ប្រទេសនានាលើពិភពលោកចាប់ផ្តើមព្រួយបារម្ភពីការបំពុលបរិស្ថានដោយសារកាកសំណល់ផ្លាស្ទិក និងពិចារណាលើកិច្ចព្រមព្រៀងកាត់បន្ថយផលិតកម្មផ្លាស្ទិកស្មើ៤០% ក្នុងរយៈពេល១៥ឆ្នាំទៀត ។ ការផលិតសម្ភារៈផ្លាស្ទិកលើពិភពលោកបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ គឺចាប់ពី២លានតោន នៅឆ្នាំ១៩៥០ មកស្មើ៣៤៨លានតោន នៅឆ្នាំ២០១៧ ហើយគេរំពឹងថា ការផលិតសម្ភារៈផ្លាស្ទិកនឹងកើនឡើងទ្វេដងនៅឆ្នាំ២០៤០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbUYbuUIVTvKdzIqaJuAzZRiUXnK-UzLXccVtFeWWKaSJIz5wyVs8jD9PCc81o8V6jiIwGhHfa9Is0w_0poh43uuDK1Rm0rL-FCx7tUzkL_fTnPkxl1WfKz4WQUEShUtCvpc8aIh0QSOcxD7GaJtUxXPkRLmdgAfPZSG69RMrlj8YawtJgSqrAMulDPM0/s1280/000_97926M-scaled-e1623614862363.jpg

បើតាមការព្យាករបង្ហាញថា ក្នុង១ឆ្នាំៗ មានកាកសំណល់ផ្លាស្ទិកប្រមាណ១១លានតោនបានហូរទៅកាន់មហាសមុទ្រ ហើយនៅឆ្នាំ២០៤០ ទំហំនឹងការបំពុលបរិស្ថានបណ្តាលមកពីកាកសំណល់ផ្លាស្ទិកក្នុងសមុទ្រ នឹងកើនឡើង៣ដង ។

ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រមកពីមន្ទីរពិសោធន៍ជាតិ (Lawrence Berkeley National Lab) សហរដ្ឋអាមេរិកឱ្យដឹងថា នៅឆ្នាំ២០៥០ ការផលិតសម្ភារៈផ្លាស្ទិកនឹងស្មើពី២១% ទៅ៣១% នៃថវិកាកាបូនសកល ។ តាមការវិភាគរបស់ Beyond Plastics បង្ហាញថា កាលពីឆ្នាំ២០២១ ឧស្សាហកម្មផ្លាស្ទិកអាមេរិកបានរួមចំណែកបំផ្លាញបរិស្ថានច្រើនជាងរោងចក្រថាមពលធ្យូងថ្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1Ag77WKAM8jp08ZiZhmmQV5ESgPzBUk5FjFd2VIu7I_2UHT4iOByB7L3a4RLxY3XXPa9_LIZnXwgO5UPoYCIcs3ns_yKephCHYWbtQC3uaMlpYnggEX-i78AgtTHqsLq58-oVcE4OEb_oXMyGI7d5bRoXqABgbfNbyVAYI4bGcdGiSv2uEXCv1-6Jsk/s1600/8+Things+You+Can+Do+to+Reduce+Your+Use+of+Plastic.png

ប្រទេសនានាបានព្រមព្រៀងគ្នាអនុវត្តតាមការចរចារបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២២ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ថា នឹងគោរពតាមសន្ធិសញ្ញាកាត់បន្ថយកាកសំណល់ផ្លាស្ទិក ហើយប្រទេសទាំងនេះសន្យាថា នឹងចុះកិច្ចព្រមព្រៀងស្របតាមច្បាប់អន្តរជាតិ នៅឆ្នាំ២០២៤ ។ រីឯការចរចានៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា អំពីការកាត់បន្ថយកាកសំណល់ផ្លាស្ទិក គឺមានគោលដៅដើម្បីឱ្យប្រទេសចំនួន១៧៥ អនុម័តសេចក្តីព្រាងសន្ធិសញ្ញាកាត់បន្ថយការបំពុលបរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy9I8BOYBQ6sHbxexJo5E3V_ssrbI9ZQJueTYxUb9XfM1D3UwLyKhWf9uQ0WOkjRP2Dg5fgmetqNZUqb_oNq4ejqRzaP-owoG7dTs9TSZvvfD4rPhVk1AZsh1-G1zNCT4s_nQnqf4SMVFD-ZhpVNEmpqICyP4I3Qd46otf1O_Y9Q9qQee7R_-dN1rydEM/s1500/8B478376-3727-406A-944F-645DC1B01AAA.png

Graham Forbes នាយកគម្រោងផ្លាស្ទិកលំដាប់ពិភពលោក របស់ Greenpeace សហរដ្ឋអាមេរិក និយាយថា ៖ «នេះជាជំហានដំបូងដ៏សំខាន់ដើម្បីកម្ចាត់សំរាមផ្លាស្ទិកលើពិភពលោក ។ អ្នកពុំអាចដោះស្រាយបញ្ហាការបំពុលបរិស្ថានបានទេ លុះត្រាតែអ្នកកំណត់, កាត់បន្ថយ និងកម្ចាត់ការផលិតផ្លាស្ទិក» ។https://grist.org/wp-content/uploads/2022/03/bali-landfill.jpg?quality=75&strip=all

វាជាលើកទី១ ដែលប្រទេសនានាដាក់កំណត់ការផលិតសម្ភារៈផ្លាស្ទិកលើពិភពលោក គឺនឹងកាត់បន្ថយការផលិតសម្ភារៈផ្លាស្ទិកស្មើ៤០% ក្នុងរយៈពេល១៥ឆ្នាំ ដើម្បីការពារសុខភាពមនុស្ស និងការបំពុលបរិស្ថាន ៕