Home ព័ត៌មានអន្តរជាតិ ប៉ាគីស្ថានបារម្ភពីគ្រោះទឹកជំនន់ដោយសារផ្ទាំងទឹកកករលាយ ខណៈអាកាសធាតុក្តៅខ្លាំង

ប៉ាគីស្ថានបារម្ភពីគ្រោះទឹកជំនន់ដោយសារផ្ទាំងទឹកកករលាយ ខណៈអាកាសធាតុក្តៅខ្លាំង

59
0

ប្រទេសប៉ាគីស្ថាន ៖ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសប៉ាគីស្ថានមានសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៥៥អង្សារសេ ហើយអាជ្ញាធរបារម្ភថា អាចនឹងមានគ្រោះទឹកជំនន់កើតឡើង ដោយសារផ្ទាំងទឹកកករលាយឆាប់រហ័សពេក ។ អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យពលរដ្ឋប៉ាគីស្ថានរាប់រយនាក់ឈឺជាបន្តបន្ទាប់ ជាពិសេស គឺជំងឺដាច់សរសៃឈាមខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWruErlJ3yOciwdV_kRmyDUzR1QGvUMJMO_pVFGmOLTqaBx1fYaB3LCAdGnD-azYSNhWTFrn5BH5KW7ChEGzANqhps41EZOKK5XqGSMiKlfhpJQnIzxfrUq_97AciLOmUYijiHt_TuBueotWI8X1fVsRz2JE4sPr4U6iVM0k9r4zsgolSocnNdJ7qKyZs/s1400/231aa52a-3bf8-4ebe-8023-290cb8c70b78.jpg

សារព័ត៌មាន AFP រាយការណ៍ថា នៅខែឧសភា ឆ្នាំ២០២៤ សីតុណ្ហភាពនៅប៉ាគីស្ថានបានកើនឡើងរហូតដល់៥៥អង្សារសេ ហើយវាខ្ពស់ជាងសីតុណ្ហភាពជាមធ្យមនៅខែឧសភា ឆ្នាំ២០២៣ រហូតដល់៨អង្សារសេ និងខ្ពស់ជាងសីតុណ្ហភាពក្នុងរយៈពេល២០ឆ្នាំកន្លងមក ។ ហេតុនេះ អ្វីដែលធ្វើឱ្យអាជ្ញាធរប៉ាគីស្ថានព្រួយបារម្ភបំផុតនោះ គឺអាកាសធាតុកាន់តែក្តៅ នឹងធ្វើឱ្យផ្ទាំងទឹកកករលាយយ៉ាងឆាប់រហ័ស និងបណ្តាលឱ្យកើតទឹកជំនន់នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirZ3R3IxWHQbgK1UODmwsSgrrXCvI8uCh7ubxJlQFlz-VPOUqbPTams4WHof5lKFP5R8SpefBVLy-BrXXTBHdI_aQvUJZIRpmpjZeowZ4eqTpP1H-H1zYvjh1em2drX5YSNzlAjYPR_mhLD9mSxO3nYNzRrqRleWbCuXTOCJy3jX_gotn9nkXSDNcygeE/s2400/GettyImages_1242803826.webp

តាមរយៈការព្យាករអាកាសធាតុរបស់ប៉ាគីស្ថានបញ្ជាក់ថា ពលរដ្ឋនឹងប្រឈមជាមួយអាកាសធាតុក្តៅខ្លាំងបែបនេះបន្តទៀត យ៉ាងហោចណាស់ ក៏១សប្តាហ៍ដែរ ។ សីតុណ្ហភាពនៅប៉ាគីស្ថានបានកើនឡើងខ្ពស់បំផុតស្មើនឹង៤៩អង្សារសេ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Mohenjo-daro ដែលជាទីក្រុងបុរាណដ៏ល្បីល្បាញមួយនៅខេត្ត Sind ។

បន្ទាប់មក នៅថ្ងៃទី២៣ ខែឧសភា ពលរដ្ឋប៉ាគីស្ថានរាប់រយនាក់ដែលរស់នៅតាមទីក្រុងនានាបានកើតជំងឺគ្រុនក្តៅ និងជំងឺដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេស ។ អាជ្ញាធរប៉ាគីស្ថានបានបង្កើតមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យផ្សេងៗ ដើម្បីទទួលព្យាបាលអ្នកជំងឺដោយសារអាកាសធាតុក្តៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKMwcoCdbqRSBd51Fiyt_5A1aes8GS0gUAlpSCL_UKqrj_U8JdlEKKKfuVfYhvfHRa0ScyQDJCn5LuPd1FEN3Q2FHhjD9aEcP1lk6Hx06ibp0Fw-Nc1x1Azd6loxk4Li1Mn93SDtdUWI4l9Rtd-kMig_NvcmEpVlm7Oq6lcPRnEaFmAjSjvUzeDH8Btnk/s1280/photo_2024-05-25_11-37-16.jpg

ជំងឺដាច់សរសៃឈាមខួរក្បាល (Heatstroke) គឺជាជំងឺធ្ងន់ធ្ងរដែលកើតឡើងដោយសារសីតុណ្ហភាពរាងកាយកើនឡើងលឿនពេក រហូតធ្វើឱ្យអ្នកជំងឺបាត់បង់ស្មារតី ហើយបើអាការៈកាន់តែធ្ងន់ធ្ងរ វាអាចធ្វើឱ្យអ្នកជំងឺពិការ ឬស្លាប់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxECypBPUVX0p2kMg0EA7mLUCa378rcJZr9lzCdc8zhTQk0OCtaxVjZNYh2-_x5fihF2lbHEu1qsmQGIIs8qaT6VeFcW7CTHblulFxcvpq4KU6igYWxyr5XjXNL2angU9ISofzB1ahymL-SX77wbmpV7BTf9cJ31-FAAAncWDiWILUDyOEMhUWcrYfZaM/s1600/tr-abubakar-glacier-quer-web-lineair.jpg

ការិយាល័យការពារជនស៊ីលបានជូនដំណឹងទៅពលរដ្ឋថា សូមកុំយកធុងហ្គាសមកដាក់នៅក្រោមកំដៅថ្ងៃ រីឯពលរដ្ឋដែលមានលំនៅឋាននៅក្បែរវាលស្រែ ចូរប្រយ័ត្នសត្វពស់ ឬខ្យាដំរីចូលផ្ទះ ពីព្រោះវាចូលចិត្តចូលក្នុងផ្ទះបាយដើម្បីគេចពីកំដៅថ្ងៃ ។ លើសពីនេះ ពលរដ្ឋមិនត្រូវចេញក្រៅផ្ទះដាច់ខាតបើពុំចាំបាច់ ហើយកុំឱ្យរាងកាយខ្វះជាតិទឹកឱ្យសោះ ៕