Home ព័ត៌មានអន្តរជាតិ ឡាវទាក់ទាញភ្ញៀវទេសចរចិនបានច្រើនជាងគេបំផុតក្នុងអំឡុងចូលឆ្នាំថ្មី

ឡាវទាក់ទាញភ្ញៀវទេសចរចិនបានច្រើនជាងគេបំផុតក្នុងអំឡុងចូលឆ្នាំថ្មី

35
0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងទេសចរណ៍ប្រចាំទីក្រុងហ្លួងព្រះបាង ប្រទេសឡាវឱ្យដឹងថា ទីក្រុងហ្លួងព្រះបាង បានទទួលភ្ញៀវទេសចរសរុបចំនួន១១០.៣០២នាក់ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឡាវ ឆ្នាំ២០២៤ កើនឡើង៣៦៤,៤៤% បើធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwDP41Y_ijFebCYGw2kJgjI3xsIENy80XxTjZtO35r6HQBYb7SvIq7TBUfJgWjPyV5sENp4Adk_JMpIRiZ9SCi84uiIS5QTKH3LY5NIZ5oROZYxAdLaUQ75gq-VV8-UKBjpV57mSrALU5AXzCJtQJ9JgAmFlOn6ZOtHTvJUA-1NIapF_K3Opm5IgE3Luk/s512/unnamed%20(1).jpg

តួលេខនេះ មានភ្ញៀវទេសចរបរទេសស្មើជាង៤១.៤០០នាក់ ក្នុងនោះមានភ្ញៀវទេសចរចិនមកកម្សាន្តច្រើនជាងគេ គឺស្មើ១០.៤៩៧នាក់, កូរ៉េខាងត្បូង ស្មើ៥.៥៤១នាក់, ថៃ ស្មើ៤.២៨៤នាក់, វៀតណាម ស្មើ២.៨៤៣នាក់ និងភ្ញៀវទេសចរមកពីប្រទេសផ្សេងទៀត ។ រីឯអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំ២០២៣ ទីក្រុងហ្លួងព្រះបាង បានទទួលភ្ញៀវទេសចរជាតិ និងបរទេស ស្មើនឹង២៣.៧៤៩នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz1_cHLsrbeeAMIFlmZu_vWG6nGVjZuWbEsUOVPHi72OSeGh7Hx8gK41h_XCgfPFfumuytFNSUBkbEkobuHNbtvsXdBPMJM__h4gb_ofxiAiwb4FrpXvFcphTKFNgVfadPBaaI6yyAmbEKyqBn6TNOdINkOvjuZOW90TpZVExN2LEe03uYX5mo7QviFI8/s512/unnamed.jpg

នៅឆ្នាំ២០២៤នេះ ទីក្រុងហ្លួងព្រះបាង ដែលស្ថិតនៅឆ្ងាយពីទីក្រុងវៀងចន្ទន៍ ទៅទិសខាងជើងប្រមាណ២២០គីឡូម៉ែត្រ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងអធិកអធមជាងឆ្នាំមុនៗ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ។ វាក៏ជាពិធីសំខាន់សម្រាប់គម្រោងទេសចរណ៍ឡាវ (Visit Laos Year) នៅទីក្រុងហ្លួងព្រះបាងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDG3Z4yZacG9T6GkDJAVbvj9k5jYeEZuZFtVRnFvg5gPk4rifMLwljtJEzlZyQB_dUppqfeglh6XcC4Egm0jTIlj92tDKf2-xkRCgpwRnujGbTgbgpLTw8l7kujY2fpV_RxQvccqeyWHKsxHugya71AxHP6gK-yMz6hQLxaqlIOOSUjB6eXlAX3E8842E/s960/Laos_Luang-Prabang_Street-in-old-town.jpg

ហ្លួងព្រះបាង ជាទីក្រុងមានឈ្មោះល្បីល្បាញបំផុតរបស់ឡាវ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ ដោយសារមានវត្តបុរាណ និងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតជាច្រើនកន្លែង ។ ទីក្រុងនេះត្រូវបានចុះបញ្ជីជាសម្បត្តិមរតកពិភពលោកដោយអង្គការយូណេស្កូ (UNESCO) កាលពីឆ្នាំ១៩៩៥ ដែលមានតំបន់ទេសចរណ៍កំណត់ជាផ្លូវការ ចំនួន២២៨កន្លែង ក្នុងនោះមានតំបន់ទេសចរណ៍ធម្មជាតិ ១១១កន្លែង, តំបន់ទេសចរណ៍មរតកវប្បធម៌ ៧៨កន្លែង និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ៣៩កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-EASl9LysBYZrDx932587lkQF-rWHnkxxRbF1sXGQ9-xdtPFieBTci848AzviOUTKUKs5sQsaFWgFfcsubUbHPWhS26edYUNBrKWj0FLqtKjAoT24DGM4dzfq1Bt06OdJ1RB1zu2d72RXU-ukLHEDWeTqmdf_CBDTMBvklyNFo0g0uaXWMYGtT-m79WE/s1600/f02af863-2723-453d-ba49-c1bc79198408.jpg

ប្រទេសឡាវបានរៀបចំក្បួនដង្ហែរទេវតាឆ្នាំថ្មីនៅទីក្រុងហ្លួងព្រះបាង ដើម្បីប្រារព្ធពិធីបុណ្យសង្ក្រាន្ត ឬពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីឡាវ ដោយមានការចូលរួមពីពលរដ្ឋឡាវស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត ។ ក្នុងថ្ងៃដង្ហែរទេវតាឆ្នាំថ្មីនេះ មានពលរដ្ឋឡាវ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានមកចូលរួមលេងជះទឹកដាក់អ្នកដំណើរតាមផ្លូវយ៉ាងសប្បាយរីករាយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoEDuc59kLFT4VKEqUi9A4XoEulBhMfxLzJ0x5ZRdJUV1SlnSay52pzXJNi6pMl4m3a2QibDIGnMOEkNQMSuSLlVnY94Pq0OVtGfl9t-Yh5nGcsr8-K7gfFWQEoeVNJoWqcYpSmiHkqWcVy_Lctd0Ol0kfJxUcEctsib8Iwa9tLon9TxK2yrf4iDuhvKU/s1500/vang-vieng-laos-travel-bd89ff23b46d49dc9a218daa5700a988.jpg