ប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថានៅភូមិសាស្ត្ររាជធានីភ្នំពេញ ឬតំបន់ខ្លះទៀតជាប់នឹងស្ទឹងព្រែកត្នោត តែងរងការជន់លិចយ៉ាងធ្ងន់ធ្ងរ ពីទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ ជួរភ្នំក្រវាញ និងដោយសារផ្ទៃរងទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWA0Pwykfd5h29bnkEEfQNPNpKmGkyNOkBz6WfptxiI1KolkgvoeC4hTjaUgBBigLo7VhNSK1lPJ96jMhmhv44u5jFvr0jz-_YzZKxnlO7uBZ_ZC-AnIL2fLlqIzy6L3q5e_Q1cogxynpnLrClRePmEl_yrIcwdVUgTEIvAPOEhbk8NoqX9_stfbQYZGY/s1200/CPM_Inaugurated2_02022024_.jpg

ហេតុដូច្នេះ ដើម្បីបញ្ឈប់ការលិចទឹកនៅទីក្រុងភ្នំពេញ រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាប្រមាណ ៣០០លានដុល្លារ កសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងការជន់លិចចេញពីទីក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJKfi4J92JJpFBtGq11wHZkK3V14KO8C0MB8BkrY6YeSLtnXd5RgbF6MwOaWwSvfZLjCoT0s4bYvdE0RIgAOqdhf72sSS0Gm3yXUGOyEn_XoJTf25x4pA_HGKH04dFZhSSDzDEJxxipwDasGrbFd7RbVdmJ2ElOMGU9k-_bK7l7bWhWzvUDH5ivOG5yG8/s1280/fn-2024-03-07-12-30-55-8.jpg

សម្រាប់គម្រោងពង្វាងការជន់លិចចេញពីទីក្រុងនេះ រដ្ឋាភិបាលកំពុងសាងសង់៩គម្រោងធំៗ ដែលរួមមាន៖

  • គម្រោងស្ទឹងតូច ជាគម្រោងបង្វែរទឹកមួយចំនួនធំចេញពីស្ទឹងព្រែកត្នោត ចូលទន្លេបាទី
  • គម្រោងស្ទឹងក្រោមបាតី ជាគម្រោងបង្វែរទឹកមួយចំនួនចេញពីទន្លេបាទី ចូលទៅបឹងជើងលងប្រព័ន្
  • ប្រឡាយជើងឯង មានមុខងាររំដោះទឹកផ្នែកខាងលិច-ត្បូងរាជធានីភ្នំពេញ
  • ប្រឡាយ៩៦ រំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី និងនាំទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរ ទទួលទឹកពីព្រែកកំពឹស
  • ព្រែកគង់ នាំទឹកចេញពីប្រឡាយ៩៦ ម្តុំស្អាងភ្នំ តំបន់ស្អាង តំបន់កោះខែល ហូរចូលទៅដល់ព្រែកអំបិល
  • ព្រែកពាមសត្ថា មានមុខងារនាំទឹកចេញពីបឹងតាមោក ចូលទៅទន្លេសាប ត្រង់ស្ពានពាមសត្ថាក្នុងស្រុកពញាឭ
  • ប្រឡាយរលាំងជ្រៃ-ស្លាគូ គម្រោងនេះបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោតដោះស្រាយក្នុងគោលដៅកាត់បន្ថយការជន់លិចរាជធានីភ្នំពេញ
  • ប្រឡាយ៥៩ និង៩០ មានមុខងាររំដោះទឹក ផ្នែកខាងលើព្រលានយន្តហោះថ្មី និងរំដោះទឹកមួយផ្នែកចេញពីផ្លូវជាតិលេខ២
  • អូរខ្សាច់ មុខងារបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោត
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5XLlrHXQXqkdJ5ERIaaBs3-FnfEG-IIsm4yGDLdW9PChkIAVGwS6wH0qxnPv2r7aXio7kg1JdiNYo4_aGUeTqe-vJNqdhyphenhyphenDIpficCcd3BGJv67ZuOrw5awOxK2bst_nvgUoVGB4uq3Q6NrJgZxwpKduo5nYHR87B1Dvp_Ygck0Zv4nOfROBY60x9kPdw/s1400/IMG_6254-1400x874.webphttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBfBxvCBGDKD6tEyjS21qyrh1VUZPu1iZEFkafEZf9TXP-xySnxFO5uIddpPZPFQ5JPsZgCoqbdudT_OLLzkDi7iXDC4sHoryXhmB4TZnQxpYryikO_7R-lpc1v-ZOiF14OQf09LGt9UwnNKjM4nxu5QklodDHCcp5BOPgYPigK8qmoCmTDrufAjWtvwQ/s1280/w4-19.jpg