តារាសម្តែង មាន សូនីតា ឬមហាជនស្គាល់ថាជារាជនីក្រមា បានចេញមកទម្លាយពីផលលំបាកត្រូវត្រាំក្នុងទឹកជាច្រើនម៉ោង ឈ្លក់ទឹកមិនក្រោម៥០ដងទៅ១០០ និងបញ្ហាជាច្រើនទៀតក្នុងកំឡុងពេលថតរឿង «មេឆា» រួមទាំងលះបង់សម្រស់ទៀត។ ការលះបង់ជាច្រើនរបស់នាងមិនទទួលបានការគាំទ្រ ទទួលបានការជាន់ពន្លិច សើចចំអក ហើយនាងពិតជាបាក់ទឹកចិត្ត។ ការចេញមករៀបរាប់ពីបញ្ហានេះរបស់ មាន សូនីតា បន្ទាប់ពីមហាជនបានបញ្ចេញមតិរិះគន់ និងវែកញែកការសម្តែងរបស់តួក្នុងរឿងនេះ រហូតអ្នកខ្លះថែមទាំងស្នើឱ្យក្រុមហ៊ុន Casting តួសម្ដែងទៀតមុននឹងយកមកថត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBAibbJ0LIxQ2xjenzJIVsXtUBuHaZ4kXkuaiL_-h5Go8n18GkBKY4Offh9YsEeH9zIOLmUOnyvzEqG5RUxiNc3ILPO3bwck8crCb4KU29towj-tME7SFnD7RDzIhfOXHtUwStTQrcdoffOxw8NhGpViDyauR0SE42NjSh4H10-lHP-YgUzsJ9IOC8ias/s2048/image_2024-05-09_09-48-02%20(2).png

ខ្សែភាពយន្តខ្មែរមានចំណងជើង «មេឆា» របស់ស្ថានីយទូរទស្សន៍ហង្សមាសបានចាក់ផ្សាយបានជាង១០ភាគហើយដែលមានតួអង្គស្រី មាន សូនីតា និងតួប្រុស ហ្សូណូ និង ឆន សុវណ្ណារាជ។ ទោះយ៉ាងណា រឿងនេះទស្សនិកជនបានបញ្ចេញមតិវែកញែកទៅលើតួសម្តែងថាសម្តែងមិនសមរហូតអ្នកខ្លះថែមទាំងស្នើឱ្យក្រុមហ៊ុនផលិតភាពយន្តក្នុងស្រុកគួរសាកល្បងការសម្តែងរបស់តួជាមុនសិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqZ4__EpnLElZIH74K6JGkkGCl_WDgfsuor-JiW6cFEawpHOZ17qj4gvDNo9mcEkRAuiOYC9WEJeCYmvcBZRjhnvyOfaXP3J1G9Br7U0nsltEfpnMTvZBGjiLg4dsFwcx2ten_WOtbLoRiDXQIu_RoyyF5UAQk44cwlaeQMCDbroizKR4ZuY0XD2N1ri8/s1440/image_2024-05-09_09-48-01.png

មានមតិវែកញែកនេះដែរ មាន សូនីតា ដែលជាតួស្រីក្នុងរឿងសម្តែងជាតួអង្គមឆ្ឆា ចេញវីដេអូរៀបរាប់ឈុតក្រៅឆាកក្នុងរឿងនេះដែលជួបប្រទះផលលំបាកជាច្រើនដោយភ្ជាប់មកជាមួយចំណងជើងថា «សិល្បៈស្រុកយើង មានតែអ្នកហៃអើៗ»។
ក្នុងវីដេអូ៤នាទី មាន សូនីតា បាននិយាយថា ចូលសិល្បៈរាងយូរហើយការថតរឿងក៏បានច្រើនដែរ ដូច្នេះនាងថាការសម្តែងក្នុងទឹកនេះគឺលំបាកខ្លាំងមែនទែនសម្រាប់នាង ដោយបានលះបង់សម្រស់ ហាលក្តៅ ហើយត្រូវទៅមុជទឹកទៀត ហើយមុននឹងទៅត្រូវទៅរៀនចំនួន៣ថ្ងៃមុននឹងទៅសមុទ្រផ្ទាល់តែម្តង។ តារាសម្តែងរូបនេះបាននិយាយទៀតថា ការពាក់កន្ទុយត្រីគឺត្រូវមានគ្នាជួយ៤ទៅ៥នាក់ ហើយត្រូវមានអ្នកបីចូលទឹកទៀត ការថតរឿងមួយៗមិនងាយស្រួលនោះទេ ទស្សនិកជនឃើញមួយស៊ីននាងត្រូវថតរាប់ម៉ោង ត្រូវបើកភ្នែកនៅក្នុងទឹកសមុទ្រហើយត្រូវចំណាយពេល២ម៉ោងនៅលើគោកទម្រាំបើកភ្នែករួចដោយសារតែការក្រហាយ ព្រោះត្រូវច្រមុជទឹកក្នុងសមុទ្រកម្ពស់១០ម៉ែត្រចុះក្រោម ហើយថតម្តងៗឈ្លក់ទឹកមិនក្រោម៥០ដង១០០ដងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjconSBIICXhKf1DFIfh2urM6jbVsDkBAs0nbs94Q1WRDK3F8mAu9m1jJIL2Xej04uSMGA7gLgI9AdPYuOe0Kt5E3Jk8fbMLI-ieUzSvjDcKe1x4sx2Q1wD_uRdLuV4-b7KrBEvknCbncuXAG69dI8mnoYPYug82Ce95eG53NZ22crjLOeBt5q9Ma1bxHA/s1920/image_2024-05-09_09-48-06%20(2).png

