ស្រីស្អាត ឡូរីន សង្សារកំពូលតារាចម្រៀងរ៉េប វណ្ណដា ត្រូវបានសាធារណជនចាប់អារម្មណ៍ថាលេងខ្លួនស៊ិ.ចស៊ីបញ្ចេញដើមទ្រូងដ៏ស្រស់ស្អាតបង្អួតហ្វេននារយៈពេលចុងក្រោយនេះ។ ដ្បិតថាចូលចិត្តនិយមលេងខ្លួនស៊ិចស៊ីតាមបែបសម័យថ្មីក្តីតែ ឡូរីន បានធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មីម្តងទៀតក្នុងសំលៀកបំពាក់បុរាណខ្មែរបែបប្រពៃណីវិញម្តង ខណៈក៏ត្រៀមខ្លួនចូលរួមបង្កើតវីដេអូបង្ហាញពីវប្បធម៌ខ្មែរដូចសិល្បការិនីជាច្រើនរូបទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhErAaooXkU9EhG0DmDzeHkrOeUB6DYFJJyCfhCPvOPbjX15vINpWzhYS8SsSKQq6YiajD8aMcHCMMzQOHHO9bDaLPXFDakaTC_5Xu3wkvZohbzLRyZQenqNYTIBz3bPZ2lSAUfyX28QNkWf2jofEHCjU4sXwuCYLYCS19Cj8Z4bD8F_SvyBSkwA5fQdzs/s2048/image_2024-05-08_16-29-34.png

នៅថ្ងៃទី៨ ឧសភា នេះនៅលើផេក ឡូរីន បានបង្ហោះរូបក្នុងសំលៀកបំពាក់បុរាណខ្មែរជាច្រើនសន្លឹកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ខណៈរូបភាពខ្លះនាងលេងស្ទីលបែបទឹកមុខកាច។ រូបភាពរបស់សង្សារតារាល្បីឈ្មោះក្នុងឈុតប្រពៃណីខ្មែរ ត្រូវបានហ្វេនៗសរសើរមិនដាច់ពីមាត់ថា មើលជ្រុងណាក៏ឃើញស្អាត ទោះមានវីដេអូបង្ហាញមុខធម្មតាមុនការ Make Up ឡូរីន នៅតែស្រស់ស្អាតដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF8h6UAzznmlq0iUFSbldrmrwl-Up58oDglmiMSShiSUJ2bjUtEdtRt2ON_cD4q40IjeVBqbrjx2_Y0m0ECmJXUGiLtUXqaRCV7Sf6zAstVMWaZ6bA_MazVVZvShzEyCsW30w_8Bratr1mDsZMuSFSJ6U6a8JgoZj605zUD3c3EUEUETaXTZvUR_3NkRw/s2048/image_2024-05-08_16-29-35%20(2).png

ការតុបតែងបុរាណបែបប្រពៃណីរបស់ ឡូរីន នេះដែរគឺនាងបានចូលរួមលើកតម្កើនវប្បធម៌ខ្មែរតបការស្នើសុំរបស់អ្នកគាំទ្រដែលចង់ឃើញនាងចូលរួមបង្កើតវីដេអូដូចជាសិល្បការិនីជាច្រើនរូបដែលបានបង្ហាញពី Khmer Make Up Trend ល្បីផ្ទុះកក្រើកដល់ថ្នាក់ដឹកនាំប្រទេសបង្ហាញអារម្មណ៍មានមោទនភាពចំពោះសិល្បករ សិល្បការិនី និងយុវជនខ្មែររួមគ្នាលើកស្ទួយសម្បត្តិវប្បធម៌ខ្មែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2pa2PNWREIOiq-QKx5r5DYFLn9yzFR_UndTH5f0qZbZ4HmHDUspoKWwfG9_T0lVTRE2CZfDxAYBehVfREU_EY9ZfQ7nm2eH36V8i8yGuLwwz-bABFsI4I_H-Zkgfh6pv9QOn4Js5pSP4JQMrGWWtqqIl4loeuUoCL4Al_NUvv-Dm-Sd-i2jRfWrgLwtY/s2048/image_2024-05-08_16-29-38.png

រូបភាពរបស់ ឡូរីន ក្នុងឈុតបុរាណនេះក៏ឆ្លុះបញ្ចាំងឱ្យឃើញថាដ្បិតតែនាងជាយុវវ័យសម័យថ្មីតុបតែងខ្លួនបែបស៊ិចស៊ីក្តីប៉ុន្តែនាងក៏មិនភ្លេចពីវប្បធម៌បុរាណខ្មែរដូចគ្នាដែលអាចនិយាយបានថា សម័យមិនយឺតបុរាណមិនចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0BOqvVHWzk9ckhb53wA7yj4J21SOwiRaaHeaMJ_RbPCc_tLCyeabXuiK3rHfo9EZEAqu-Q3S0w74iWbwA7EPatee8QLo6HBmwJe-7JrnCocSdzkh17ygFi_sqBfioSdj-VH4QlyGp6eiil6LmrGhnJfpHjf6boMyEIRgNXfg6_HdZBf0YpaDP3Scwj7s/s2048/image_2024-04-30_14-05-37%20(2).png

ក្រៅពីមានរូបសម្រស់ស្រស់ស្អាត ឡូរីន ដែលមានឈ្មោះពិតថា កញ្ចនា ជានារីម្នាក់ដែលប៉ិនប្រសប់ធ្វើម្ហូបឱ្យតែ វណ្ណដា ជាសង្សារចង់ហូបអ្វីគឺនាងតែងតែបំពេញបំណងគូស្នេហ៍ជានិច្ច៕