ប្រទេសគុយវ៉ែត ៖ វាបានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងរិះគ.ន់ យ៉ាងខ្លាំងក្នុងបណ្តាញសង្គមបរទេស ក្រោយពីឃើញហាងមួយនៅប្រទេសគុយវ៉ែត ដាក់លក់ស្បែកជើងផ្ទាត់ធម្មតា ក្នុងតម្លៃរហូតដល់ជាង១ពាន់ដុល្លារអាមេរិកក្នុង១គូ ។ អ្នកប្រើប្រាស់បណ្តាញសង្គមនិយាយថា តម្លៃខ្ពស់កប់ពពកបែបនេះ គឺពួកគេអាចទិញស្បែកជើងពាក់អស់មួយជីវិតឯណោះ ។.jpg)
ការរិះគន់ពីសំណាក់មហាជននេះ គឺក្រោយពីហាងលក់ស្បែកជើងថ្លៃមួយនៅប្រទេសគុយវ៉ែត បានដាក់លក់ស្បែកជើងផ្ទាត់ធម្មតា និងមានពណ៌ផ្សេងៗ ដូចជា ៖ ពណ៌បៃតង, ពណ៌ក្រហម និងពណ៌ខៀវ និងមានបាតស្បែកជើងពណ៌ស ។ ប៉ុន្តែវាបែរជាមានតម្លៃខុសគ្នាយ៉ាងខ្លាំងពីស្បែកជើងផ្ទាត់ផ្សេងទៀត ។.jpg)
ចំណែកបុគ្គលិកលក់ស្បែកជើងក្នុងហាងនេះ បានពាក់ស្រោមដៃចាប់ស្បែកជើងផ្ទាត់ រួចហើយ ក៏លើកបង្ហាញឱ្យអតិថិជនមើល និងប្រាប់អតិថិជនឱ្យមើលបាតស្បែកជើងថា វាមានសភាពទន់ និងអាចបត់បែនបាន ។ បើមើលក្នុងវីដេអូដែលសរសេរនៅខាងលើថា «ម៉ូដចុងក្រោយ Zanouba» ឃើញថា វាដូចគ្នានឹងស្បែកជើងផ្ទាត់ធម្មតាដែរ ប៉ុន្តែស្បែកជើងផ្ទាត់នេះមានតម្លៃរហូតដល់៤.៥០០រីយ៉ាល់ (ឬស្មើប្រមាណ១ពាន់២រយដុល្លារអាមេរិក) ។
.jpg)
ក្រោយពីវីដេអូស្បែកជើងផ្ទាត់ ត្រូវបានចែកចាយក្នុងបណ្តាញសង្គមនៅប្រទេសគុយវ៉ែត និងបរទេស វាបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនភ្ញាក់ផ្អើល និងបញ្ចេញមតិខុសៗគ្នា ។ អ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសឥណ្ឌាជាច្រើន ក៏បានចូលមកបញ្ចេញមតិផងដែរ ក្នុងនោះជនជាតិឥណ្ឌាម្នាក់និយាយថា ៖ «ស្បែកជើងនេះ ពុំខុសគ្នាពីស្បែកជើងដែលខ្ញុំប្រើប្រាស់ក្នុងបន្ទប់ទឹកទេ» ។
មនុស្សខ្លះទៀតនិយាយថា ៖ «ស្បែកជើងបែបនេះ នៅហាងផ្សេង គេលក់ត្រឹមតែជាង២ពាន់រៀលប៉ុណ្ណោះក្នុង១គូ ប៉ុន្តែហាងនៅគុយវ៉ែត លក់ថ្លៃខ្លាំងពេក ។ លុយច្រើនដល់ថ្នាក់នេះ ខ្ញុំអាចយកទៅធ្វើអ្វីផ្សេងបានច្រើនជាងនេះ ឬអាចទិញស្បែកជើងផ្ទាត់ពាក់១ជីវិតឯណោះ» ។
ដូចគ្នានេះ មនុស្សផ្សេងទៀតនិយាយថា ៖ «នៅប្រទេសឥណ្ឌា យើងពាក់ស្បែកជើងបែបនេះសម្រាប់ចូលបន្ទប់ទឹកតែប៉ុណ្ណោះ» ។ បើទោះជាមហាជនចាប់អារម្មណ៍ និងរិះគន់ពីតម្លៃរបស់ស្បែកជើងផ្ទាត់យ៉ាងណាក្តី ប៉ុន្តែគ្មានការបកស្រាយពីម្ចាស់ហាងស្បែកជើងនៅគុយវ៉ែតថា ហេតុអ្វីបានជាវាមានតម្លៃថ្លៃបែបនេះ ៕










