Home ព័ត៌មានអន្តរជាតិ មកស្គាល់ពីប្រវត្តិរបស់កោះតុក្កតាខ្មោ.ច នៅប្រទេសម៉ិកស៊ិក

មកស្គាល់ពីប្រវត្តិរបស់កោះតុក្កតាខ្មោ.ច នៅប្រទេសម៉ិកស៊ិក

161
0

ប្រទេសម៉ិកស៊ិក ៖ ក្រោយថ្ងៃលិច កោះតុក្កតាខ្មោ.ច ក្នុងប្រទេសម៉ិកស៊ិកមានសភាពងងឹត ហើយតុក្កតាទាំងនេះបានបញ្ចេញស្រមោលព្រោងព្រាតនៅតាមដើមឈើតូច-ធំ ខណៈពន្លឺព្រះអាទិត្យចាប់ផ្តើមបាត់បន្តិចម្តងៗ ។ វាធ្វើឱ្យបរិយាកាសនៅលើកោះទាំងមូលកាន់តែគួរឱ្យភ័យខ្លាចខ្លាំងឡើង ដូចជា ៖ កោះមានសភាពស្ងាត់ជ្រងំ, ការលងបន្លាចពីតុក្កតាដែលមានសម្លៀកបំពាក់ចាស់ៗ ដាច់រហែក, សំបុកពីងពាង និងសត្វល្អិតតូចៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG7ZZ52f4pSMEamtpgNxhqJ20vq5U8bUpLNWlcrdkAt7ipaNOBAaYuJbmekdm4nZra_9E0k70L5pOy0PW5fVPsRG6QliA8QifSm5d6T5hlcL7LGsQ4XQKWCpGCEUScX1Gw6FMh-03AbT15sxdb0Yp59TN7johSgUUvSC2ESwLdNwL2wwU157fUGxGGL1c/s616/1491584478640.jpeg

បើគេបានស្តាប់ពីប្រវត្តិរបស់កោះតុក្កតាខ្មោចហើយនឹងព្រឺសម្បុរជាមិនខាន ហើយអ្នកខ្លះជឿថា កោះនេះបានទទួលបណ្តាសាពីខ្មោចក្មេងស្រីម្នាក់ដែលបានស្លាប់កាលពីប្រមាណ៥០ឆ្នាំមុន ហើយវិញ្ញាណរបស់នាងបានសណ្ឋិតក្នុងតុក្កតា ។ ដូច្នេះ វាធ្វើឱ្យកោះនេះជាប់ចំណាត់ថ្នាក់ជាកោះគួរឱ្យខ្លាចបំផុតលើពិភពលោក និងក្លាយជាកន្លែងសម្រាប់សាកល្បងសេចក្តីក្លាហានរបស់ភ្ញៀវទេសចរផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiplk2Hj-tIR6sLpmMfI-8bRZBaDX8LpvHGluPjbzvYu0WeyJuFpORiz0a9P-WTex8WuDE1zttl3xJPMIz4Ccm8sHJRtmoWSi3sJ5_q7gdo3MwjPkNuuEACf7_XZHM_yXtCFziExQsJPi1LggC9Oxr4F-2r5th1xdrnx-qUhYxYZa896O7rsFW9OI6211k/s1200/doll.webp

