នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ។

យោងតាមវីដេអូនៅក្នុងបណ្តាញសង្គមតេឡេក្រាម គេឃើញមានមានមនុស្សស្លាប់ដល់ទៅ២នាក់ និងរងរបួសធ្ងន់ម្នាក់ ចំណែកខ្មាន់កាំភ្លើង បានព្យាយាមរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងធ្វើការងាក្នុងករណីនេះ ដោយមូលហេតុយ៉ាងណាមិញ ពួកយើងនឹងផ្សាយជូនជាបន្ត៕