នៅពេលដែលសម្លៀកបំពាក់របស់អ្នកមានស្នាមជ្រីវជ្រួញបន្ទាប់ពីយកចេញពីទូ គឺដោយសារតែសម្លៀកបំពាក់នោះមិនត្រូវបានបត់ដោយត្រឹមត្រូវ។ ហេតុនេះដើម្បីរក្សាសម្លៀកបំពាក់ឱ្យរលោង និងត្រង់ស្អាត មានភ្លីខោអាវត្រង់តាមស្តង់ដារ មនុស្សភាគច្រើនតែងតែប្រើប្រាស់ឆ្នាំងអ៊ុតដើម្បីអ៊ុតខោអាវ ទោះជាយ៉ាងណាប្រសិនបើអ្នកគ្មានឆ្នាំងអ៊ុតទេ ឬឆ្នាំងអ៊ុតរបស់អ្នកខូច អ្នកគួរអនុវត្តវិធីទាំងនេះដើម្បីបំបាត់ស្នាមជ្រួញពីសម្លៀកបំពាក់៖

១.ព្យួរខោអាវក្នុងបន្ទប់ទឹក៖ នៅពេលអ្នកចូលបន្ទទឹក សូមព្យួរសម្លៀកបំពាក់ដែលជ្រីវជ្រួញនៅជិតកន្លែងងូតទឹក ដើម្បីស្រូបចំហាយទឹក ហើយផ្នត់ទាំងនោះនឹងធូរស្រាល។ ចំហាយទឹកក្នុងផ្កាឈូកអាចលុបស្នាមជ្រួញចេញពីសម្លៀកបំពាក់ក្នុងរយៈពេល ១៥ នាទី។ សូមចំណាំថា អ្នកគួរតែបង្វែរក្បាលផ្កាឈូកចេញ ដើម្បីកុំឱ្យសម្លៀកបំពាក់របស់អ្នកសើមជោគខ្លាំង អ្នកអាចប្រើវិធីនេះពេលងូតទឹក ដើម្បីចៀសវាងការខ្ជះខ្ជាយទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvQq9tL8-711RBS8jxL53_uSte6u8W08Fj0UUJj5UdrXgmI-uaPHPqpCsTR_MpwNte_OGI2bOdoR1-rNy6CWca9mJNEI-a0qPW26MuMMUxzWFL-U2py91XtywYLzHTwq8WAA_g79wTq7Vwk4xBdL6fnA-c-JWEDwKXgwgWdvZF7Pp9qXJ9Gc-d7tvJKVY/s6720/how-to-prevent-wrinkled-clothes-2147248-02-b69f568232db4f0a8ea77a17e169538a.jpg

២.ប្រើកន្សែងសើម៖ ប្រើកន្សែងស្អាត ខណៈពេលដែលកន្សែងនៅតែសើម ដាក់វាលើសម្លៀកបំពាក់ ហើយបន្ទាប់មកប្រើដៃរបស់អ្នក ជូតវាត្រង់លើផ្ទៃកន្សែង។ ធ្វើបែបនេះប្រហែល ១០ នាទី សម្លៀកបំពាក់នឹងលែងមានស្នាមជ្រួញទៀតហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjivuzAyyR35hMWESR97sZQr1nrqm-5xFjLq1RbZv045-smG4-XebuZdWVtIOiA62WGsL9nuclPVwRxKbOgAo7cT1dcQ9vq_sBpqyDEjxL_6_zJktP9LOUooKKeDfD76LhzvK_sli4a_GeBQdcwh5tUIot93JvxszvoEZHGj_fGHBURsd4ED6edW9eml9M/s1198/photo_2024-05-27_14-54-06.jpg

