ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈ៤ថ្ងៃប្រព្រឹត្តិទៅដោយរលូន ដោយក្នុងនោះគេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរព្រមទាំងភ្ញៀវទេសចរអន្តរជាតិភ្លុកទឹកភ្លុកដីទៅលេងកម្សាន្តសប្បាយនៅតាមទីតាំងសង្ក្រាន្តនីមួយៗ ទូទាំង២៥ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីជាការអបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuXk_VXP53WhnOjXY2UYAQFBugZgzB-eqeQPP5DydNygOJc719Jx3-kWIrw1I3cHjORAQfcbbcjagIzdjC4BSwuVmzqIGL8W1K1Vkyj33oQgF1yGx8369JNYrMrWQEPlhQIlYVr0FDAReqsAqNlruKvGvdl98TNm1GthzU2v4QxQjRrBdKgPmWtpd30n0/s1440/437968329_1050048779820198_7244940316370162547_n.jpg

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិហក់រហូតដល់ប្រមាណ ៣០ម៉ឺននាក់ បានមកលេងកម្សាន្ដសង្ក្រាន្តនៅរមណីយដ្ឋានវត្តភ្នំនៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt-ov8pC1sUjiz1xyXBRiC7RDIjqBiYVY4MzyCgujxduDIKM-zEdqpd0_2YYDaSSBVOGrl4R9STjmWO-T3XB_idjAmpeD0C2atJZc7n7a-HaYgzNAbOrkqHlVJ7du5dhp_QlP83-16QQRGFLRoVSSlRzHM8BS-jQyynZkF3sX-p9G7fXX6g9RqYEwgYn8/s1440/438032120_1050048649820211_7781800740317372568_n.jpg

ក្រឡេកមកមើល សង្រ្កាន្តស្រុកស្ទោងខេត្តកំពង់ធំវិញ សរុបរយៈពេលទាំង៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានអ្នកចូលរួមយ៉ាងច្រើនកុះករ ប្រមាណ ២៧៦,៧៥០នាក់ បើយោងតាមមន្ទីរព័ត៌មានខេត្តកំពង់ធំ។ ចំណែកឯនៅខាងខេត្តរតនគិរីនេះវិញ ពិធីបុណ្យចូលឆ្នាំខ្មែរសរុបរយៈពេលទាំង៤ថ្ងៃ គឺមានភ្ញៀវទេសចរទាំងជាតិនិងអន្តជាតិមកកម្សាន្តប្រមាណ ១៣៤,២៩១នាក់ កើនឡើង១៧.៥៥% បើធៀបទៅនឹងឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtr07ZavhN9nNkb3lTp9tBx3uxjq8fHi4EYCYoTJZQFfEpc3XJtDlhnrpQJ9gPjafWi8vL9cNLOmSM3W2jaKJywxbzPiMMEbgLmPC-pVNeJnlvJPgakgbqN_BK8X2uquKVxM4Vu9m3GbXbQQKMyuU8iylXFRomR-1YSMSn_Rt2MEgeaFqloYOeU2b26B0/s960/438037574_778340121063720_6153832512026188664_n.jpg

រីឯនៅខេត្តស្ទឹងត្រែង រយៈពេល៣ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នំាខ្មែរនេះទទួលបានភ្ញៀវទេសចរប្រមាណ ៣ម៉ឺននាក់។ សង្រា្កន្តអូរាំងឪ លើទឹកដីនៃខេត្តត្បូងឃ្មុំ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១២ ដល់១៦ ខែមេសា មានអ្នកចូលរួមរហូតដល់ជាង ១០ម៉ឺននាក់។ ហើយក៏នៅមានសង្ក្រាន្តនៅតាមបណ្តាខេត្តជាច្រើនទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrGRiRB_TJuTsboWatsY6i0YVu7XCwfoEiOQdxDuSPXMcUA7I8FfJdGh-48B7sSAgrxNvAhySzpcwfjXc9c2aWbIlKzMZ_2xCGTge9mj4tPa01T-mGPjCYBo1DWVSefZ3FySXYReCXhZGRweIXso8F3Yo7oxLemfk_-TylW392-uzD74h-IXSYB8lfxAc/s1440/438256195_1050048856486857_8979766775557859526_n.jpg

តាមរយៈកម្មវិធីទាំង៤ថ្ងៃខាងលើ ទីតាំងសង្ក្រាន្តធំៗជាច្រើន ជាពិសេសគឺសង្ក្រាន្តវត្តភ្នំបានមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ជាដើម៕