ជាការពិតណាស់ យើងគ្រប់គ្នាប្រាកដជាស្គាល់ហើយកំពូលមហាសេដ្ឋីរបស់ពិភពលោកដូចជា Bernard Arnault, Elon Musk, និង Jeff Bezos ជាដើមដែលពួកគាត់សុទ្ធតែជាមហាសេដ្ឋីវ័យចំណាស់ ទោះជាយ៉ាងណាក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់មហាសេដ្ឋីវ័យក្មេងបំផុតចំនួន ៥ នៅលើពិភពលោកដែលមានអាយុក្រោម ៣០ ឆ្នាំ នេះបើយោងតាមទស្សនាវដ្តី Forbes ដែលបានចុះផ្សាយកាលពីដើមខែមេសា ឆ្នាំ២០២៤។ ដូច្នេះខាងក្រោមនេះគឺជាកំពូលមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោក ដែលទ្រពសម្បត្តិរបស់ពួកគេភាគច្រើនបានមកពីការស្នងមរតកពីគ្រួសាររបស់ពួកគេ។

១. Luca Del Vecchio៖ Luca គឺជាប្អូនស្រីបង្កើតរបស់តារាសម្តែងពិភពលោក Leonardo ដោយទ្រព្យសម្បត្តិរបស់នាងកើតចេញពីកម្មសិទ្ធិរបស់នាង ១២.៥% នៃក្រុមហ៊ុន Delfin និងក្រុមហ៊ុនធានារ៉ាប់រង Generali អ្នកអភិវឌ្ឍន៍អចលនទ្រព្យ Covivio និងធនាគារ Mediobanca – UniCredit។ មិនដូចបងប្រុសរបស់នាង Leonardo Luca មិនមានតួនាទីនៅក្នុង EssilorLuxottica ទេ។ ហេតុនេះហើយ Luca Del Vecchio ដែលមានអាយុទើបតែ ២២ ឆ្នាំរូបនេះមានទ្រព្យសម្បត្តិសុទ្ធ ៤,៧ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVCkVYQpa7H1mfwphzKkjBi5snKgIn6jDBw6ZGb1To-4MenaSq7XiunFDBRPUDG4LRzZybuCNIWT1-q8L7ew1GjhWvM2KFVajFq4_7evDsnzDwGJbBJlQzyY2Wg5UhvYPbdpYe1CaspmajL7tLJkTLl02w55EC6WX28Slt-Pns22yEqjXJ0bBsKIFZCTA/s1280/photo_2024-04-11_11-21-25.jpg

២. Leonardo Maria Del Vecchio៖ លោក Leonardo គឺជាប្រធានផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន EssilorLuxottica ដែលជាក្រុមហ៊ុនវ៉ែនតាដ៏ធំបំផុតរបស់ពិភពលោក ជាម្ចាស់ម៉ាក RayBan។ Leonardo និងម្តាយរបស់គាត់ជាមួយបងប្អូនបង្កើតប្រាំមួយនាក់បានទទួលមរតកភាគហ៊ុន ១២.៥% នៅក្នុងក្រុមហ៊ុន Delfin ដែលជាក្រុមហ៊ុនដែលកាន់កាប់ជិតមួយភាគបីនៃ EssilorLuxottica។ ដូច្នេះបច្ចុប្បន្នមហាសេដ្ឋីវ័យ ២៨ ឆ្នាំរូបនេះមានទ្រព្យសម្បត្តិ ៤.៧ ពាន់លានដុល្លារអាមេរិក។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcTFjjLWqrEq5z_y9_Y9JWVjvCyDvy3ewvhfb6JJgsPgBg&s

៣.Kevin David Lehmann៖ មហាសេដ្ឋីវ័យ ២១ ឆ្នាំដែលជាជនជាតិអាល្លឺម៉ង មានទ្រពសម្បត្តិប្រមាណ ៣.៣ ពាន់លានដុល្លារអាមេរិក ក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោកឈរនៅលំដាប់លេខ ៣។ Kevin បានទទួលមរតកពីឪពុក ៥០% នៃភាគហ៊ុននៅក្នុងខ្សែសង្វាក់ឱសថស្ថាន DM-drogerie markt តាំងពីពេលគាត់មានអាយុ ១៤ ឆ្នាំមកម្លេះ។ សង្វាក់ឱសថស្ថាននេះមានហាងជាង ៤ ពាន់កន្លែងនៅទូទាំងទ្វីបអឺរ៉ុប និងបានកត់ត្រាប្រាក់ចំណូលប្រហែល ១៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ។https://phantom-expansion.unidadeditorial.es/7a3dd5aa694bcdec78d0343c1cf35bbc/resize/640/assets/multimedia/imagenes/2022/04/12/16497495472487.png

៤.Sophie Luise Fieldmann៖ Sophie Luise គឺជាមហាសេដ្ឋីវ័យក្មេងលំដាប់ទី ៤ របស់ពិភពលោកជាមួយទ្រពសម្បត្តិប្រមាណ ២.៧ ពាន់លានដុល្លារអាមេរិក ដែលបច្ចុប្បន្នគាត់មានអាយុត្រឹមតែ ២៩ ឆ្នាំប៉ុណ្ណោះ។ Sophie គឺជាកូនស្រីបង្កើតរបស់ Günther Fielmann ដែលជាពាណិជ្ជករដ៏ល្បីល្បាញ និងជាអ្នកបង្កើតម៉ាកវ៉ែនតាតម្លៃទាបនៅប្រទេសអាឡឺម៉ង់ ប៉ុន្តែគាត់បានទទួលមរណភាពក្នុងខែមករានៅអាយុ ៨៤ ឆ្នាំដោយបន្សល់ទុកទ្រព្យសម្បត្តិរបស់គាត់ទៅឱ្យកូនពីរនាក់របស់គាត់គឺ Sophie និង Marc។ Marc អាយុ ៣៤ ឆ្នាំបានដំណើរការក្រុមហ៊ុន Fieldmann តាំងពីឆ្នាំ ២០១៩ ខណៈដែល Sophie មិនចូលរួម ទោះបីជានាងកាន់កាប់ភាគហ៊ុនប្រហែលមួយភាគបីនៃក្រុមហ៊ុនវ៉ែនតានេះក៏ដោយ។https://s3-images.stol.it/_images/fit/759x427/img/2024/04/marc-fielmann-zaehlt-seit-kurzem-gemeinsam-mit-seiner-schwester-sophie-luise-zu-den-reichsten-weltweit.jpg

៥. Remi Dassault៖ មហាសេដ្ឋីវ័យក្មេងចុងក្រោយរបស់ពិភពលោកគឺ Remi Dassault បានទទួលមរតកទ្រព្យសម្បត្តិរបស់គាត់នៅពេលដែលឪពុករបស់គាត់បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅឆ្នាំ ២០២១ នៅអាយុ ៦៩ ឆ្នាំ។ ទ្រព្យសម្បត្តិរបស់គាត់ភាគច្រើនបានមកពីភាគហ៊ុន ២.៥% នៅក្នុងក្រុមហ៊ុនកម្មវិធីបារាំង Dassault Systèmes និង ៤.១% នៃក្រុមហ៊ុន Dassault Aviation ។ Remi Dassault បច្ចុប្បន្នមានអាយុទើបតែ ២២ ឆ្នាំទេ ប៉ុន្តែគាត់មានទ្រព្យសម្បត្តិរហូតដល់ ២,៥ ពាន់លានដុល្លារអាមេរិកឯណោះ៕https://pbs.twimg.com/media/CRtg71UXIAA0_0W.jpg