ប្រទេសឥណ្ឌា ៖ ពលរដ្ឋឥណ្ឌាដែលគោរពព្រហ្មញ្ញសាសនា តែងតែមានជំនឿទៅលើការងូតទឹកលាងជម្រះបាប ដោយពួកគេជឿថា ទន្លេគង្គាអាចលាងបាបទាំងអស់បាន ជាពិសេស ទន្លេគង្គានៅបរិវេណកំពង់ផែទីក្រុង Varanasi មានភាពស័ក្តិសិទ្ធិយ៉ាងខ្លាំង ។ ហេតុនេះ ពួកគេក៏នាំគ្នាចុះងូតទឹកលាងបាបក្នុងទន្លេនេះ យ៉ាងហោចណាស់ ចំនួន២លើកក្នុង១ថ្ងៃ គឺពេលព្រឹក និងពេលល្ងាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpQrLDjEapO7P9Tp6Nm_vC0HMOVgsgirDYBVFYvwpfX_fJ5byQVbP9ogJk2V4FotY3Q-SyvfNOvJjn3fil8oFzFw-GBy2dRoSRilJQAVh26ano4cjLBy40X0Ed0aleI-BRxecbD_yz0_EFAYgqKU2gpUyOhgH1CH-nuIUbh7k8e6EzDAMhGf4uGI1k8RM/s598/photo_2024-06-17_15-05-51.jpg

គេចាត់ទុកថា អំពើបាបទាំងឡាយណាដែលមនុស្សបានប្រព្រឹត្តនៅពេលថ្ងៃ នឹងត្រូវជម្រះបាបវិញនៅពេលល្ងាច ។ រីឯអំពើបាបដែលប្រព្រឹត្តពេលយប់ គឺនឹងលាងជម្រះបាបនាពេលព្រឹកថ្ងៃបន្ទាប់ ។ ពលរដ្ឋឥណ្ឌាមានជំនឿថា ទឹកទន្លេគង្គាមានភាពស័ក្តិសិទ្ធិយ៉ាងខ្លាំង ដោយសារវាបានហូរឆ្លងកាត់ព្រះកេសរបស់ព្រះសិវៈ មកកាន់កំពង់ផែទីក្រុង Varanasi ដែលជាទីកន្លែងគោរពបូជារបស់ពលរដ្ឋឥណ្ឌានាសម័យបុរាណ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGa454eV8PShu9ewbLh6ra_xXKsPLslysTNnIqVjJCDRFzbksYvRH-KlwNoAr3l1KTEkIy3u_rFnEKIDFpmQ5lRygv_m7quyVnRi8ZxMeSJcVBgdbgOHPtCeqaRdyrfFTZbRw_AQ-bS_RhGHRxeNoI6K_qO58UptGVqEew-LRi6_5rBo7_isYcE-wOMfw/s600/photo_2024-06-17_15-05-55.jpg
បច្ចុប្បន្ន ពលរដ្ឋឥណ្ឌានៅតែមានជំនឿថា បើបុគ្គលណាម្នាក់លាចាកលោក ហើយត្រូវគេយកសាកសពមកដុតនៅកំពង់ផែទីក្រុង Varanasi ព្រមទាំងប្រមូលធាតុបោះចូលក្នុងទឹកទន្លេគង្គា គឺបុគ្គលនោះនឹងបានឡើងទៅកាន់ឋានសួគ៌ ។

ហេតុនេះ ទើបពួកមហាសេដ្ឋីឥណ្ឌាជាច្រើននិយមសាងសង់ផ្ទះនៅមាត់ទន្លេគង្គា ដោយសារពួកគេគិតថា ពេលឈឺជិតដល់ថ្ងៃស្លាប់ សាច់ញាតិនឹងដឹកអ្នកជំងឺធ្ងន់មកដាក់ផ្ទះនៅមាត់ទន្លេគង្គ ។ ក្រោយពេលស្លាប់ សាច់ញាតិនឹងដុតសាកសពនៅមាត់ទន្លេគង្គា រួចហើយប្រមូលធាតុបោះចូលក្នុងទន្លេដើម្បីឡើងទៅឋានសួគ៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0jDO47iMyWHS7MTLvlBGzcSu0ERc4rRB2lATNiDjeqYv_-QCWD23GXlUKO5LAPDHaltitFn8V9cn4pV-nutmPOBB9DHTXUND9nbAPtLrMin4lH29FF_1shfM4Di5-KugZ2uq0Csl8kznKZAPGf7F97-61vNP-cI08amdDVabUXdGEQQauAa1P4CWXbRs/s800/photo_2024-06-17_15-05-58.jpg

ប៉ុន្តែមតិខ្លះលើកឡើងថា នៅពេលព្រះពុទ្ធត្រាស់ដឹង ព្រះអង្គធ្លាប់ប្រាប់ទៅកាន់ពួកព្រាហ្មណ៍ ដែលងូតទឹកក្នុងទន្លេគង្គាដើម្បីលាងជម្រះបាបកម្មថា បើចង់លាងបាប មិនចាំបាច់ទៅងូតទឹកទន្លេគង្គាទេ គឺគ្រាន់តែសម្អាតកាយ វាចា និងធ្វើចិត្តឱ្យបរិសុទ្ធ ពោលគឺចៀសឱ្យឆ្ងាយពីការប្រព្រឹត្តខុសដោយវាចា ចិត្ត ហើយប្រព្រឹត្តខ្លួនជាមនុស្សទៀងត្រង់ នេះហើយហៅថា «ការងូតទឹកជម្រះបាប» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVn8dikuciF6BGoOrsegmV4aGyPZZJOXOFpf_sk5NHdB2n5_D6KlgqQfQBJuVvDEgv5BC7kTeJSm_SxLp5TzxRajvsO1XLtxrVIBzUogKvRztwyNX7m1PKhOIenleAWTSAi7vNPQgbFx2R00ZnuiRzyskL8n79x6pId8YtG_K_2pFoF2CSr_-MOhcZb8A/s640/photo_2024-06-17_15-06-02.jpg

ហេតុនេះ បើអ្នកបានប្រកាន់យកភាពស្មោះត្រង់តាមចំណុចទាំងនេះ សូម្បីតែទឹកធម្មតាសម្រាប់ផឹក និងងូត ក៏វាអាចក្លាយជាទឹកស័ក្តិសិទ្ធិបានដែរ ។ ម្យ៉ាងទៀត បើទឹកក្នុងទន្លេគង្គាអាចលាងជម្រះបាប និងធ្វើឱ្យអ្នកងូតទឹកនេះបានកើតនៅលើឋានសួគ៌គ្រប់ៗគ្នាមែននោះ អីចឹង សត្វរស់នៅក្នុងទន្លេនេះ ដូចជា ៖ បង្គា, ខ្យង, ក្តាម និងត្រី នឹងមានឱកាសឡើងទៅឋានសួគ៌ច្រើនជាងមនុស្ស ពីព្រោះពួកវារស់នៅក្នុងទឹកនេះគ្រប់ពេលវេលា ៕