Home ព័ត៌មានអន្តរជាតិ មកស្គាល់ SpoGomi ជាកីឡាប្រកួតប្រមូលសំរាមដណ្តើមជើងឯកពិភពលោក

មកស្គាល់ SpoGomi ជាកីឡាប្រកួតប្រមូលសំរាមដណ្តើមជើងឯកពិភពលោក

45
0

SpoGomi គឺជាកីឡាមួយប្រភេទដែលប្រកួតប្រជែងរាប់ពិន្ទុតាមចំនួន និងប្រភេទសំរាម ហើយកីឡានេះបានបង្កើតឡើងនៅប្រទេសជប៉ុន កាលពីឆ្នាំ២០០៨ ។ បច្ចុប្បន្ន កីឡានេះបានទទួលការពេញនិយមយ៉ាងខ្លាំងនៅពាសពេញពិភពលោក ហើយប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ក៏បានរៀបចំប្រកួតកីឡានេះដែរ ដើម្បីជំរុញឱ្យមនុស្សលើពិភពលោក ចេះស្រឡាញ់បរិស្ថាន និងបោះចោលសំរាមត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6vaRmpy2yoJoR_GtkeK9tRB1wJbG-GvSbBZSMleQ-ZCm6k5o-6GDk4xID8JrxaDE9eC49fGSJCCRm0KGdyEHqDtbSJj5tWoQrhX9B2OtcbzYqf2Obni7GK_rhDe6-O90HkJzpG6Dat06Ue3srrXjN69oFEO32fFpub4DFx8XciJc3WZPp5zD3d3A7epY/s1200/202408.jpg

គេពុំអាចបដិសេធបានថា បច្ចុប្បន្ន កីឡាចាប់ផ្តើមមានទំនាក់ទំនងជាមួយបរិស្ថានខ្លាំងឡើង ដូចជា ៖ ការកាត់បន្ថយសំរាមផ្លាស្ទិកនៅកីឡដ្ឋាន ឬការផលិតរង្វាន់មេដាយពីវត្ថុកែច្នៃពីសំរាម ។ ក្រៅពីការប្រឹងប្រែងសម្របខ្លួននៃសកម្មភាពទាក់ទងនឹងកីឡា ប្រទេសជប៉ុនក៏បានបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាដើម្បីជួយបរិស្ថានពិភពលោកដោយផ្ទាល់ ហើយបង្កើតកីឡាឈ្មោះថា «SpoGomi» ។

SpoGomi បានមកពីពាក្យ «Sport» និង «Gomi» ដែលភាសាជប៉ុន មានន័យថា សំរាម ។ ប្រទេសជប៉ុនបានបង្កើតកីឡា SpoGomi កាលពីឆ្នាំ២០០៨ ដើម្បីជំរុញការប្រមូលសំរាម និងថែរក្សាបរិស្ថាន ព្រមទាំងបង្ហាញពីបញ្ហាវិបត្តិអាកាសធាតុឱ្យមនុស្សលើពិភពលោកយល់ដឹងផងដែរ ។ កីឡា SpoGomi បានកំណត់ឱ្យកីឡាករដែលចូលរួមប្រកួតត្រូវប្រមូលសំរាមក្នុងរយៈពេល និងតំបន់ដែលគេកំណត់ ។ ហេតុនេះ កីឡាករចូលរួមប្រកួតទាំងអស់នឹងបានហាត់ប្រាណ, ចូលរួមកែលម្អសហគមន៍របស់ខ្លួន និងកាត់បន្ថយជាតិពុលលើបរិយាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcW_l09jPpNe9LD6znVxd5Qg6IXcgnk61UiIubOSuXRtvTpp9hejnqfcOjY5n9eGVM_DvLZtyyEpgVcT0COqGozd20Yho-PdXWihJwwkvW234mpTBY-jxyIJGAQEZxkSMRDKnBzECo0XrRQgQ3liF7xLogJ5ZABokeedE8D-czYA1ZwBfWrDwck-qDsxU/s1200/202412.jpg

