យោងតាមការបង្ហោះពីគេហទំព័រ cambodia_streetwise កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នំា២០២៤នេះ បានបង្អួតសម្រស់លោកយាយចំនួន២នាក់ ក្នុងឈុតប្រពៃណី ទម្រង់អប្សរាអាយុកាលរាប់ឆ្នាំរបស់ខ្មែរ បានយ៉ាងស្រស់ផូរផង់ និងកំពុងទាក់ទាញចំណាប់អាម្មណ៍ពីមហាជនគ្រប់ៗរូប សរសើរមិនដាច់ពីមាត់ពីភាពល្អឯក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJhdDbWMJk92itEj6n2oLn8ZtMUpa69Q0W4TDAK9rA9ZKbAOJQpFqrZq03SwiLb2VD38uIulSJAvobgzLppFURXhuOZeltcruY1A5V93GzXR-G4kNFeknsdOlX6AT9cEV3utR-kdOeIxSN8BDDxaMWDDs4OVZ9EiNjsIyqFdjJROX1QNj4qyKxNvNWeVk/s1800/440178172_977118661082543_3956807911722488088_n.jpg

តាមរយៈការបង្ហោះខាងលើបានភ្ជាប់ជាមួយនឹងសារមួយឃ្លាដែលបានរៀបរាប់ថា« លោកយាយអប្សរា! លោកយាយម៉ៅ អាយុ១០៤ឆ្នំា និង លោកយាយរក្សា អាយុ ៧៩ឆ្នាំ នៅក្នុងឈុតប្រពៃណីអប្សរាខ្មែរ ដែលការផ្តិតយករូបភាពទាំងនេះនឹងស្ថិតជាប់នៅក្នុងក្រអៅបេះដូងយើងគ្រប់ៗរូប ជាការបង្ហាញពីភាពសប្បុរស ទន់ភ្លន់ តែមិនទន់ជ្រាយរបស់ស្រ្តីខ្មែរ។ នេះហើយគឺជាក្តីរំពឹងនៃការបានឃើញសម្រស់អប្សរាដ៏ស្រស់ស្អាតបំផុត ស្ទើរតែមិនធ្លាប់បានឃើញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhoYJIp8ESEpWFRoDrWRXzfeRTSHPXc7515zrv8o6plzyjjwx-QVnBJm7H7xgziN5y38FR8Jq9z4rwIDRpq7Cgt4xVsxpE-Qu5O9huQEihAE4xp2kU9s6bQWkRaAPhMV8uTHoSKnufC-upWuvBwby9jPiHiTUw5Afv6D7VVRqJs0l4-HJqBZ4zv0vuN68/s1800/440191565_977118657749210_2271333379508124137_n.jpg

យោងការសិក្សាពីអត្ថបទអក្សរសិល្ប៍ ជាទូទៅ អប្សរា ត្រូវបានគេចាត់ថាជាស្រីសួគ៌ រស់នៅជាមួយព្រះឥន្ទ្រ។ ពួកគេត្រូវបានគេស្គាល់ដោយសារភារកិច្ចពិសេស៖ បញ្ជូនទៅផែនដីដោយព្រះឥន្ទ្រ ដើម្បីចែចង់ពួកឥសី ដែលអាចបង្កគ្រោះថ្នាក់ រឺអាចនឹងមានអំណាចខ្លាំងជាងព្រះឥន្ទ្រទៀត។ ឈុតឆាកមួយក្នុងរឿង “កុកាវិន អរជុនវិវាហ” នៃប្រពៃណីជ្វា បានលេងពីវគ្គមួយដែល អរជុន ដើម្បីឈ្នះយក្សនិវតកវច បានតាំងចិត្តធ្វើតប នៅពេលនោះព្រះឥន្ទ្របានបញ្ជូនអប្សរាមកចែចង់បំបែកកម្មដ្ឋានគាត់។ អរជុនបានឈ្នះកាមតណ្ហារបស់ខ្លួនឯង ក៏ទទួលបានពរពីព្រះជាម្ចាស់ ហើយក៏ធ្វើសង្គ្រាមឈ្នះយក្សនោះទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcVH_F-S4rLsnIZeVPcXyeVbMMrA81kuB54-i0-d4Km3pkwvCRn_Wh2UxF35nD2wG3qDLqQjmUtmtF1A0lbNHvClhmDCgcOfwRwS0u5pGukFnacaUXfjm6zz3n47dUsls7xjeg5r5kkvUB5SSXpXjRnH5eVIGaVahyphenhyphenFlKZ2XziEOJiIx1GlDjbwgSsq3c/s1800/440363517_977118677749208_5659444728512941046_n.jpg

ម៉្យាងវិញទៀត អប្សរាក៏ជាផ្នែកដ៏សំខាន់មួយនៃចម្លាក់នានាលើប្រាសាទបុរាណខ្មែរ។ ចម្លាក់នៅលើប្រាសាទខ្មែរមានរូបស្ត្រីសួគ៌ពីរប្រភេទ៖រូបមួយបង្ហាញ ពីលក្ខណៈកំពុងតែរាំ រឺរៀបចំនឹងរាំ មានឈ្មោះថាអប្សរា និងមួយទៀតមានរូបភាពឈរនៅនឹងថ្កល់ មុខមើលទៅមុខ មានលក្ខណៈជាអ្នកការពារប្រាសាទ មានឈ្មោះថាទេវតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5D3OyxrLKoRsIC_CHYOV2IWllMIp0f5CP7q5f5KpCkGk_u0qb3xiZlCevZOFJarKsfrWnVe77xavd55Ilx9oTg42A3XzbZcJ27oP53SjqBhGXxPgLUu7-LDALgieop2dwNl035nUoEocS3b0r8_I7C1Ih8_vBB-BDnWrrJgbULPYT6O54E3WYhuxnhxQ/s1800/441408580_977118684415874_4075182770164225596_n.jpg

ចំពោះរបាំអប្សរាវិញ គឺជារបាំមួយក្នុងបណ្តារបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរដែលត្រូវបានអង្គការយូណេស្កូទទួលចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៣។ របាំនេះ និយមសម្តែងនៅពេលប្រារព្ធពិធីបុណ្យជាតិ បុណ្យសាសនាមហោស្រព សិល្បៈធំៗ និងពិធីទទួលភ្ញៀវជាតិ និងអន្តរជាតិផ្សេងៗផងដែរ៕