កំពង់ឆ្នាំងគឺជាខេត្ដមួយដែលស្ថិតនៅជុំវិញបឹងទនេ្លសាប មានចម្ងាយប្រមាណ ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះគឺល្បីខ្លាំងបំផុតខាងសិប្បកម្មឆ្នាំង ហើយក៏ល្បីថាមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងផងដែរ។ ក្រៅពីរមណីយដ្ឋានភ្នំនាងកង្រី ល្បីទូទាំងប្រទេស និងជាអត្តសញ្ញាណរបស់ខេត្តមួយនេះ ក៏មានទឹកធ្លាក់ធម្មជាតិដ៏សម្បូរបែប តំបន់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានទេសចរណ៍ជិត ៣០ កន្លែងផ្សេងទៀត ដែលសុទ្ធតែជាទីកម្សាន្តពេញនិយមសម្រាប់ភ្ញៀវទេសចរ។ ទោះជាយ៉ាងណាថ្ងៃនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់តំបន់ប្រវត្តិសាស្ត្រដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij5xYbCqOq6Ysl2psF5SjB37dQoVdT7WBbN30qYx8oanSHU5BJHQe3Cnjr92qxjgBRTQ-9TldfBNxL2L-Qh5mzXyIpAMtOdGm1FulsBugKY5QIZzilsvhusGQyfU0jRaj6pHlSoG7fDdmVNGR0PWDRI9SLSPaMQLn0zOlrssGif2dt7vnQX6kgAxC_GXc/s1024/IMG_20210127_093620_108-1024x682.jpg

១.ភូមិក្រាំងលាវ ឬភូមិតិរិច្ឆាន៖ ភូមិក្រាំងលាវជារមណីយដ្ឋានប្រវត្ដិសាស្ដ្រដ៏ល្បីមួយ ដែលមានប្រវត្ដិពាក់ព័ន្ធទៅនឹងសម័យអាណានិគមបារាំង។ ភូមិក្រាំងលាវ ត្រូវបានបារាំងដាក់ឈ្មោះថាជាភូមិតិរច្ឆាននៅអំឡុងពេលនៃការគ្រប់គ្រងក្រោមអាណានិគមរបស់ខ្លួន បន្ទាប់ពីអ្នកភូមិបានព្រួតគ្នាវាយសម្លាប់ជនជាតិបារាំងម្នាក់ឈ្មោះ បាដេស កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥។ នេះគឺជាកន្លែងដ៏ទាក់ទាញបំផុត ដែលអ្នកទេសចរគួរទៅទស្សនាកម្សាន្តមិនគួររំលងឡើយ ដើម្បីស្រាវជ្រាវ ក៏ដូចជាយល់ដឹងអំពីប្រវត្តិសាស្ត្រឱ្យកាន់តែស៊ីជម្រៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDgM4nWwPVGVaS9i_15LBTEDGBoaBC8oVRBj-NUB-1HVXQpuBlnvfxlmhId0woTb_ASMoWJRhyWlVzWOY3mLFGb0D_DFKppjFEs9Zsy1HmSk88n6ejMY4T1AMV1Fak8ybZhEPV-n8nBAPV8VugcEhWVH3L-3kNLuM0N37ue6mo9ylFU3oIFt1p-fWcm6c/s1200/photo_2024-06-14_11-01-07.jpg

២.ភ្នំនាងកង្រី៖ ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងអំពីប្រវត្តិរបស់ភ្នំនាងកង្រីហើយ។ ពិតណាស់កន្លែងនេះគឺជារមណីយ៍ដ្ឋានធម្មជាតិ បែបប្រវត្ដិសាស្ដ្រក៏ផ្សារភ្ជាប់រឿងពេ្រងនិទាន ស្ថិតក្នុងភូមិឃុំចំនួនពីរ គឺភូមិត្របែក ឃុំត្រងិល និងភូមិសំរោង ឃុំពោធិ៍ ដែលមានចម្ងាយប្រហែលជា ១៤ គ.ម ពីទីរួមខេត្ដកំពង់ឆ្នាំង។ ដូច្នេះប្រសិនបើអ្នកទៅដល់ទីរួមខេត្តនេះមិនគួររំលងតំបន់ប្រវត្តិសាស្ត្រនេះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhief0_iPFQqOHDVHYjlmB43uIzM6aJIooVq7z8vPZWB_rXCnLrMVCF3HIq9-tw2t1dBQK9LGQgpqAl1nqkLPttV4i4o1gvwQttuxsF_R7bAtoJ5XFgPOfZDOZKvc6KWbaZP6F14MX2tsQq2sJ3mHzV2uRCr0RP11cLT0p2CZjcFDRhkJtSlQYk8jjjWjo/s1280/photo_2024-06-14_11-01-15.jpg

៣.វត្តត្រឡែងកែង៖ វត្តនេះស្ថិតនៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច មានចម្ងាយប្រមាណ ៥១ គ.ម ពីក្រុងកំពង់ឆ្នាំង។ វត្តត្រឡែងកែងជាវត្តដែលមានវ័យចំណាស់ជាងគេនាយុគ្គសម័យលង្វែក ១៥២៥-១៥៩៥ មានឈ្មោះថា ព្រះវិហារមណ្ឌល កសាងឡើងក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា ១៥២៥-១៥៦៧ ដើម្បីឧទ្ទិសដល់ជ័យជំនះរបស់ទ្រង់ក្នុងការធ្វើសឹកសង្គ្រាមប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេច កន និងជាជ័យជំនះលើពួកបច្ចាមិត្តបរទេសដែលចូលមកលុកលុយប្រទេសខ្មែរនាសម័យនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxmyxDnIZFcu6a4GXznvxzSJ7fXdeNW-TBqerhvEhzRn5bMXSCjMVyF6Fcd0vrO0Zyi4EuVm6x2SiPcHkqrH0nEDmUfHl3CwJXq5wSxwDf4HB_IA60S1E1T0zZJQwMm-81AzvNCEe5p9V8Mh9TNDisGM1qSGMZy1jNEqmn7hBCNYo90BKP6YT6JG7uqDU/s1000/a6839e3478a54a81a4384ffad94c19e5.jpg

៤.រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិកូទេសចណ៍ស្រែអំពិល៖ រមណីយដ្ឋាន ទឹកធ្លាក់ធម្មជាតិអេកូទេសចរណ៍ ស្រែអំពិល ស្ថិតនៅភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៨គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយនិងងូតទឹកលេងជាមួយទឹកធ្លាក់ធម្មជាតិដ៏សែនត្រជាក់។ ក្រៅពីនោះក៏អាចកម្សាន្តនៅតំបន់ភ្នំដែលមានទេសភាពស្រស់បំព្រង និងមានដើមឈើតូចធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្តម្តងហើយម្តងទៀតឥតឈប់ឈរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf9MUV7nVfkWGChZ2RU9d9qG6s-fsCJoFjQOrTMlkccAT8MVkYn3DUo70Mmg2eWjoHwKwPSORCnqNxy9QeMzNcpyY3MuDZ_kGNyNsi3OmD8mAVYoYgDtDDRSyqjZ69pf8Wg-dzcJWg4xBJ7PGW2zM1p2TeC4aRmEO494Ebh31IuWK51Qtnfpq7_kujqcg/s970/photo_2024-06-14_11-01-30.jpg