Home ព័ត៌មានអន្តរជាតិ តើការផឹកទឹកអំពៅអាចធ្វើឱ្យអ្នកឡើងទម្ងន់ក្នុងរដូវក្ដៅដែរឬទេ?

តើការផឹកទឹកអំពៅអាចធ្វើឱ្យអ្នកឡើងទម្ងន់ក្នុងរដូវក្ដៅដែរឬទេ?

88
0

ទឹកអំពៅគឺជាភេសជ្ជៈដែលមានការពេញនិយមខ្លាំងក្នុងរដូវក្តៅនេះ ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ ក៏ដូចជាជួយបន្ថែមថាមពល កំចាត់កំដៅក្តៅចេញពីរាងកាយ ជួយឱ្យរាងកាយមានអារម្មណ៍ស្រស់ស្រាយជាងមុន។ ទឹកអំពៅត្រជាក់ ១០០ ក្រាម មានជាតិខ្លាញ់ 0.5g ប្រូតេអ៊ីន 0.2g ស្ករ 12g បូករួមជាមួយវីតាមីន និងសារធាតុរ៉ែជាច្រើនទៀតដូចជា វីតាមីន B វីតាមីន C វីតាមីន D កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិដែក។ ទឹកអំពៅ ផ្តល់នូវបរិមាណជាក់លាក់នៃជាតិសរសៃ ក្រៅពីនេះវាក៏បន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា polyphenols និង flavonoids ដែលជាអាស៊ីតសរីរាង្គ និងអង់ស៊ីមដែលល្អសម្រាប់រាងកាយ។ ទោះជាយ៉ាងណាមនុស្សជាច្រើនឆ្ងល់ថា តើការផឹកទឹកអំពៅអាចធ្វើឱ្យឡើងទម្ងន់ដែរឬទេ? ព្រោះទឹកអំពៅគឺមានជាតិផ្អែមខ្លាំងណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGYzqXiGMJSH3u_LxO-VMistZnhsJulUrAP55UsZN9Ua0ZgWnPkhWPoQw2Uw-86bCcPMN-NZ7qP-QSWerTwfBtUe0kE7FN4F17CJ9bQqgLhWr5J1WvWsTspk2pUXUies5NUsrVqTCod7GP7xqaFTGhTj2n6nQcVaRYdtziAOBycGAZ1zGOt66Tqh7c0-s/s450/Picture-of-a-glass-of-sugarcane-juice.jpg

សម្រាប់ចម្លើយនោះគឺទឹកអំពៅមិនអាចធ្វើឱ្យអ្នកឡើងទម្ងន់បានឡើយ ព្រោះទឹកអំពៅមិនមានផ្ទុកជាតិខ្លាញ់ទេ ហើយភាពផ្អែមធម្មជាតិរបស់ទឹកអំពៅនឹងជួយធ្វើឱ្យអ្នកស្រស់ស្រាយនៅថ្ងៃក្តៅនឹងជៀសវាងការស្រូបជាតិខ្លាញ់ចូលទៅក្នុងខ្លួន។ លើសពីនេះ ទឹកអំពៅមួយកែវអាចផ្តល់ជាតិសរសៃប្រហែល ១៣ ក្រាម ដែលប្រហែល ៥០% នៃជាតិសរសៃដែលរាងកាយត្រូវការក្នុងមួយថ្ងៃ។ ជាតិសរសៃមិនត្រឹមតែល្អសម្រាប់ផ្លូវរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយចំណង់អាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-w2wOHjg3zfszoVQQ82GUd7hKU6rS1Q4FbTyrsV9JliyOh79-ihKvFK0s-vMEbx2U3-anSoCNM2NM1uAIucw4b-AwzWhJkdOcKaBPcKk2mEm65qtG4Ho2irvyeBeYT2Mq_0UJdiBgJGu07L9J-tK2Ce6g2IXsb_H82kQ6Jm5TMq84WwNiqbT7x7l5TEQ/s900/photo_2024-05-14_15-19-20.jpg

បើប្រៀបធៀបទៅនឹងតែទឹកដោះគោ ទឹកអំពៅអាចចាត់ទុកថាជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាពនៅរដូវក្តៅនេះ។ ការទទួលទានទឹកអំពៅឱ្យបានត្រឹមត្រូវ មិនត្រឹមតែបំពេញជាតិទឹកដល់រាងកាយប៉ុណ្ណោះទេ ថែមទាំងផ្តល់វីតាមីន សារធាតុរ៉ែ និងអេឡិចត្រូលីតជាច្រើន ដើម្បីជួយស្តារថាមពល និងរក្សាសកម្មភាពប្រចាំថ្ងៃ។ ជាទូទៅ ទឹកអំពៅមិនមានកាឡូរីខ្ពស់ពេក និងមិនមានផ្ទុកជាតិខ្លាញ់ ដូច្នេះប្រសិនបើប្រើតែក្នុងបរិមាណមធ្យម វានឹងមិនធ្វើឱ្យឡើងទម្ងន់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXQkEIXKJuFJrEbfWlEqXKKKIRrRKxLSP3jUXu_eDD_Tmo23T292drhDI-4SAINIKCtIzTooVzFU_uEYmStvKl8CQGAAlGMfEyk135ptOWg2zCYHg8ATEFVc5apqjNmIxd9KEjuv8eUcVhK0tZgAFnRbq2O9C7C6NJyR8Fbsn6oR2F2MFM9uInMuzZGOw/s835/photo_2024-05-14_15-20-02.jpg

ទោះជាយ៉ាងណាក៏ដោយគួរកត់សម្គាល់ថាទឹកអំពៅមានផ្ទុកជាតិ fructose ច្រើនដូច្នេះវាក៏អាចបង្កើតថាមពលច្រើនផងដែរ។ នៅពេលផឹកទឹកអំពៅ យើងក៏គួរកំណត់ផងដែរ ប្រសិនបើផឹកច្រើនលើសលប់ពេកក៏អាចបណ្តាលឱ្យឡើងទម្ងន់ផងដែរ។ ដូច្នេះដើម្បីជៀសវាងការបង្ករឱ្យមានកាឡូរីលើសដែលបណ្តាលឱ្យប្រមូលផ្តុំជាតិខ្លាញ់ និងបង្កើនទម្ងន់ យើងចាំបាច់ត្រូវរក្សារបៀបរស់នៅដែលមានសុខភាពល្អ របបអាហារសមរម្យ សារធាតុចិញ្ចឹមគ្រប់គ្រាន់ និងចូលរួមក្នុងសកម្មភាពកីឡា ដើម្បីរក្សាសុខភាពរាងកាយ៕