ប្រទេសថៃ ៖ អ្នកជំនាញផ្នែកបម្រែបម្រួលអាកាសធាតុលើកឡើងថា នៅឆ្នាំ២០២៤នេះ រលកកំដៅនឹងគ្របដណ្តប់លើប្រទេសថៃរហូតដល់ខែមិថុនា ហើយថៃនឹងចាប់ផ្តើមមានភ្លៀងធ្លាក់នៅចុងខែកក្កដា ។ រីឯគ្រោះធម្មជាតិ El Nino នឹងធ្វើឱ្យប្រទេសថៃមានគ្រោះរាំងស្ងួត និងភ្លៀងធ្លាក់តិចតួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq-8Pj2Iu1tSifh2K_mpXaVoAqp0m94_26RscVJ1qUvFlObP166FC8Z3k9yNOUfaAGN2iWuuZKWfcdohV8nr-bUZM__XUQHwrc3Xbla4JulZ7Odf3w45hO8Ec4aX9YIxAnLcCm5FkgbSWq1pZFQA38vpeSpTsGt0ldK1PBcrK1vhCmobO8H1l0x6dZzWU/s2000/-1x-1%20(1).jpg

លោក Seri Suparathit នាយកគ្រប់គ្រង Futuretales LAB, MQDC និងជាអ្នកជំនាញផ្នែក Impact of Climate Change លើកឡើងថា ៖ «ប្រទេសថៃនៅតែមានអាកាសធាតុក្តៅខ្លាំង ចាប់ពីសប្តាហ៍ទី២ ខែឧសភា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ទើបអាកាសធាតុចាប់ផ្តើមល្អប្រសើរឡើងវិញ ។ ប៉ុន្តែពិភពលោកនឹងបន្តឡើងកំដៅដោយគ្មានដែនកំណត់ កត្តាសំខាន់ គឺពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលពីហ្វូស៊ីល» ។

ការផ្លាស់ប្តូរគ្រោះធម្មជាតិពី El Nino ទៅ La Nina នឹងកើតឡើងនៅពាក់កណ្តាលឆ្នាំ២០២៤ ហើយអ្នកជំនាញរំពឹងថា នៅចុងឆ្នាំនេះ ប្រទេសថៃនឹងទទួលរងនូវបាតុភូត La Nina កម្រិតមធ្យម ។ សីតុណ្ហភាពក្តៅខ្លាំងចាប់ពីដើមឆ្នាំ២០២៤ នឹងធ្លាក់ចុះវិញចាប់ពីពាក់កណ្តាលឆ្នាំ រហូតដល់ចុងឆ្នាំនេះ ខណៈការព្យាករអំពីបរិមាណទឹកភ្លៀងនៅដើមរដូវវស្សាចាប់ពីខែឧសភាតទៅ បង្ហាញថា ប្រទេសថៃនឹងពុំសូវមានភ្លៀងធ្លាក់ច្រើនប៉ុន្មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioInmoA_LyDDPztOw2BBNaCCRQzGNmCayVJnF63drsDfpIu-fj_7c4kUEK8LVdEJ4KjEUEBjk2TYWn6pFxS-iCN6DXdEyMchrkuCmi9T7ZVKU0p1owrNEBrCnryEWUixLP8mRsU5r_k4HCFnwdKduSHk45DYgY3Cfd157_e1Ce71jjmztzZPRkE4Gst88/s2000/-1x-1.jpg

ទោះយ៉ាងណា នៅពេលចូលដល់ពាក់កណ្តាលរដូវវស្សា រហូតដល់ចុងរដូវវស្សា បរិមាណទឹកភ្លៀងនឹងចាប់ផ្តើមល្អប្រសើរឡើងវិញ និងធ្លាក់ជាបន្តបន្ទាប់ ជាពិសេស គឺចាប់ពីពាក់កណ្តាលខែកក្កដាតទៅ ភ្លៀងនឹងធ្លាក់នៅតំបន់កណ្តាល, ខាងកើត និងខាងត្បូង ។ រីឯតំបន់ខាងជើង និងតំបន់ឦសានផ្នែកខាងលើ ភ្លៀងពុំសូវធ្លាក់ច្រើនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGCHPRQAMzIFy0lgykd4v9oGnBBLpg51OgXsmlmwNrgtJXrpDU2IBAm6KdYJqGrbncSTrYrJ9VKctnlOALhj9y3djBEfLX0pNjRM5cCX49jVe3Z_64RAF_QyekUJlLQ5f1rOE6k1mhCrtG05p1keyikt832de6SnQb_BFYmCbL-T_O10Wb6d1ogVmtCak/s2560/Heatstroke-kills-30-in-Thailand-this-year-as-kingdom-bakes-scaled.jpg

ហេតុនេះ អ្នកជំនាញបានផ្តាំផ្ញើទៅកសិករគួររៀបចំគម្រោងកសិកម្មឱ្យបានល្អ ដោយពន្យារពេលបង្កបង្កើនផលរហូតដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ ដោយសារការផ្លាស់ប្តូរទៅរកគ្រោះធម្មជាតិ La Nina នៅចុងឆ្នាំនេះ អាចធ្វើឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំង និងមានទឹកជំនន់ ។ ក្រៅពីនេះ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៤ ថៃនឹងមានខ្យល់ព្យុះកើតឡើងប្រមាណ១៨លើក ហើយភ្លៀងអាចធ្លាក់មិនទៀងទាត់ ។ ដូច្នេះ កសិករត្រូវតាមដានស្ថានការណ៍អាកាសធាតុជាបន្តបន្ទាប់ ព្រមទាំងត្រៀមខ្លួនគ្រប់គ្រងហានិភ័យផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYUN8mUov24qF_34n-fms01DerxipygpoRNFWLfJNo8tAhuPgbVVnYp7jbgGD4YoXCpQueU25QM3gT1kkh0z5_DsF4CLuhjQnfl6WeetvxhO6FWP_bh23ZFOKndSWlq8jYRFjMsHjG3_iqRwP3wj_81bKmBTBhZbbuqXz5waeSDhzy8HWWv0y-kODXEiM/s750/cambodia-heatwave.jpg

អាកាសធាតុប្រែប្រួលមិនមែនកើតឡើងតែនៅប្រទេសថៃមួយទេ ប៉ុន្តែវាបានកើតឡើងនៅប្រទេសផ្សេងៗផងដែរ ។ វានឹងប៉ះពាល់ដល់ផលដំណាំរបស់កសិករនៅលើពិភពលោក និងការប្រើប្រាស់ទឹកសម្រាប់កសិកម្មមានកំណត់ ៕