ប្រទេសកុងហ្គោ ៖ កន្លងមក ក្រុមអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវពីទន្លេលើពិភពលោក រកឃើញថា ទន្លេរីអ៊ូណេគ្រូ ដែលជាដៃទន្លេខាងឆ្វេងដ៏ធំបំផុតរបស់ទន្លេអាម៉ាហ្សូននៅប្រទេសកូឡុំប៊ី ក្នុងទ្វីបអាមេរិកខាងត្បូង គឺជាទន្លេពណ៌ខ្មៅដ៏ធំបំផុតលើពិភពលោក ។ ប៉ុន្តែការស្រាវជ្រាវនាពេលបច្ចុប្បន្នរបស់អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ ETH Zurich ប្រទេសស្វីស បានរកឃើញទន្លេមួយទៀតមានទឹកពណ៌ខ្មៅខ្លាំងជាងទន្លេរីអ៊ូណេគ្រូ រហូតដល់១.៥ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3LTHD3vo7HdC7UXu948ftTr_1ykuWsFjb2rru1QH_keRoymNgoK3WCAcgvF0Jw_mVP7fNgKsjnnIccQNlkLYn0mPg92R46lA_qcFcAAwerQw0YoLaN8otx-qbbEXs1q5VGzaKMSOmIJ2NYWr0KrUabxQUNuG3r9FI9a0uQdSZxSZvXQEvE78MZPta8VI/s1019/00621884_8f4573e7fa57ed17dbacf22934529e91_arc614x376_w1200.jpg

ទន្លេនេះឈ្មោះថា «Ruki River» ដែលហូរកាត់ប្រទេសកុងហ្គោ ទ្វីបអាហ្វ្រិក គឺមានទឹកពណ៌ខ្មៅខ្លាំងបំផុតនៅលើពិភពលោក ។ បើតាមអ្នកវិទ្យាសាស្ត្រឱ្យដឹងថា គេពុំអាចមើលឃើញអ្វីនៅក្នុងទឹកទេ ដោយសារពណ៌ទឹកទន្លេនេះខ្មៅខ្លាំងពេក ហើយសូម្បីតែស្រមោលមនុស្ស ក៏មើលពុំឃើញដែរ ។

ក្រោយពីការយកទឹកទន្លេទៅត្រួតពិនិត្យតាមផ្នែកវិទ្យាសាស្ត្របង្ហាញថា មូលហេតុធ្វើឱ្យទឹកទន្លេពណ៌ខ្មៅបែបនេះ គឺបណ្តាលមកពីកាកសំណល់សរីរាង្គដែលសម្បូរដោយសារធាតុកាបូនរលាយនៅបាតទន្លេក្នុងកម្រិតខ្ពស់ ។ សារធាតុទាំងនេះកើតឡើងពីព្រៃទឹកភ្លៀងនៅបរិវេណជុំវិញ, សាកសពសត្វ និងកាកសំណល់រុក្ខជាតិស្អុយរលួយហូរចូលក្នុងទន្លេ តាមរយៈទឹកភ្លៀង និងទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3_PSX8rH-klv3XpOO0WzJ3qzzog3IDsdrqSbqAqvPMpKOrNx_exaU_IJ-x8XYy74G7sXFQMMxlDHOFSHCu2Hd_HxWPlH-Z7EVjib9ior2nfFOhN5HvonDkFOn9Z0nhxs3jEeOe1oEpekRGUID6DoIO0Hv3BqVX5HDUszTwqLyqCssH8fmVIFnp4UvDWE/s1400/image.imageformat.1286.1228100385.jpg

លោក ត្រាវីស រ៉េក ប្រធានដឹកនាំការស្រាវជ្រាវពីទឹកទន្លេពណ៌ខ្មៅ និយាយថា ទន្លេ Ruki ប្រៀបដូចជាទឹកតែធម្មជាតិ ដែលសម្បូរទៅដោយរុក្ខជាតិមានសារធាតុកាបូន ។ រីឯមូលហេតុធ្វើឱ្យទឹកទន្លេមានពណ៌ខ្មៅខ្លាំងជាងទន្លេរីអ៊ូណេគ្រូ គឺមកពីសារធាតុផ្សំសរីរាង្គចេញពីកាកសំណល់រុក្ខជាតិទាំងនេះស្រូបយកពន្លឺ ហើយវានឹងធ្វើឱ្យទឹកទន្លេកាន់តែខាប់ និងខ្មៅខ្លាំង ។

វាដូចគ្នានឹងការឆុងទឹកតែ ដោយការដាក់កាកតែយ៉ាងច្រើន គឺទឹកតែនឹងមានសភាពកាន់តែខាប់កាន់តែខ្លាំង ។ បើគេមើលទឹកទន្លេ Ruki ពីផ្នែកខាងលើនឹងឃើញថា ទឹកទន្លេមិនសូវខ្មៅខ្លាំងពេកទេ ដោយសារវាចាំងនឹងពន្លឺថ្ងៃ ប៉ុន្តែបើគេសម្លឹងមើលឱ្យកាន់តែជិតនឹងឃើញថា ទឹកទន្លេមានពណ៌ខ្មៅខ្លាំងកម្រិតណា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKzpFjmEEKsMuSfhyphenhyphenAKLKDD58cNeYJ7HpMDOaRlN2jb_PBEBf12uU4V4fCIVV42WHxeFSzftgDCrt_eQ9we8YZ3D4bAfJTQG8I3YY-x9Tx5u-hZU0lFaf4TavgSq40Q_t3eCh6yKQbKwcvdObNL_r7DoIhgvpsd8oSZ6TQR6btUkAA5PwSgE-jfKz9yRU/s768/photo_2024-06-17_14-31-20.jpg

នៅពេលអ្នកវិទ្យាសាស្ត្រវាស់កម្រិតជាតិខ្មៅរបស់ទឹកទន្លេ Ruki ឃើញថា វាមានសារធាតុសរីរាង្គកាបូនរលាយក្នុងទឹកច្រើនបំផុតលើពិភពលោក និងច្រើនជាងទន្លេកុងហ្គោ រហូតដល់៤ដង ព្រមទាំងខ្មៅជាងទឹកទន្លេរីអ៊ូណេគ្រូ ចំនួន១.៥ដង ។ បើយើងយកម្រាមដៃជ្រលក់ក្នុងទឹកទន្លេនេះ គឺភាពខ្មៅរបស់វានឹងធ្វើឱ្យយើងស្ទើរតែមើលពុំឃើញម្រាមដៃក្នុងទឹកនេះឡើយ ។

ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ «Limnology and Oceanography» ថា ទឹកពណ៌ខ្មៅរបស់ទន្លេ Ruki បានធ្វើឱ្យវាបង្កើតបានជាប្រព័ន្ធអេកូឡេស៊ីពិសេស និងជាជម្រករបស់សត្វក្នុងទឹកជាច្រើនប្រភេទ ដែលសត្វខ្លះពុំបានរស់នៅតំបន់ផ្សេងទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMnlJprzorAV5kUqUnkkvcgcgL_LSSXbLyE3Mr2bxTCVob8wF6LqzTv9jwbkFFAMC4ieePeWDEDpEWUhjhcKtIViRdgkkZHbyd2AROryPLmz_NLMd0jG2j9m_YTR9-hm54sP1vqN_SjZhNNqIHh0Iy94N8HolXs_ZygvxyuPW9oDNPYUcPiMSc6LE6Iek/s570/VACCINATION_-4.jpg.jpg