កោះតុក្កតាខ្មោច ស្ថិតនៅឆ្ងាយពីតំបន់ទេសចរណ៍ឈ្មោះ Xochimilco ប្រទេសម៉ិកស៊ិក ទៅកាន់ទិសខាងត្បូង ។ វាជាកោះមានទំហំតូច និងគ្មានមនុស្សរស់នៅទេ ។ បើតាមការរៀបរាប់ឱ្យដឹងថា បុរសម្នាក់ឈ្មោះ Julian Santana Barrera បានមករស់នៅលើកោះនេះ ហើយមានក្មេងស្រី៣នាក់ មកពីភូមិនៅក្បែរនេះនាំគ្នាលេងទឹកនៅលើកោះ ប៉ុន្តែក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីទាំង៣ បានលង់ទឹកស្លាប់ ហើយលោក Julian ពុំអាចជួយជីវិតនាងបានទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgPClbp6kCTr9qoZZNXqFkwgJFGOwiwm5rWk6OSX-JrWAO963nx8eh9elKu5IIhZ64bIg1Y8QPkDaOFbJz-lBCI2EPiZMoDdhpxtWUsuQJc9ct3WqwOkguZ4jeAQVbfzU6klfQySKVwbvfw-kAFGWfkl9ioSBA_ZKfrAPU-_BDof-bP00SKyTEk8Xlju8/s980/Doll_Island__Mexico.png
លោក Julian មានអារម្មណ៍ថា មានកំហុស និងសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើង ទើបលោកព្យួរតុក្កតាមួយនៅក្បែរកន្លែងក្មេងស្រីស្លាប់ ។ ប៉ុន្តែលោកពុំអាចបំភ្លេចនូវហេតុការណ៍នេះបានទេ ហើយហេតុការណ៍នេះចេះតែតាមលងបន្លាចលោកគ្រប់ពេលវេលា ។ នៅពេលយប់ លោកបានឮសូរសំឡេងទួញសោក និងសំឡេងប្លែកៗរំខានជានិច្ច ។ ដូច្នេះ លោកក៏ចាប់ផ្តើមយកតុក្កតាជាច្រើនមកព្យួរនៅតាមដើមឈើ រហូតដល់កោះនេះមានតុក្កតាយ៉ាងច្រើនសន្ធឹកសន្ធាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0_21Z6g-J5jlW_f3HhbHT2tqcYzYfCiWcKz_VI4GPEOajgvIsjC64lzTMnlj_vrXpT6c42uDmrvYm6hcBDa68HpQ6FrsfUCGJdBVCWUMTFBC_oxmEe4SlDsOpDhgRhu0ZwcH7iiDYZS73aM4cCxMnt1zuyB_zA3IDgZ638MVem7K7t42Vialr54t8U68/s596/Dolls.webp

នៅឆ្នាំ២០០១ គេបានប្រទះឃើញសាកសពរបស់លោក Julian ស្លាប់ដោយសារលង់ទឹកនៅកន្លែងតែមួយដែលក្មេងស្រីនោះបានស្លាប់ ។ រីឯលោក Don Julian ជាចៅប្រុសរបស់លោក Julian និយាយថា លោកតាធ្លាប់ប្រាប់ថា មានសំឡេងចម្លែកបបួលឱ្យចុះក្នុងទឹករៀងរាល់យប់ ហើយនៅទីបំផុត លោកតាក៏បានចុះក្នុងទឹកតាមសំឡេងនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja3Qbe3P3HEXweK6Sd9XXhby_4_CCs7g5zYXWx9Revf9u4-JuFuqdX6YMrpsBJTJgcBARCF-nsr93eEaY53SZP7v0_O8x5zk5CS5lmhwKRqejqWQY0kS22ER7xaz4qocJVBFkTiUUNtoT5yaVhskvUOBi8vfwpWwj7uJQ_Jgba4aDSvdYyNfmZqNDX7y8/s550/haunted-island-of-dolls.webp

បច្ចុប្បន្ន លោក Don Julian គឺជាអ្នកថែរក្សាកោះតុក្កតាខ្មោច និងជាមនុស្សតែម្នាក់គត់ដែលរស់នៅលើកោះ ។ កោះនេះបានក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរ ដែលចង់សាកល្បងភាពក្លាហានក្នុងថ្ងៃ Halloween ឬចង់ពិសោធន៍ថា តើកោះនេះពិតជាមានខ្មោចដូចការរៀបរាប់ដែរឬទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMiDzQvVQW2DKYU_48gl3l0P5zj_wBAvgfmb4ErMuPRTLy9icQghm-pZh6BcwjcLT1z7uvX4CuwjspEAarD8KRMSMvkJYO8hkL6dPURTAnMOP3phyphenhyphene-VMY2cM-k0zAH3k4cGxgw0UHQEnl2u9hgzBEay-piAiBGixSUYGXIUzyEvVhJ_VC5kLE0C8_dco/s602/main-qimg-4a67f0742956e45aa4a0f352ff5273f4-lq.jpg