Home ព័ត៌មានអន្តរជាតិ ចឹងសោះ ទើបសាលារៀនអាមេរិកហាមសិស្សប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន

ចឹងសោះ ទើបសាលារៀនអាមេរិកហាមសិស្សប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន

57
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សាលារៀននៅទីក្រុង Los Angeles សហរដ្ឋអាមេរិក គ្រោងហាមឃាត់កូនសិស្សប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនក្នុងសាលា ដើម្បីការពារកុំឱ្យកូនសិស្សញៀ.ន នឹងបណ្តាញសង្គមខ្លាំងពេក ។ ការប្រើប្រាស់បណ្តាញសង្គមច្រើននឹងធ្វើឱ្យពួកគេពុំអាចផ្តោតអារម្មណ៍លើការរៀនសូត្រ និងកើតជំងឺផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHOUOnVGtz2AiQJFFQuIRosc019I19biaBzgcY_C0LUlSIfpQxRHn6WG0jWSCzHyn4G5YWi5uogF5cB8O1Af88LzG4Bt2fXiKPa0TlZxIE_hXV6zHrTNT5C0zm4SM_oJ5O6WCOrw_NEsRdu9zzEPvNbgKK6Uz_OLxmBeZA27VeR40oybisWc8M-NbuucA/s640/photo_2024-06-19_13-50-51%20(2).jpg

សាលារៀននៅទីក្រុង Los Angeles សហរដ្ឋអាមេរិក មានគម្រោងហាមឃាត់កូនសិស្សយកទូរស័ព្ទស្មាតហ្វូនមកប្រើប្រាស់ក្នុងសាលា ហើយតម្រូវឱ្យកូនសិស្សទុកទូរស័ព្ទរបស់ខ្លួនក្នុងថតតុ ឬថតទូរគ្រប់ពេលវេលា ក្នុងអំឡុងពេលពួកគេចូលបន្ទប់រៀន ។ ការហាមឃាត់បែបនេះ គឺដើម្បីឱ្យកូនសិស្សបានផ្តោតអារម្មណ៍លើការរៀនសូត្រកាន់តែខ្លាំង ក៏ដូចជាការពារការកើតជំងឺផ្លូវចិត្ត ដោយសារការប្រើស្មាតហ្វូនច្រើន ។

ហេតុនេះ វានឹងធ្វើឱ្យកូនសិស្សមានអារម្មណ៍ក្នុងការរៀនសូត្រ និងចង់ចូលបន្ទប់រៀនផងដែរ ។ គេចាត់ទុកថា នេះជាការយកចិត្តទុកដាក់លើសុខភាពកូនសិស្សក្នុងសាលា ដូចគ្នានឹងការហាមឃាត់ការជក់បារីក្នុងសាលាផងដែរ ដែលនាយកសាលាត្រូវតែហាមឃាត់ជាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTuRL2KItR9d3Ia94MHOHzM4OIur0ARqvlUFhoKtT3iaAL2TNYIcNzPzKvYhDGCT8GXwFYYuWmDQv5OwO6B2F5Ix_dsxrbSmoFUTq2KEG_Vtdk7kjddt0H5r4FpFHiJk6WGDvj52Pp1yED1dVw3oaffXqz7lChfVKCLGCwiaWrvXtqDxoECVSVUbPwfKk/s850/photo_2024-06-19_13-50-51%20(3).jpg

នៅទីក្រុង Los Angeles មានកូនសិស្សសរុបប្រមាណ៤២ម៉ឺន៩ពាន់នាក់ ហើយសាលានីមួយៗបានបញ្ជូនមន្ត្រីតំណាងទៅចូលរួមបោះឆ្នោតពាក់ព័ន្ធនឹងបម្រាមនេះ ក្នុងរយៈពេល១២០ថ្ងៃ ។ ប្រសិនបើមន្ត្រីតំណាងសាលានីមួយៗបោះឆ្នោតសម្រេចថា នឹងហាមឃាត់កូនសិស្សប្រើទូរស័ព្ទស្មាតហ្វូននោះ គឺសាលារៀននឹងចាប់ផ្តើមអនុវត្ត ចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ ។

Nick Melvoy គឺជាគណៈកម្មការម្នាក់ក្នុងចំណោមគណៈកម្មការដែលបានស្នើគម្រោងហាមកូនសិស្សប្រើទូរស័ព្ទក្នុងសាលា និយាយថា ការប្រើប្រាស់ទូរស័ព្ទក្នុងសាលាគឺជាបញ្ហាមួយដែលគ្រូបង្រៀន និងអាណាព្យាបាលបារម្ភខ្លាំងបំផុត ពីព្រោះស្មាតហ្វូនធ្វើឱ្យសិស្សបាត់បង់ការផ្តោតអារម្មណ៍រៀនសូត្រ ខណៈកូនសិស្សមួយចំនួនមានទម្លាប់ផ្ញើសារ ឬមើលទូរស័ព្ទគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6bjxGsUZN2EAYqM77e6ZEXpUoRDbsKDMaUYC0WILQpW1oFsjFxCTR4fmC47WSo4iyRFCfe9UR-r-f-sygB4wh0BjxDrpIzzWbUjL7fYpKTg-dA0Lz9sDYNDS9MnTlRBX8POHa1M_PYHSjXvsLJ-FIHmM_QNrAQ8JOBYz7dV0UXKp6lyudYnFd3HocYp0/s711/photo_2024-06-19_13-50-51.jpg

ជារៀងរាល់ឆ្នាំ ការប្រើទូរស័ព្ទក្នុងសាលារបស់កូនសិស្ស បានធ្វើឱ្យគ្រូ និងអាណាព្យាបាលកាន់តែបារម្ភខ្លាំងឡើង ។ បើតាមលទ្ធផលការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្របង្ហាញថា អ្នកដែលចំណាយពេលមើលបណ្តាញសង្គមស្មើជាង៣ម៉ោងក្នុង១ថ្ងៃ គឺប្រឈមនឹងការកើតជំងឺផ្លូវចិត្ត ហើយក្រុមយុវវ័យអាមេរិកបានចំណាយពេលជាមួយបណ្តាញសង្គម រហូតដល់ជាង៤ម៉ោងក្នុង១ថ្ងៃ ៕