Home ព័ត៌មានអន្តរជាតិ ប្រទេសទាំង ១០ ដែលនាំមុខគេលើពិភពលោកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍

ប្រទេសទាំង ១០ ដែលនាំមុខគេលើពិភពលោកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍

87
0

យោងតាមទិន្នន័យពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលបានចេញផ្សាយនៅចុងខែឧសភាថ្មីៗនេះថា ក្នុងចំណោមប្រទេសចំនួន ១១៩ មានតែ ១០ ប្រទេសប៉ុណ្ណោះដែលមានភាពជឿនលឿនខ្លាំងបំផុតក្នុងវិស័យទេសចរសម្រាប់ឆ្នាំ ២០២៤។ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក អេស្ប៉ាញ ជប៉ុន បារាំង អូស្ត្រាលី អាល្លឺម៉ង់ អង់គ្លេស ចិន អ៊ីតាលី និងប្រទេសស្វីស។ យោងតាម WEF សហរដ្ឋអាមេរិកគឺជាទីផ្សារទេសចរណ៍ “ទំនើប” នៅពេលដែលប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្វាគមន៍ភ្ញៀវទេសចរដូចជាផ្លូវអាកាសដែលតភ្ជាប់គ្រប់ទីកន្លែងក្នុងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioXs6997UK64XYZCxKPueWbp3AZMoSNuB3KvMkOXCwOXzNie_x6WPaslkEu4NQue9i_6RpTh0xkbLrmn1EC4NgRIjvlmK50KdiBYieVdQywaCkGL6-CC29JeUisqp-0qAGaJw1BIfuDImtQvuYKMTESL6ZROjsmXHKx8oAI2qqiH7sxpiQrI7AStwDI8g/s1500/Statue-liberty-56b008a15f9b58b7d01f9e4e.jpg

សហរដ្ឋអាមេរិកគឺជាប្រទេសឈានមុខគេរបស់ពិភពលោកជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍ការធ្វើដំណើរ និងទេសចរណ៍ឆ្នាំ ២០២៤ ជាមួយនឹងពិន្ទុសរុប ៥.២៤ (មាត្រដ្ឋាន ៧ ពិន្ទុ)។ លើសពីនេះ ជំហររបស់អាមេរិកនៅលើឆាកអន្តរជាតិក៏ជាចំណុចខ្លាំងដែលជួយឱ្យប្រទេសនេះមានភាពលេចធ្លោផងដែរ។ តំបន់របស់អាមេរិកគឺធំទូលាយ មានទេសភាពធម្មជាតិប្លែកៗជាច្រើន ចាប់ពីឧទ្យានជាតិរហូតដល់ទីក្រុងធំៗ ឆ្នេរដ៏ស្រស់ស្អាតជាច្រើន និងសេវាកម្មធ្វើដំណើរពេញលេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio1oxjexkCijkTBcTmQ5k2w0TahKsSmZKltMi7Oi3XvBUUy2NoJLeUvqp-vzS4rtd9h-sZOnqHUEjkQHVBdgBv1hwTBtJbIGW4sGpoqbC-rE97zAbzyyg4scppcM0zmbtId88FyRsvqYGTkIhPyUwz6FQc2T7IWoJ7jZc1Lp-rZlTaZYy0Vr9hCUFSHl4/s1350/bestusa1c.jpg

តាមពីក្រោយអាមេរិកគឺប្រទេសអេស្ប៉ាញជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងពិន្ទុសរុប ៥.១៨។ WEF បានអត្ថាធិប្បាយថាអឺរ៉ុបគឺជា “ទិសដៅដែលអាចបត់បែនបានជាមួយនឹងលំហូរទេសចរណ៍ក្នុងតំបន់ដ៏រឹងមាំ” ហើយបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពដឹកជញ្ជូនផ្លូវដែករបស់ទ្វីបនេះ។ ដូច្នេះសេដ្ឋកិច្ចដ៏រឹងមាំ ទីតាំងល្អនៃប្រាក់អឺរ៉ូ និងប្រាក់ផោនអង់គ្លេស បានធ្វើឱ្យលទ្ធភាពរបស់ជនជាតិអឺរ៉ុបធូរធារជាងមុន។ សម្រាប់ចំណាត់ថ្នាក់ទី៣ វិញបានទៅលើប្រទេសជប៉ុន ដែលស្ថិតក្នុងទ្វីបអាស៊ីត្រូវបានចាត់ទុកថា ជាប្រទេសដែលរីកចម្រើនខ្លាំងផ្នែកទេសចរណ៍ក្នុងឆ្នាំ ២០២៤ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmJYUSwdUean2tMXYE7BoOPq_-ZtqIGHqx90bq6sSIOUodhvhmAyWEM80xSvvHJgqTP6ARKENpVWPORo0VnewApOhCjFlkPdifR5M19wY5qVAmKcfmepI9E_E9y-cehalWt5S26DJK9FiJxYbGTIAOFbLjcLiH7ol66nQbiFAJMBa7932V1pY5BqgtwG8/s1226/iStock-655737106-1226x800.jpg

ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់ខ្ពស់ក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ការធ្វើដំណើរ យោងតាមអ្នកជំនាញជាច្រើន មិនមែនជារឿងល្អនោះទេ។ ការអភិវឌ្ឍទេសចរណ៍ហួសហេតុនាំឱ្យមានមនុស្សច្រើនលើសចំណុះ។ នៅក្នុងប្រទេសជាច្រើន ទេសចរណ៍ហួសប្រមាណគឺជាបញ្ហាដែលបង្កការឈឺក្បាលសម្រាប់រដ្ឋាភិបាលក្នុងតំបន់ ដោយសារផលប៉ះពាល់របស់វាទៅលើបរិស្ថាន និងកង្វះនិរន្តរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhckLQF81aInpIZNcmZ-cjuL-wINW9_RiLaXHFl7epLw-Dk6C0slP497ZuWsu9U3ATCC85C_JbCNmWVQCJpnYBcIB4tNeUBFAlNmn8IEZfrWCN0wcKXPtmsmzee4EiiItTxgB2rIUC_7WV3S6FBhCIuKL_XqC7-vI6BFXuQKQ6y6sqkZ_pWDiQ98bpmKUo/s800/9.-ibizia.jpg

គួរបញ្ជាក់ដែរថា ចំណាត់ថ្នាក់នេះត្រូវបានកំណត់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ធនធានធម្មជាតិ និរន្តរភាព ភាពអាចរកបានកម្លាំងពលកម្ម និងតម្លៃប្រកួតប្រជែង។ បន្ថែមពីលើលក្ខណៈវិនិច្ឆ័យដែលមាន WEF ក៏ដាក់តម្លៃខ្ពស់លើសកម្មភាពអាជីវកម្មនៃសណ្ឋាគារ អាកាសយានដ្ឋាន ភាពទាក់ទាញ និងក្រុមហ៊ុនអាកាសចរណ៍ផងដែរ៕