ការប្រកួតកីឡានេះ គឺលើសពីការប្រមូលសំរាមទៅទៀត ដោយសារមានលក្ខខណ្ឌប្រកួតច្បាស់លាស់ ប៉ុន្តែលក្ខខណ្ឌការប្រកួតនឹងមានភាពបត់បែនអាស្រ័យលើតំបន់ និងសំរាមត្រូវប្រមូល ។ ជាទូទៅ ក្នុង១ក្រុមនឹងមានសមាជិកចាប់ពី៣នាក់ ទៅ៥នាក់ ហើយពួកគេត្រូវប្រមូលសំរាមឱ្យបានច្រើនបំផុតក្នុងរយៈពេល និងតំបន់ដែលគេកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW-VN67wCO_yA2QtwYVlIIN4kSGX5P-Xl0BZLgZFdwmW1gVeuw0T2W3Onik2PZHyiErZEEBnXbTXR0b2KyxE-eT0p29WGJreg40OM9NoGb7Qf5D7_J6z1Rk8P_G9cmVQOFwDgMUGmTDEORTZSqlk9m7m74Qz3KBtb4gtzikOBmhL8-viATP1zQ3J30isE/s1000/264984.jpg

ការប្រកួតភាគច្រើន គេនឹងកំណត់ពេលចំនួន១ម៉ោង និងបន្ថែមពេល២០នាទីទៀត សម្រាប់បែងចែកសំរាមតាមប្រភេទ ។ ក្រៅពីនេះ សំរាមនីមួយៗដែលប្រមូលបាននឹងទទួលបានពិន្ទុខុសៗគ្នា គឺសំរាមខ្លះបានបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន នឹងទទួលបានពិន្ទុច្រើនជាងសំរាមផ្សេងទៀត ប៉ុន្តែគេពុំបានឃើញសំរាមនេះញឹកញាប់ទេ ។

បច្ចុប្បន្ន កីឡា SpoGomi ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូលនិធិ The Nippon Foundation ដែលមានគោលដៅកាត់បន្ថយបរិមាណសំរាមហូរចូលមហាសមុទ្រ និងជំរុញឱ្យពលរដ្ឋយល់ដឹងពីបញ្ហាសំរាមក្នុងសមុទ្រ ដោយសារសំរាមក្នុងសមុទ្រចាប់ផ្តើមប៉ះពាល់បរិស្ថានពិភពលោកកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYfaVNhqLiaGgj4O3aqPd74PcjWzhvqkvK-ap6v7ev1Y_JEMws2Zq9Kg9iot3bCEVERG47urd8SS7QQhrGm11geQfmdGeuRqCIfc67wX5Dz7DFBQGa8Km1tlGxmgVAkRW9Cgb6CHOfDsK8aYEmp7t39M4zoa34ml2SCtedSHH98l89EGhhG361nCS7yqo/s1200/AFP_33M36JH.jpg

ការប្រកួតកីឡា SpoGomi មិនបានប្រកួតតែនៅប្រទេសជប៉ុនមួយទេ ពីព្រោះកីឡានេះបានទទួលការចាប់អារម្មណ៍ពីប្រទេសផ្សេងៗផងដែរ ហើយប្រទេសជាច្រើនធ្លាប់រៀបចំការប្រកួតកីឡានេះរួចហើយ ដូចជា ៖ ឥណ្ឌូណេស៊ី, កូរ៉េខាងត្បូង, មីយ៉ាន់ម៉ា, អ៊ីតាលី, វៀតណាម និងថៃ ។ ប្រទេសថៃបានរៀបចំប្រកួតកីឡានេះលើកចុងក្រោយ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នៅ Siam Paragon ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFq-5JxjVgIJ4UomBxEnL31ME2CsvUu3BfSxeX9ao0lC3e8A6o-gSUmJRkgo7qk75eooiLA1Aivz7gd3UVwGuTcr-78QmbJ3bhLyv5KYzv8-VGjrnKi8P1OpP4wo48F3TVYZavxPr0ADiYnC_fRpyLKWQYUtR-xmvrREp32cwa1LwmIZdH6VqUqw8bYAQ/s1000/spogomi.webp

កាលពីឆ្នាំ២០២៣ ប្រទេសជប៉ុនបានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា «SpoGomi World Cup 2023» គឺជាការប្រកួតប្រមូលសំរាមលំដាប់ពិភពលោកលើកដំបូង ដែលមានក្រុមកីឡាករ-កីឡាការិនីមកចូលរួមប្រកួត ចំនួន២០ប្រទេស ៕