ប្រទេសចិន ៖ យោងតាមការស្រាវជ្រាវថ្មីមួយរបស់ទស្សនាវដ្តី Science Journal បង្ហាញថា ទីក្រុងធំៗជាច្រើនរបស់ចិនបានស្រុតចុះ ហើយប្រឈមនឹងការលិចទឹកនាថ្ងៃអនាគត ដោយសារការពង្រីកទីក្រុងក្នុងរយៈពេល១០ឆ្នាំកន្លងមក ។ ការពង្រីកទីក្រុងទាំងនេះ តម្រូវឱ្យប្រទេសចិនត្រូវបូមទឹកយកមកប្រើប្រាស់កាន់តែច្រើន ដើម្បីទទួលកំណើនពលរដ្ឋជារៀងរាល់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9RnHc_Xhj7AGaAYkS1RSD_9ztjiwF3-hkbBt1h5Kpuyo6PpXo7XVsbv3dJuh7AEKpMqCROhA9z2YHcW1511tjtdrQONPpCDu_u7j2GHsjrS0ZZC0GdS5phyphenhypheng1zOwvMGAG0XC-dUuNcn3fMwtiT7-f4R9z56Gisvf3F72ocujVftMqE4RENEINvhmdOrA/s2000/-1x-1.jpg

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យនានារបស់ចិនបានសហការគ្នាធ្វើការស្រាវជ្រាវពីបញ្ហាទីក្រុងធំៗប្រឈមនឹងការស្រុតចុះ និងប្រើប្រាស់ផ្កាយរណប Sentinel-1 ដើម្បីត្រួតពិនិត្យពីបម្លាស់ទីផែនដីក្នុងទីក្រុងចំនួន៨២ នៅប្រទេសចិន ។ លទ្ធផលការស្រាវជ្រាវបង្ហាញថា ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ តំបន់ជាង៤៥% របស់ទីក្រុងមួយចំនួនបានស្រុតចុះទៅក្រោមជាង៣មីល្លីម៉ែត្រ ហើយមានតំបន់ប្រមាណ១៦% បានស្រុតចុះរហូតដល់១០មីល្លីម៉ែត្រក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU-HHld4oMfwDzHKrhJIwcZ3F2T00teyPUR089utj5kQWrP-vvRXg2-3RIitJS6OJZnTbQaUFfdeURGRsCdJ1BNdfFWrFBbxL0uWfv9TkMh9XYdFBA3l7KuOxWWQ4ESD1DXUYW0_4cY6FtF-lc-miqDflWtirVqzMPTuIEeuyReth5IeO_Ag6g3qtgRZA/s1050/4L4YV0X_000_33Q86C3_jpg.jpg

ប្រសិនបើប្រៀបធៀបនឹងចំនួនពលរដ្ឋចិន បច្ចុប្បន្ននេះ ពលរដ្ឋស្មើជាង៦៧លាននាក់នឹងប្រឈមមុខជាមួយគ្រោះថ្នាក់ ដោយសារពួកគេរស់នៅក្នុងតំបន់ស្រុតចុះ ក្នុងនោះមានតំបន់សំខាន់ៗចំនួន៥ នឹងប្រឈមជាមួយការលិចទឹកនាថ្ងៃអនាគត ដូចជា ៖ ទីក្រុងប៉េកាំង-ធានជីន, ហាប៊ីន-ឆាងឈុន, ជៀងចូ-ភីងទីងសាន, វេនចូវ-ហ្វូចូវ និងគុនមីង-ណាននីង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOpvYCxE0bjWGFyxQ_v_kfC0AuWMjBziiwUiPoiaEzPLXFD9Ci85ZoA0mP9KMNzbimJyfL5kpBJ7_ETsLk7qujpZFf0LE9ewRhgoYpIIL1ibEB223ajkY8EgP5mr05pzglSDonPHZ0FLoK3Deaw2gYo-eXYJQDrZDbqjFPXhyphenhyphenE0EDuaA030n8UO1d-l0o/s4000/a67d7740-2d2d-4066-b71d-983db80dda65_4e65fcda.jpg

ចំណែកមូលហេតុធ្វើឱ្យទីក្រុងធំៗទាំងនេះស្រុតចុះ គឺដោយសារកត្តាមួយចំនួន ដូចជា ៖ កត្តាភូមិសាស្ត្រ, ទម្ងន់របស់អគារ, ប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ព្រមទាំងការជីកយករ៉ែ និងធ្យូងថ្ម ប៉ុន្តែកត្តាចម្បងដែលអ្នកស្រាវជ្រាវលើកឡើងនោះ គឺការបាត់បង់ទឹកនៅក្រោមដី ។ គេសង្កេតឃើញថា បញ្ហានេះបានកើតឡើងនាពេលកន្លងមកក្នុងទីក្រុងនានាលើពិភពលោក ដូចជា ៖ ទីក្រុងម៉ិកស៊ីកូ, ញូវដេលី និងហ៊ូស្តុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5cO3Saryu7O3UWznokdkYMYhmPsxH_NYmAhVTB82H2RERIhaU8NXH8Mm1LlJBuPqLpe5sMiKr2rvUDgCH9L_3Q5wxBXvXgkc_lkDAsnBecs7A7hXkS_4eZm40J_Q6VDMtFa7aT1J0TKbJlKLcVtb7epcrnLHChbzdsbjjjlDwDisWhhuGSXmTrL81qWc/s300/images.jpg

ហេតុនេះ បញ្ហាទីក្រុងស្រុតចុះ រួមទាំងបញ្ហាការបម្រែបម្រួលអាកាសធាតុដែលពិភពលោកកំពុងប្រឈម និងធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើង ហើយវាកាន់តែធ្វើឱ្យទីក្រុងជាច្រើននៅប្រទេសចិនប្រឈមនឹងការលិចទឹកកាន់តែខ្លាំងថែមទៀត ។ ក្នុងរយៈពេល១០០ឆ្នាំខាងមុខ បរិមាណទឹកសមុទ្ររបស់ចិនអាចនឹងកើនឡើងខ្ពស់រហូតដល់២៦% ប្រសិនបើមានការបំភាយកាបូនឌីអុកស៊ីតក្នុងកម្រិតមធ្យម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNu34l-GdMmv2-wWeumXaYspAxnEfhgNQ8SdAuLcr35V3X_GKIV7TFDogbfJkkIK-ZhXciQxiXlNR_DuXbuJxw36d6mL-OH_r6uNgtB423hntx7nXPhvqOjJ9M9JrW5iKeJCkPqDhjV-qp7fMitl-OR8fo3Q-Na2Zz9Tq-zh0QPOCXQdbjCEOJI5mQgrs/s990/20230731c97d2437aca64360802fad1e5f263947_20230731448429604ec345d1abc2adf0aba2dfd9.jpg

ទោះយ៉ាងណា បញ្ហាទីក្រុងស្រុតចុះពុំមែនកើតឡើងតែនៅប្រទេសចិនមួយទេ ទីក្រុងធំៗនៅលើពិភពលោកផ្សេងទៀត ក៏ធ្លាប់ជួបបញ្ហានេះដូចគ្នាដែរ គឺទីក្រុងអូសាកា និងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ។ នៅសតវត្សរ៍ទី២០ គ្រោះរញ្ជួយដីនៅបរិវេណកំពង់ផែជប៉ុន បានធ្វើឱ្យតំបន់នៅក្បែរៗនោះស្រុតចុះទៅក្រោមប្រមាណ៥ម៉ែត្រ ៕