Home ព័ត៌មានជាតិ ស្ត្រីខ្មែរមួយរូបមានគំនិតច្នៃប្រឌិត កែច្នៃសាប៊ូចេញពីស្ពៃក្រញ៉ាញ់ខ្មែរ ប៉ុន្តែបែរជារងនូវមតិរិះ.គន់.យ៉ាងចាស់ដៃពីខ្មែរគ្នាឯងមួយចំនួន!

ស្ត្រីខ្មែរមួយរូបមានគំនិតច្នៃប្រឌិត កែច្នៃសាប៊ូចេញពីស្ពៃក្រញ៉ាញ់ខ្មែរ ប៉ុន្តែបែរជារងនូវមតិរិះ.គន់.យ៉ាងចាស់ដៃពីខ្មែរគ្នាឯងមួយចំនួន!

158
0

ស្រ្តីខ្មែរម្នាក់ដែលមានគំនិតច្នៃប្រឌិតខ្ពស់ ព្រមជាមួយឆន្ទៈដ៏មុះមាត់ក្នុងការជួយរកទីផ្សារស្ពៃក្រញ៉ាញ់ជូនដល់ប្រជាកសិករខ្មែរ ប៉ុន្តែបែរជាទទួលបានមកវិញនូវមតិរិះ.គន់.បែបជាន់ពន្លិចក្នុងចំណោមមហាជនខ្មែរមួយចំនួនតូច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjam7tj3FGinOhfxOVkT3nX6ohPSsQXD3q82erqmgB1fx2hVffkv7XLY6pXksm94tFSfU4mee5LsEYqr4YG0LUVrhlfUrRG3C1t8PO6mQoNLvnO9xLH9QFORIYFzkazfAqjjmXx-u8FYalD9HwPcqQQ0M6MzXDtfQ_EJPLmGuDvadaGNzSO6vLNpHUcQ20/s2048/IMG_2065.JPG

បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាសង្គម ដោយគេហទំព័ររបស់អ្នកនាង នុត សម្ផស្ស ដែលត្រូវជាស្ថាបនិករោងចក្រសាប៊ូអូកា បានគូសបញ្ជាក់ថា «អ្នកនាងបានសហការជាមួយនឹងចំការស្ពៃក្រញ៉ាញ់មួយកន្លែងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ព្រោះដើម្បីជួយសម្រួលដល់បញ្ហាជាប់គាំងទីផ្សារប្រជាកសិករទៅលើដំណាំមួយប្រភេទនេះ ខណៈខាងរោងចក្ររបស់អ្នកនាងនឹងចាប់ផ្តើមជួយទិញស្ពៃក្រញ៉ាញ់មកកែច្នៃធ្វើជាសាប៊ូក្នុងមួយថ្ងៃមួយតោន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1ON7XuSXCR7SBcLaK0NqooXjxfTtuE7QdRigBoC2y3W6TLe5P_h-uQzP40Rxp88ups_7LXKG03Sx4fEZfCdmk4fhgYdIfxn9XIeLVYwKXtbOAthkK3lguxgf0nrtAb5-M6fI1M1WDRVMpmwl2qKZ-AKqgIVbGu65xibYlIaebQWEEsOd1UAZPAlXaWaE/s2048/IMG_2072.JPG

បន្ទាប់ពីបង្ហោះសារមួយឃ្លាបែបនេះភ្លាម ដោយសង្កេតឃើញថាមានមហាខ្មែរជាច្រើនបានចូលទៅបញ្ចេញមតិព្រោងព្រាត មានទាំងអ្នកកោតសរសើរនិងផ្តល់កម្លាំងចិត្តនូវគំនិតច្នៃប្រឌិតថ្មីនេះ ក៏ដូចឲ្យជួយលើកតម្កើនផលិតផលក្រោមស្លាកសញ្ញាខ្មែរ។ យ៉ាងណាមិញ ក៏នូវមានក្រុមមួយចំនួនតូច ដែលមិនបានជួយគាំទ្រហើយ ថែមបានបញ្ចេញមតិរិះគន់បែបជាន់ពន្លិច ដោយគ្មានការត្រិះរិះពិចារណាថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_ZZPMvDbHwKKW5zBAyNyZq6FOfB99K5mfbRn6MYoImMH_63KXiyp3I8FRfZMkUHbbZB2dwj7truX7yRUMP9fsMs4dhIBYT4OyeCP3T1pNKuzIwDKGGSMyn0Mkix30ixT-tcxNF7-fL0gxwg0hlcbyGUaiwgwgXi1kG2BIjlP2_dNZihNQ1JHUWKcF1LQ/s1350/IMG_2073.JPG

បើយោងកិច្ចសម្ភាសន៍របស់លោក Bo Phakra ជាមួយនឹងស្ថាបនិករូបនេះបានឲ្យដឹងថា ដើម្បីផលិតបានជាសាប៊ូ គឺបានឆ្លងកាត់នូវសង្វាក់ផលិតកម្មជាច្រើនពីមួយដំណាក់កាលទៅមួយដំណាក់កាល ខណៈដែលការផលិតមាន ២ របៀបគឺការសម្ងួតនិងការចម្រាញ់ចេញពីបន្លែស្រស់តែម្តង ដែលដំណើរការនៃការផលិតគឺមានទាំងការលាងសម្អាត ការកិន និងការកៀបយកទឹកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHuRAMgQo9nvHhKCCaimEX6fAPgo0VbihN57fNy130W_piDX38Os37qXnbMr10WvXcoFEi-qODBoGoMNM0GpulGZ37j6c23BvgC4-nmTfh_b8fQw4zpD0ieu-b5ToNSXB73prqM310npZNfDfX6yGij9HvlCfM2bS9hm7Ek1X_b8TP7-k7ejLMF8jHPQI/s2000/IMG_2071.JPG

ស្ថាបនិករូបនេះបានបញ្ជាក់ទៀតថា «ដើម្បីជួយរកទីផ្សារស្ពៃក្រញាញ់ជូនបងប្អូនកសិករយើង នាងខ្ញុំបានផលិតម៉ាសមុខ ហ្វូមលាងមុខ សាប៊ូលាងមុខ សាប៊ូដុសខ្លួន ចេញពីស្ពៃក្រញាញ់ដែលមានសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនជួយដល់ស្បែក។ សាប៊ូស្ពៃក្រញាញ់ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការថែរក្សាស្បែក រួមទាំងការផ្តល់ផ្តល់សំណើម ការពារប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងជំរុញដល់ការផលិតកូឡាជែន ហើយប្រើជាប្រចាំក្នុងការថែរក្សាស្បែក សារធាតុចិញ្ចឹមរបស់ស្ពៃក្រញាញ់ធ្វើអោយស្បែកភ្លឺថ្លា តឹងណែន ពន្យារភាពចាស់របស់ស្បែក»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSc5Fzb-W0183B3Yy-Pc_OqiZFCadlTIlCumcg3fY1Sexxw_GHW2xAG83HRCZVg_jdcfFUJdLc2mU4RDxLUxq2gE9nC5jTKZl4b-1ek-aUkBVk19Jr3UjymNZk6PpN7rxQFOasWIAv2l8638JmBjJQlCmaWDopZ1z7KBzzvc6hYRl9jtGMFvljwi0pZbs/s1400/IMG_2066.JPG