បន្ទាប់ពី RicKy ScoTt ទម្លាយរឿង Rapper ពីរនាក់បំពានផ្លូវភេទសង្សាររបស់ខ្លួនខណៈបង្ហើបដំរួយ អក្សរ 1&M ដែលធ្វើឱ្យមានពាក្យចចាមអារ៉ាមថាជា 1NEនិង MC Sey។ ស្ងប់ស្ងាត់មិនចេញមកបកស្រាយប៉ុន្មានថ្ងៃពេលនេះតារារ៉េប 1NEនិង MC Sey ចេញមកបដិសេធព្រមគ្នាថាមិនមែនជារូបគេទាំងពីរនាក់ជាអ្នកប្រព្រឹត្តឡើយ។ ជាមួយគ្នានេះ MC Sey ទទួលស្គាល់វីដេអូបែកធ្លាយប៉ុន្តែពិតមានតែមួយប៉ុណ្ណោះខណៈអ្នកមានវីដេអូលោកបានគំរាមទារលុយជាច្រើនដង ខណៈសំឡេងបែកធ្លាយទៀតសោតមិនមែនជាសំឡេងរបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidxDg1QaxezLbpGOujwLKqCulO7TPmaY8X9i7QYQ1V8-zk2EsKb2KZdyvytgg3LEp0n7BFImZykslXNLRVGB9ZYTY6tfXgHVGURTXKjtjju5zDKmJjSBBzTrLInvZ7hNhrd43ZQwhT4nPYiDXsvdSwfMkSt_Do6LaFm2D9hJwtc9KPU2I9IUy05keU-fE/s1080/photo_2024-05-22_18-26-41.jpg

កាលពីថ្ងៃអាទិត្យ ទី២៦ ឧសភា តារាចម្រៀងរ៉េប MC Sey បានចេញមកបដិសេធពាក្យចចាមអារ៉ាមប៉ុន្មានថ្ងៃមកនេះដែលមានរឿងក្តៅគគុកដែលហាក់សម្តៅមកលើខ្លួនលោកបានរំលោភបំពាននិស្សិតស្រីម្នាក់នៅខេត្តបាត់ដំបងតាំងពីរសៀលថ្ងៃ២២ ខែឧសភា បន្ទាប់ពី RicKy ScoTt ទម្លាយ។

MC Sey បានសរសេរយ៉ាងដូច្នេះថា «ជំរាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា កុំទាន់អាលយល់ច្រលំ ទី១ ខាងដើមចោទ មិនបានសរសេរថាអ្នកណាជាអ្នកប្រព្រឹត្តឱ្យចំឈ្មោះច្បាស់លាស់នោះទេ អ៊ីចឹងខ្ញុំក៏មិនអាចទាមទារឱ្យគេទទួលខុសត្រូវបានដែរ។
ទី២ ខ្ញុំសូមច្រានចោលនៅរឿងដែលកើតឡើងមួយរយៈកន្លងទៅនេះ បើសិនជាគេចោទខ្ញុំ ខ្ញុំមិនបានប្រព្រឹត្តដូចទៅតាមអត្ថបទដែលគេបានសរសេរនោះដែរ។
ទី៣ ពាក់ព័ន្ធនឹងរឿងបែកធ្លាយវីដេអូ មានតែវីដេអូមួយទេដែលជាវីដេអូពិត បច្ចុប្បន្នខាងមេធាវីខ្ញុំកំពុងរៀបចំពាក្យបណ្តឹងទៅកាន់បុគ្គលដែលធ្វើឱ្យបែកធ្លាយ ក៏ដូចជាជនដែលចែកចាយបន្តផងដែរ។ បច្ចុប្បន្នយើងបានកំណត់មុខសញ្ញាបានខ្លះហើយ ពីព្រោះកន្លងទៅ មានបុគ្គលធ្លាប់យកវីដេអូមួយនេះគំរាមខ្ញុំ ទាមទារលុយជាបន្តបន្ទាប់។ សម័យនេះ កុំទុកចិត្ត Social Media ហើយប្រយ័ត្នចុចប៉ះ Link ដែលគេអាច Hack account ឬក៏ Hack កុងធនាគារបស់អ្នក។ ជាចុងក្រោយ ខ្ញុំសូមស្នើសុំឱ្យសារព័ត៌មានទាំងអស់ បញ្ឈប់ការផ្សព្វផ្សាយ ឬក៏ចែកចាយបន្ត ព័ត៌មានដែលមិនទាន់រកការពិតឃើញ ដើម្បីរក្សាកិត្តិយសភាគីទាំងសងខាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqHT7zDVuzqYwkx4YS_WxV85H-yVbqRUbizE03gbN_ApuIZ5NKIqKZE1K2uRe4M0ZqylzJRK5v1s9-PWBnrpxHw94uTHDEo-8RFKoIwf42MjMpDto_NBtHN2PWr5X7xw_9hThpQN6V_pKU0z0gedHi9ks9uRfwioeji2Ij7mPIsAO1Plej3IaEb_zt-hQ/s1280/photo_2024-05-23_09-22-01%20(2).jpg

