សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន (Bangkok Declaration) ដោយបិតាស្ថាបនិកនៃអាស៊ានរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។https://www.mfaic.gov.kh/images/uploads/BEC8VQMB179Z/1.jpg

អាស៊ានត្រូវបាន បង្កើតឡើងដោយឈរលើសរសរស្តម្ភទាំងបីគឺ៖ សហគមន៍សន្តិសុខនយោបាយអាស៊ាន (APSC) សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងសហគមន៍សង្គមវប្បធ៌មអាស៊ាន (ASCC)។Is ASEAN branding still attractive for the youth? - Academia - The Jakarta Post
ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ” គឺជាបាវចនារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មិនខុសពីជាតិមួយដែលមានទង់ជាតិ និងភ្លេងជាតិផ្ទាល់ខ្លួនទេ អាស៊ានក៏មានទង់អាស៊ាន និងភ្លេងអាស៊ានដែរ៖ “ភ្លេងអាស៊ាន”។

ភ្លេងអាស៊ាន តែងប្រគំឡើងក្នុងពិធីផ្លូវការរបស់អាស៊ាន ដូចជាកិច្ចប្រជុំធំៗ និងទិវាអាស៊ានជាដើម ក្នុងន័យបង្ហាញពីសាមគ្គីភាពរវាងប្រទេសជាសមាជិក និងកម្ពស់អត្តសញ្ញាណរបស់ខ្លួន។ASEAN : Ministry of Foreign Affairs of the kingdom of Thailand
ក្រោយតែពីឃើញភាពរីកចម្រើននៃអាស៊ាន បណ្តាលប្រទេសមួយចំនួនទៀតក៏ចាប់ផ្តើមចូលជាសមាជិកជាបន្តបន្ទាប់។ ប្រ៊ុយណេ ដារូសាឡឹម បានចូលរួមនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៨៤ វៀតណាមនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ ឡាវ និងមីយ៉ាន់ម៉ា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៧ ខណៈប្រទេសកម្ពុជាបានចូលជាសមាជិកក្រោយគេ ពោលគឺនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩។

ដោយឡែកចំពោះប្រទេសទីម័រ នៅតែមិនទាន់ក្លាយជាសមាជិកអាស៊ានពេញសិទ្ធនៅឡើយនោះទេ៕