រូបភាពចែកចាយពីបណ្តាញសង្គម ស្របពេលដែលអាកាសធាតុមួយរយៈនេះហាក់ឡើងកម្តៅខ្លាំងពេក ទើបលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាមួយកន្លែង បានឲ្យសិស្សានុសិស្សរបស់ខ្លួនអនុវត្តនូវវិធីសាស្រ្តខ្លះៗ ដើម្បីបញ្ចុះកម្តៅ ដោយយកកន្សែងជ្រលក់ទឹកស្អំលើក្បាលគ្រប់ៗគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdES20scjaAfWelV-7TjyHY3xV9tQyTFc3BFCHZl7Oq7BioT76xdJ_WY5zdlnkvC2wpYr8zyOPw_jcyIQYSuh1tpg9Al327AIIivZjN2VaTkvNNeEONWvI9r6l-lnq89pDvAJrbfi6Wph5ljkp_SUGfWF-etfdRI8I0FWOMIfvL0mA0EgL5ha81hM8SaU/s1280/photo_2024-05-01_10-36-50.jpg

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ តាមការបង្ហោះដោយគណនីហ្វេសបុកមានឈ្មោះថា វិចិត្រ តារា បានបង្ហោះរូបថតប៉ុន្មានសន្លឹកអមជាមួយនឹងពាក្យពេចន៍មួយឃ្លាថា «យោងតាមអាកាសធាតុក្តៅខ្លាំង នាយកសាលាបឋមសិក្សាគំរូស្រុកមង្គលបូរី សូមអំពាវនាវដល់មាតាបិតាសិស្សទាំងអស់ មេត្តាដាក់កន្សែងពោះគោតូចល្មមទុកឲ្យកូនជ្រលក់ទឹកស្អំ ពេលមករៀនដើម្បីកាត់បន្ថយកំដៅ និងណែនាំកូនៗញ៉ាំទឹកឲ្យបានច្រើន។ សូមអរគុណ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHK12OBzUzfI6whnODQRnH20dW-9B7G4W-tAgA7vN8a9PviIMymjGLJ9uOWVU9MVSESs7o50eLdUsVPt-Gj92Bbw2sJy0Y8uYp1spZon43i5XhLmDQFmy7uzPjEx_J0NT006Ulnrkyy4igmWLFuvEx2YiP6kCIqK5fACqfVwxRcIYRwY2NhHEL9cflTs8/s960/photo_2024-05-01_10-36-54.jpg

ជាមួយគ្នានេះ ក៏មានមតិជាច្រើនដែលបានលើកឡើងក្នុងចំណោមមហាជន ដោយអ្នកខ្លះថា «គួរតែផ្អាក ឬបិទសាលាមួយរយៈជាការល្អ ព្រោះថាក្មេង ៗ កម្លាំងខ្សោយ ស្បែកនៅខ្ចី ងាយនិងរងការឈឺស្កាត់ មិនដូចមនុស្សធំទេ ទោះដាក់កន្សែងត្រជាក់ក៏មិនអាច ជួយបានដែរ បើកម្ដៅឡើងដល់ 41,42 ហើយនិង តំបន់ខ្លះ 43 ឯនោះលោកគ្រូ ទោះបីបង្ខំ ឬសម្រុករៀន នៅពេលនេះក៏មិនអាចធ្វើឲ្យគាត់រៀនបានចូលល្អដែល ព្រោះអាកាសធាតុឥលូវមិនអំណោយផលសោះ ។ នេះ គ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេ បើមានខុសឆ្គងអ្វី អធ្យាស្រ័យផងបាទ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH0bzaZ9xUFqDyGLwD_R7K6V2XzmM8fPDjeLhNzB_gruOVqFHcoZFuShr-XsjRY9DM4dI9TftCVGvtjk7iYyaHbf-wXuY2EjYy3lMS0kM-dyK_D8OePQW1AyIzV7PESuzn9c7Vxr9Fjo3NZr0CUUAe43g_Tnz3uhAdoo-WhVudqo7p01ygRyXXNxfRYw8/s960/photo_2024-05-01_10-36-51.jpg

ចំណែកម្នាក់ទៀតថា«ខ្ញុំសូមអំពាវនាវបើសិនជាអាចសូមអោយនាយកសាលា មេត្តាបង្រួមថ្នាក់សិក្សាតែមួយវេនបានហើយគឺវេនព្រឹក (ជាទូទៅសាលាតែងតែបែងចែកជាពីរវេន ព្រឹក&រសៀល)ដើម្បីជៀសវាងពីការប៉ះពាល់កម្ដៅខ្លាំង នៅពេលដែរធ្វើដំណើរទៅសាលារៀននា ពេលរសៀលហើយខ្ញុំគិតថាក៏ជាវិធីល្អក្នុងការជំនួស អោយសិស្សផ្អាកការសិក្សាមួយរយៈផងដែរ»។

ស្របពេលដែលមតិមួយទៀតក៏បានសំណូមពរថា«តើក្រសួងអាចផ្តួបវ៉ាកងតូចនឹងវ៉ាកងធំចូលគ្នាឈប់សំរាក ក្នុងរដូវក្តៅបានទេសំរាប់ឆ្នាំសិក្សាក្រោយៗ ដោយសារតែកំដៅពីមួយឆ្នាំទៅមួយឆ្នាំមានការ កើនឡើងរហូតខ្ញុំពិតជាបារម្ភពីក្មេងតូចៗណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2n6UJpql37HciQweu2h89gTWkbvyhD4XapHjSwvDpDQXCUKwlfA_YOSKyyEmWJPGLtG599jofXUk4otXhygU8s1rpFStkyOdkpEojV0Cf1giiH1Q7Tf4JQTpJTRyWMzrZxGtOTeHjgi-BONFMJQu0VjTKrK-agWwDfa47ZFT6PpWyU-IHhLmRjuMuneM/s960/photo_2024-05-01_10-36-58.jpg

ជាការឆ្លើយតបវិញភ្លាមៗ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ យោងតាមការចេញផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា រដូវប្រាំងឆ្នាំ ២០២៤ អាកាសធាតុក្តៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ជាពិសេស នៅចន្លោះពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ១៤:០០ រសៀល ។

ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់ សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក្រសួងសូមណែនាំដល់ លោក លោកស្រីប្រធាន និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងអនុវត្តដូចតទៅ៖

-ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:០0
-ពេលរសៀល ចូលរៀននៅម៉ោង ១៤:០០ ចេញម៉ោង ១៧:០០
-ក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥ នាទី
-គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឱ្យយកទឹកឆ្អិន ពីផ្ទះមកទទួលទាន
-ក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែង អនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ErkMWTKEW731kME3_gtchEvkwtWsnLNGOJoRi9xZ6D7DGjzrOCCIUBCPvZNbDhf-gKod2vwxscFCR2Qp9oT95SP7vYD5IZrEH3_Cn3dE-IauAHfyA579s1446hZ24ie4LH_J_smc-Njw4n8qLYgl829Dasdl4BQ6XNFQM2Qu2oPmoGdv7SB88hLwiP8/s1280/photo_2024-05-01_10-37-22%20(2).jpg