ហ្វីលីពីន៖ ការិយាល័យឧតុនិយម ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (PAGASA) បាននិយាយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ថាសន្ទស្សន៍កំដៅនៅក្នុងប្រទេសហ្វីលីពីនអាចឈានដល់កម្រិត ៥៧ អង្សាសេដែលជាកម្រិតគ្រោះថ្នាក់ខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDEZOQ_so-OXNyNE3uKjlaAUwPosWW4a8FTLh1QkGXzoKstLFvM8cNYUnyaB9laWh6WL1F-8gtLeDh5-fQmDTfAek1Ah4Tge42vRzIu4XZgsHO5Sjkg_ovO-euduP8MXXi0Y8BK2Uxv55BqYgy_ktWkqQaInmCrjGx76Ktvr1Fa_c7FSPGeINNkqRVjR0/s1024/2024_04_28_149870_1714288646._large.jpg

យោងតាមប្រភពព័ត៌មាន Philstar បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ ២០២០ ប្រទេសនេះក៏ធ្លាប់បានកត់ត្រាសន្ទស្សន៍កំដៅ ៥៧ អង្សាសេដែរ នៅក្នុងទីក្រុង San Jose និងOccidental Mindoro។ ក្រៅពីទីក្រុង San Jose សន្ទស្សន៍កំដៅខ្ពស់បំផុតដែលត្រូវបានកត់ត្រាគឺនៅទីក្រុង Dagupan, Pangasinan គឺ ៥៥ អង្សាសេកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQAdZ54e-IYcy0lnxfNSMqVx9Wbq749_Sz3Rak1yMZkLczu7ubp4WFYW_QG0gfGpSUciu5xwbNBTikDo38TlPDbYusEGi5LhwlHdLJhYqHVPGjwWKVBwWmymcUdMIKolpxty8i65dluo76puSjZp4re2r9kFNMCY5383cEKNynXM9TgLBIBNHXHu3Hr0U/s4000/171394808736520240422-earth-environment-heat-index-JC-2-125.jpg

បន្ទាប់មកនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១ សន្ទស្សន៍កំដៅគឺ ៥៤ អង្សាសេនៅតំបន់ Aparri និង Cagayan នេះបើផ្អែកលើកំណត់ត្រារបស់ PAGASA ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៣។ លោក Meliton Guzman ដែលជាអ្នកទទួលខុសត្រូវនៃនាយកដ្ឋានវាយតម្លៃផលប៉ះពាល់របស់ PAGASA បាននិយាយថា នៅឆ្នាំ២០២៤ នេះសន្ទស្សន៍កំដៅអាចឡើងដល់ ៥៧ អង្សាសេបន្ទាប់ពី ៤៥ អង្សាសេត្រូវបានកត់ត្រានៅថ្ងៃទី ២១ ខែមេសា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEzU82DkBsoAF-gpNn1a_J_8TlMEdpoJYfiOmBButlyirVYsHB8dTMsKDnj7kzglS9lJLxGYXWbKu7tY5m8Z1fBAeP4pE4oMJQS7DUgqFkzAhpvmGhgVzNuQQaQlbf3KC27YvvTpCv4oUCZQHNOGY8bwVjZMDb3uQSgacNuhGBTqsvIEcAjriOqo9XZGg/s1226/Asia_Heat_46583-92ee3-1226x0-c-center.jpg

ទន្ទឹមនឹងនេះ តំបន់ជាង ៤០ នឹងជួបប្រទះសន្ទស្សន៍កំដៅកម្រិត “គ្រោះថ្នាក់” នៅថ្ងៃទី៣០ ខែមេសា ដោយសារ El Niño និងរដូវប្រាំងបន្តប៉ះពាល់ដល់ប្រទេសហ្វីលីពីន នេះបើយោងតាមការិយាល័យអាកាសធាតុរដ្ឋ។ យោងតាម PAGASA ទីក្រុងជាច្រើនរបស់ហ្វីលីពីននឹងជួបប្រទះនឹងកំដៅពី ៤០-៤៥ អង្សាសេ ហើយកំដៅនឹងបន្តរហូតដល់សប្តាហ៍ទីពីរនៃខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5KWpLFWCS0VbOp2cvNMcictQKGoINOiicivRkD99WPkhHbwKPb0t1-nZZ7xFCkh8w0i-SM3PWXGfp9fJD5KAP2yYMYJQ1GXvbAjueyAtxOEVSXRSz_CA59QFQP6f28SQ1wFr5msUfzlhJI1DA1aFwjxevpOFo_l_jDbfl6RXCVo0ceYY2n4fmf4w8Vs8/s800/heat-manila-daily-life_2024-04-24_13-57-58.jpg

ក្រុមប្រឹក្សាជាតិគ្រោះមហន្តរាយ និងកាត់បន្ថយហានិភ័យ (NDRRMC) នៃប្រទេសហ្វីលីពីនបាននិយាយនៅថ្ងៃទី ២៩ ខែមេសាថា South Cotabato គឺជាខេត្តទី ៧ ដែលប្រកាសស្ថានភាពនៃគ្រោះធម្មជាតិដោយសារ El Nino៕