកួតក្រោយពីកីឡាករ ចាន់ ប៊ុនហឿន ទាត់ចូលកញ្ចឹងក។ ការផ្លាត់ស្នៀតរបស់ កីឡាករ ម៉ឺន មេឃា បន្ទាប់ពីកីឡាករ ប៊ុនហឿន បានផ្លាស់ប្តូរបច្ចេកទេសវាយម្តងក្រោយពីរូបគេត្រូវបានអជ្ញាកណ្តាលរាប់ចំនួន២ដងទៅហើយស្ទើរតែអស់សង្ឃឹមមិនអាចដណ្តើមខ្សែក្រវាត់បានទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7kpE9QvrGS1Te9x1BsF1NZ-N9DG4QOstKr9T3CWrLSlTG-j7fBBRX0Rjq5kDkyQVUcZFXY8bpn6-5dfGR53zr7ic8f_3ZFNiIfDVUqHABR2yzoEEzJI9XGik7AqTM4qoqqPVGK1H-HHArh2hewuJh6sf7rP322Osch8m3VWIF0MiUPP1JKuUY5mNJrY_w/s1269/image_2024-07-23_11-38-25.png

ការសម្រេចចិត្តរបស់ អាជ្ញាកណ្តាល បញ្ឈប់កីឡាករ ម៉ឺន មេឃា ក្រោមហេតុផលកីឡាករបាត់បង់ស្មារតីបានធ្វើឱ្យលោកគ្រូ អេ ភូថង និងអ្នកស្រី សាំង សុម៉ាលី ឡើងប្រកែកតវ៉ាពេញសង្វៀនប្រកួតនិងមានការប្រកែកតវ៉ា live លើបណ្តាញសង្គម មិនពេញចិត្តចំពោះការបញ្ឈប់នេះឡើយ។ ចំពោះកីឡាការិនី អេ យ៉ានុត បានប្រើពាក្យមិនសមរម្យយ៉ាងខ្លាំងទៅកាន់អាជ្ញាកណ្តាលដែលធ្វើឱ្យមានមតិរិះគន់យ៉ាងខ្លាំងពីសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNCpwwYDuJg8XfODdoUTx1Vgev4ijyR7klU81Z5SLOx-Ae45V5tgE5XJ-DiGS4_knSZxZwAsfj_RwyBSx4HKrdCXmBstABzp6PEEB9I1tNsbAotvQ5XVviW4d0ATVfu2BNbSxlJgpgY-ncKxBUClBEGiflmxIoq9sk0dJXe55kL_f60IzZ7MvUBs9okNl-/s1199/image_2024-07-23_11-38-27.png

ក្រោយពីមានមតិរិះគន់ពីសាធារណជនក្រុមគ្រួសាររបស់លោក អេ ភូថង បានចេញសូមទោសមហាជន ខណៈប្រាក់រង្វាន់ពីការប្រកួតបង្វៀរទៅជួយមន្ទីរពេទ្យគន្ធបុផ្ផា និងជួយសម្ភារៈនានាទៅដល់ក្លិបប្រដាល់ដែលខ្វះខាត៕