ការចេញមករៀបរាប់ផលលំបាកត្រួសៗនៃការថតរឿងនេះដែរ មាន សូនីតា ថានាងមិនមែនចង់ឱ្យទស្សនិកអាណិតនោះទេតែការលះបង់មួយនេះរបស់នាងចង់ឱ្យកុនខ្មែររីកចម្រើនដូចប្រទេសជិតខាង។ មានការវែកញែករឿងនេះល្អ រឿងនោះមិនល្អ រឿងគេចំណាយអស់មួយភាគប៉ុន្មាន ចំពោះរឿងខ្មែរមួយភាគចំណាយអស់ប៉ុន្មាន តួស្រុកគេថតមួយរឿងចាយមួយជីវិតអត់អស់ តួស្រុកខ្មែរមានតែចូលដើមវិញ ហើយសម្រស់ក៏បាត់បង់។ នេះគ្រាន់តែជាផ្នែកតួចំណែកឯក្រុមការងារផ្សេងជួបផលលំបាកផ្សេងទៀត។ ការថតរឿង មេឆា នេះដំបូងឡើយគ្រោងថតតែ៤ខែប៉ុន្តែលោតចូលដល់៦ខែដោយសារតែបច្ចេកទេសថតនៅក្នុងទឹកមិនដូចនៅលើគោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMRhyphenhyphenaRwLgNRo50cyYQuiDOwzSUdRAx3d5S_B87v6ZdM5ziiJJpq6I3Sw8QzY2JF2y4B8YPAfhzjepkC6V1jLdi-9LOf3W5kpMphPdFUoX9q1vpqTi85EUkU0tM7CH_COOKn8ONEG8-AiJhJMvypBtJmOxu9EvvSDBZrNTwN5PsWMmWtEhrgYlYd3dmc/s2048/image_2024-05-09_09-48-08.png

មាន សូនីតា ថាការរៀបរាប់នេះមិនទាន់អស់នោះទេ ប៉ុន្តែនៅពេលដែលចេញសាច់រឿងហើយទស្សនិកជនមានការវែកញែក អត់គាំទ្រ ក្នុងនាមជាតួសម្តែងមួយរូបដែរនៅក្នុងនោះពិតជាបាក់ទឹកចិត្តមែនទែន អានខម្មិនម្តងៗថ្លើមធ្លាក់ដល់ដី ការលះបង់របស់យើងស័ក្តិសមអ្វីដែលយើងបានទទួលឬអត់ ក្រៅពីមិនឱ្យតម្លៃអ្នកសិល្បៈជាន់ពន្លិចគ្នាឯងមានការប្រៀមធៀបហើយនិងមិនគាំទ្រ ខ្មែរគ្នាឯងមិនគាំទ្រគ្នាឯង សើចចំអកជាន់ពន្លិចគ្នា បើសិនជាគាំទ្របរទេសមុននឹងគេធ្វើរឿងល្អបានគេក៏ធ្លាប់ធ្វើរឿងអន់ដែរ តែហេតុអ្វីគេទៅមុខបានដោយសារតែមានប្រជាជនគាំទ្រជាមួយសិល្បៈវិស័យកុនមួយនេះ៕