៣.ប្រើម៉ាស៊ីនកៀបសក់៖ វិធីសាស្ត្រនេះពិតជាងាយស្រួល និងសន្សំសំចៃពេលវេលា ហើយមានប្រសិទ្ធភាពសូម្បីតែលើការលុបស្នាមជ្រួញនៅលើក ឬដៃអាវក៏ដោយ។ អាស្រ័យហេតុនេះ ការប្រើម៉ាស៊ីនកៀបសក់ស្អាត ហើយបើកសីតុណ្ហភាពល្មម ដើម្បីអ៊ុតអាវឱ្យត្រង់ ប្រយ័ត្នកុំឱ្យសីតុណ្ហភាពឡើងខ្ពស់ពេក ដើម្បីជៀសវាងការឆេះសម្លៀកបំពាក់របស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7r_tS8fLPxCqIX2uawmFtf2ob7ZwZhixtVlcXSuukCp0__i7PiDxFXHcjA07z0zQFmwRhKb2NXfA66mE7eB17rtgJqbhN7CNs5zGpZ4vASX2oXeIU3s-L5z3t0ve5rS9_rT_mY_-lkzGH6_cwRxagwsX-Qb2O5Q2lO_E1uOtNcNlcsV3hvcCfxd1lVEY/s1000/photo_2024-05-27_14-54-06%20(2).jpg

៤.ប្រើទឹកខ្មេះពណ៌ស៖ លាយទឹកខ្មេះជាមួយទឹកក្នុងសមាមាត្រ ១:៣ បន្ទាប់មកចាក់ចូលទៅក្នុងដបបាញ់លើខោអាវ។ ប្រើដំណោះស្រាយនេះបាញ់កន្លែងដែលមានស្នាមជ្រីវជ្រួញលើសម្លៀកបំពាក់ ហើយស្នាមជ្រីវជ្រួញនឹងបាត់ទៅវិញ។ ក្រៅពីជួយសម្លៀកបំពាក់កម្ចាត់ស្នាមជ្រីវជ្រួញ ល្បាយនេះក៏ធ្វើឱ្យសាច់ក្រណាត់ស និងទន់ជាងមុនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdQ7q9dXKuLOkiXAehvSYcvDf-SOydtxVrv-Lj8oDxPGrmdj3EFaIRYBtZXhb4KyvYo4aJY6pF_RcFJ7sqkHUxSdIw5yhKtxbjyJEeHmMeZbwjA8hOJ1897pfDYvOTXJjoJry3QfpglkZOrCCt2Y_XvNj29ibGO7N5GWIEgl0pqUcTUlmihtuwFcs5oNs/s749/photo_2024-05-27_14-53-55.jpg

៥.ប្រើម៉ាស៊ីនផ្លុំសក់៖ ប្រោះទឹកបន្តិចលើសម្លៀកបំពាក់ រួចលាតវាឱ្យត្រង់ ហើយប្រើម៉ាស៊ីនផ្លុំសក់ឱ្យស្ងួតពីលើចុះក្រោម ដែលវិធីនេះនឹងធ្វើឱ្យស្នាមជ្រួញលើសម្លៀកបំពាក់បាត់យ៉ាងងាយ។ ទោះជាយ៉ាងណាវិធីសាស្ត្របំបាត់ស្នាមជ្រីវជ្រួញពីសម្លៀកបំពាក់ដោយមិនប្រើឆ្នាំងអ៊ុតគឺជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ។ មធ្យោបាយដ៏ល្អបំផុតដើម្បីឱ្យសំលៀកបំពាក់ត្រង់តាមធម្មជាតិ គឺនៅពេលដែលអ្នកបោកគក់ចប់ សូមពូតសម្ងួតភ្លាមៗ ហើយរលាស់ខោអាវទាំងអស់ឱ្យរាបស្មើ រួចព្យួរវាឱ្យស្ងួត។ ការធ្វើបែបនេះ អ្នកនឹងទទួលបានសម្លៀកបំពាក់រលោងស្អាតរាល់ពេលចេញក្រៅ ដោយមិនចាំបាច់ប្រើឆ្នាំងអ៊ុតជាប្រចាំឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFSpKyMwacQerY_4thXx8STQ0jl5yYku_F4BZvYZlcKUTbnl2u28bwneEIJWNT4_-mO73Qql_6FhF45o8oVCYKbXfj6n5YVcTMBRm1jI9UXuBlnl3rMv21yEsrOvpr1dxU06-mOMzfBEtKpIW_yB8SwE5cwAP4kavg82aiuiAuq9GVmrZjjbmy6cJksoo/s1000/photo_2024-05-27_14-54-07.jpg