ខ្លឹមសារបដិសេធមិនបានរំលោភបំពាននិស្សិតម្នាក់នៅបាត់ដំបង MC Sey ក៏បានបដិសេធសំឡេងផ្ញើសារដែលថានិយាយថាខាងស្រីឱ្យដៃនោះមិនមែនជាសំឡេងលោកឡើយ។
«ខ្ញុំសូមបញ្ជាក់មួយទៀតថា សារសម្លេងដែលបែកធ្លាយនោះ មិនមែនជាសម្លេងរបស់ខ្ញុំទេ ហើយឆាតដែលគេថតនោះ ក៏មិនមែនជារបស់ខ្ញុំដែរ ពួកយើងកំពុងតែស្វែងរកបុគ្គលដែលបង្កើតមាតិកាក្លែងក្លាយទាំងនោះ។ បើបងប្អូនណា ដឹងថាប្រភពដើមផុសចេញពីខាងណា សូមមេត្តាផ្តល់ព័ត៌មានមកកាន់ក្រុមការងាររបស់ខ្ញុំផង»។ នេះជាការបញ្ជាក់របស់ MC Sey នៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCnC3KnhSVvk20VuBtZlMd94q74ZhSpZrlk7pjbUyJzbaqcXYRtwNQykZbTpcDexxLwopgVXMiTw5ksHC__vlwflMHXY7UmW31tsDGAB4zhz7_LGUO2k9Wc2j6EztwIyc3fE3s9gDXNvn-1-J_sMZBdVbOGWk4sDz-PdgmOPx5sBLFw0aggzDLNSmG45k/s1280/photo_2024-05-23_09-22-01.jpg

ជាមួយការបដិសេធរបស់ MC Sey ងាកមកកាន់តារាចម្រៀងរ៉េបម្នាក់ទៀតគឺ 1NE ក៏ចេញមកបដិសេធនៅថ្ងៃតែមួយថា «ខ្ញុំមិនបានប្រព្រឹត្តដូចដែលគេបានចោទនោះទេ សូមមេត្តាឈប់ផ្សព្វផ្សាយ ឬក៏ចែកចាយព័ត៌មានដែលមិនពិតនោះទៀត ខ្ញុំស្ងប់ស្ងាត់មួយរយៈដោយសារខ្ញុំចាំមើល តើគេនឹងធ្វើបែបណាទៀត? ខ្ញុំរក្សាភាពស្ងប់ស្ងាត់ពីព្រោះខ្ញុំចង់ដឹងថារឿងទាំងអស់នេះកើតចេញពីណាឱ្យពិតប្រាកដ។ តើគេបង្ហោះក្នុង social media ក្នុងគោលបំណងអ្វី? តើរឿងនេះពិតមែនដែរឬទេពីព្រោះមិនទាន់មានការបញ្ជាក់ឬបញ្ចេញឈ្មោះនោះទេ។ ខ្ញុំសូមរុញច្រានចោលគ្រប់ព័ត៌មានដែលបានវាយប្រហារក៏ដូចជាបញ្ចេញឈ្មោះរូបខ្ញុំបាទ។ ខ្ញុំសូមអង្វរ ឈប់បង្ខូចកេរ្ត៍ឈ្មោះខ្ញុំទៀត ខ្ញុំក៏មានឪពុកម្តាយ បងប្អូនដែលទទួលរងឥទ្ធិពលមួយនេះដែរ។សូមអរគុណ»។

យ៉ាងណាមិញជុំវិញបដិសេធពាក្យចចាមអារ៉ាមរបស់ MC Sey និង 1NE រំលោភបំពានផ្លូវភេទធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួននៅបន្តវែកញែកដដែល៕