ព្រឹត្តិការណ៍ភព៦៦ នៃប្រព័ន្ធព្រះអាទិត្យយើង នឹងតម្រៀបគ្នាជាជួរនៅលើផ្ទៃមេឃ ប្រមាណរយៈពេល ដែលក្នុងនោះមានតែ៤ភពប៉ុណ្ណោះ ដែលអាចមើលឃើញច្បាស់។
ភពចំនួន ៦ ដែលនឹងត្រូវរួមក្នុងព្រឹត្តិការណ៍នេះមានដូចជា ណិបទូន ភពព្រហស្បតិ៍ ភពអង្គារ ភពអ៊ុយរ៉ានុស ភពសៅរ៍ និងភពពុធ។ ក្នុងចំណោមភព៦នេះ មាន២ ដែលពិបាកនឹងមើលឃើញដោយភែ្នកទទេ គឺភពអ៊ុយរ៉ានុស និងភពណិបទូន ដែលស្ថិតនៅឆ្ងាយពីព្រះអាទិត្យ។
ព្រឹត្តិការណ៍ភព៦តម្រៀបជួរគ្នា នឹងកើតឡើងនៅថ្ងៃទី៣ និងទី៤ ខែមិថុនា ឆ្នាំ២០២៤ ខណៈនៅប្រទេសកម្ពុជាអាចនឹងមើលឃើញច្បាស់នៅម៉ោង៥:៣៦នាទី៕










